បំបែកកំណត់ត្រា ពិភពលោក កាន់កែវស្រាធំៗ បានច្រើន ជាងគេបំផុត (វីដេអូ)

អាល្លឺម៉ង់៖ បុរស ជាជនជាតិអាល្លឺម៉ង់ម្នាក់ ពិតជាមានសមត្ថភាព ដ៏អស្ចារ្យ ដែលអាច ប្រើដៃកាន់កែវ ស្រាជាច្រើន នាំឲ្យ គាត់អាច ជាប់ឈ្មោះ ក្នុងសៀវភៅ កំណត់ត្រាពិភពលោក ជា មនុស្ស ដែលអាច កាន់កែវស្រាធំៗ ច្រើនជាងគេលើពិភពលោក តែម្នាក់គត់ ។

បុរសនេះ ឈ្មោះ Oliver Struempfel បានបំបែកកំណត់ត្រាពិភពលោក ក្នុងការកាន់ កែវធំៗ ដោយបានដាក់ស្រាបៀរពេញកែវ មិនឲ្យកំពប់ ឡើយ ហើយគាត់អាច កាន់បានទៅដល់ ២៧កែវ និង អាចដើរ ដោយកាន់កែវ មានទឹកស្រាបៀរ ទាំងនោះ ដើរបានចំងាយ រហូត ៤០ ម៉ែត្រ ផងដែរ។

ក្នុងនោះដែរ គាត់បាន បញ្ជាក់ពីមូលហេតុដែលអាចឲ្យគាត់ កាន់បានកែវច្រើនយ៉ាងនេះ គឺដោយបានធ្វើការងារ ដោយការ កាន់កែវ ស្រាបៀរធំៗបែបនេះ អស់រយៈជាង ១៧ឆ្នាំ ក្នុងពិធីប្រពៃណី ស្រាបៀរ Gillemoos នៅអាល្លឺម៉ង់៕

មកមើលវីដេអូខាងក្រោមនេះ ៖

12144720c7bf9526b77d41f145114

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author