មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អាជីវកររកស៊ី នាំទំនិញគ្រប់ប្រភេទ នឹង បន្លែផ្លែឈើ ពីវៀតណាម តាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង បានទម្លាយពីការបង់លុយ អោយមន្ត្រីស្នាក់ការច្រក គយច្រក នឹងគយចល័ត ក្រោមការគ្រប់គ្រង លោក កាំង លាង មេសាខាគយខេត្ត

ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ កម្ពុជា ជោគជ័យ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

ព្រៃវែង ៖ ចក្រទ្វារព្រំដែន ម៉ឺនជ័យ ដែលមានព្រំប្រទល់ រវាង កម្ពុជា នឹង វៀតណាម ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង មានរថយន្តតូចធំ គ្រប់ប្រភេទ ជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗ សម្រុកដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា មិនថាថ្ងៃ ឬយប់ទេ ហើយក្នុងនោះ គេបានដាក់សង្ស័យថា អាចមានទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញបង្កប់ផងដែរ ត្រូវបានឈ្មួញនៅចូលមក យ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមាន ការត្រួតពិនិត្យ ពីមន្ត្រីសមត្ថកិច្ចប្រចាំច្រក នឹងមន្ត្រីគយនិងរដ្ឋាករ នៅឡើយ ឃើញតែឈ្មួញចុះបង់លុយ រួចបើកបារាស់ អោយរថយន្តដឹកទំនិញ ពីវៀតណាម ចូលមកកម្ពុជា យ៉ាងរលូន។

ទន្ទឹមនឹងនេះផងដែរ ប្រភពពីក្រុមអាជីវករ អ្នករកស៊ីនាំទំនិញ ពីប្រទេសវៀតណាម ចូលតាមច្រកខាងលើ បានអះអាងដូចៗគ្នាថា៖ ពួកខ្លួនត្រូវបានមន្ត្រី ប្រចាំច្រកទ្វារព្រំដែនមួយនេះ កំណត់យកលុយច្រើន ដោយមិនចេញវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីទេ ។ ហើយជារៀងរាល់លើក ខ្លួនបានហុចលុយផ្ទាល់ដៃ ជូនដល់មន្ត្រីទាំងនោះ!។

ជាក់ស្ដែង កាលពីព្រលប់ ថ្ងៃទី២៦ ខែ១០ ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ក៍មានម្ចាស់រថយន្តកូរ៉េ ចំណុះ ១តោនកន្លះ ដែលជាអាជីវករ រកស៊ីនាំទំនិញ ពីវៀតណាម មកកម្ពុជា មានដូចជា៖ គ្រឿងជ័រ កៅអី នឹងខ្សែរបាវ ឆ្ពោះទៅលក់ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានអះអាង ប្រាប់អ្នកព័ត៌មានយើង តាមការធ្វើបទសម្ភាសន៍ថា៖ ខ្លួនដឹកមួយជើង បង់លុយឲ្យស្នាក់ការច្រកទ្វារ ព្រំដែនម៉ឺនជ័យ ចំនួន ១០ម៉ឺនរៀល? និងបង់ឲ្យការិយាល័យគយ ច្រកទ្វារ ចំនួន ២០ម៉ឺនរៀល ជាកំហិត? ។ ពោលគឺ ទម្រាំចេញផុតព្រំដែន អស់ ៣០ម៉ឺនរៀល ក្នុងមួយជើង? ។ ហើយអាជីវកររូបនេះ បានបញ្ជាក់ថា៖ រាល់ការបង់លុយរបស់ខ្លួន គឺមិនដែលមានក្រដាស់ស្នាមអ្វីទេ ហុចលុយផ្ទាល់ដៃ ឲ្យមន្ត្រីរហូត។

ប្រភពដដែល បានអះអាង ប្រាប់អ្នកព័ត៌មានយើង ទៀតថា៖ ពេលណាខ្លួនដឹកផ្លែឈើ ចេញពីវៀតណាម ចូលមកកម្ពុជា តាមច្រកខាងលើនេះ ក្នុងមួយជើង បង់ឲ្យប្រធានស្នាក់ការ ច្រកទ្វារព្រំដែន ម៉ឺនជ័យ ១០ម៉ឺនរៀល? និងបង់ឲ្យគយ ១៥ម៉ឺនរៀល? ។ ហើយចូលមកផុតច្រក បន្តបង់ឲ្យគយចល័ត តាមផ្លូវជាតិ លេខ៨ នៅឃុំដូនកឹង ចំនួន ៣០ម៉ឺនរៀលទៀត? ។ ហើយអាជីវកររូបនេះ បានបញ្ជាក់ថា៖ រាល់ការបង់លុយ គ្រប់កន្លែង គឺមិនដែលទទួលបាននូវលិខិតស្នាម ឬបង្កាន់ដៃចុងសន្លឹក បង់លុយអ្វីទេ?។

ពាក់ព័ន្ធករណីខាងលើនេះ ប្រភពផ្សេង ពីម្ចាស់រថយន្តចំណុះ ៥តោន ភ្លៅ៣ ដឹកបន្លែ ពីវៀតណាម មកកម្ពុជា ក៍បានលាន់មាត់ ប្រាប់អ្នកព័ត៌មានយើងផងដែរថា៖ ខ្លួនរកស៊ីនាំបន្លែ ពីវៀតណាម មកកម្ពុជា សព្វថ្ងៃនេះ ចញ្ចឹមតែមន្ត្រីសមត្ថកិច្ច នឹងគយ ប្រចាំច្រកខាងលើ រកចំណេញសល់លុយ ចិញ្ចឹមប្រពន្ធកូន សឹងតែមិនបាន ដោយសាមន្ត្រី ស្នាក់ការច្រក នឹង មន្ត្រីស្នាក់ការគយ នៅទីនោះ តម្រូវឲ្យបង់ច្រើនទៅៗ ដោយដឹកក្នុងមួយជើង បង់ឲ្យខាងគយ ច្រកទ្វារព្រំដែនម៉ឺនជ័យ ចំនួន ៤០ម៉ឺនរៀល? បង់ឲ្យមន្ត្រីស្នាក់ការច្រក ចំនួន ១១ម៉ឺនរៀល?។ ហើយពុំដែរមាន ចេញឯកសារ ឬចុងសន្លឹកបង្កាន់ដៃបង់លុយ អោយមកខ្លួនម្ដងណាទេ មកតាមផ្លូវ ត្រូវបង់ឲ្យគយចល័យ ផ្លូវជាតិលេខ៨ ដែលមានស្នាក់ការ នៅឃុំដូនកឹង ចំនួន ៣០ម៉ឺនរៀលទៀត? និងបង់ឲ្យគយសាខាខេត្តព្រៃវែង ដែលចាំយកលុយ ត្រង់ចំណុចខាងកើតរង្វង់មូល ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចំនួន ២៥ម៉ឺនរៀលទៀត?។ លុះចូលមកដល់ ទឹកដីខេត្តកណ្ដាល បង់ឲ្យគយនិងរដ្ឋាករ ខេត្តកណ្ដាល ចំនួន ២៥ម៉ឺនរៀលទៀត?។

បើតាមការរៀបរាប់ ពីម្ចាស់រថយន្ត ៥តោន ដឹកបន្លែ ខាងលើនេះ គាត់បានបញ្ជាក់ថា បន្លែទាំងនេះ យកមកពីប្រទេសវៀតណាម ចូលមកតាមច្រកម៉ឺនជ័យ យកមកបោះដុំ នូវផ្សារដើមគរ ។ ហើយទម្រាំមកដល់ភ្នំពេញ ត្រូវបង់លុយ ឲ្យមន្ត្រីពាក់ព័ន្ធ សរុបអស់ជាង ១លានរៀល ។

តែទោះយ៉ាងណា ចំពោះការលើកឡើង ពីអាជីវករ រកស៊ីនាំទំនិញ បន្លែផ្លែឈើ ខាងលើនេះ អង្គភាព CSN យើង មិនអាចសុំការបកស្រាយបំភ្លឺ ពីខាងមន្ត្រីស្នាក់ការប្រចាំច្រក នឹងខាងការិយាល័យគយ និងរដ្ឋាករ នៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ បានទេ រហូតមកដល់ថ្ងៃនេះ។

ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ខាងលើនេះ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង មិនបកស្រាយ ទៅតាមការលើកឡើងរបស់អាជីវករទេ ដោយលោកថា៖ ជាប់រវល់ ។ ហើយដោយឡែក លោក អ៊ុំ ប៉ូល័ក ប្រធានស្នាក់ការច្រកទ្វារព្រំដែនម៉ឺនជ័យ មិនបានបកស្រាយអ្វីទាំងអស់ ខណៈអ្នកព័ត៌មានយើង សូមការបកស្រាយបំភ្លឺពីលោក ដោយលោកថ្លែងបដិសេធថា៖ លោកមិនដឹងទេ រឿងបង់លុយ បង់អីទាំងនោះ លោកគ្រាន់តែថា កុំជឿតែម្ខាង។

សកម្មភាព នឹងទង្វើរមិនប្រក្រតី បស់មន្ត្រីខិលខូចមួយចំនួន ប្រចាំច្រកខាងលើ មជ្ឈដ្ឋាននានា ក៍ដូចអាជីវករ រកស៊ីដឹកទំនិញ បន្លែផ្លែឈើ ចេញចូលតាមច្រកម៉ឺនជ័យ អំពាវនាវសូមឲ្យ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមមេត្តា មានចំណាត់ការទប់ស្កាត់ផងទាន ។ ជៀសវាងមហាជនចោទថា៖ ជាសិល្បៈ ត្រីចង្វារ ចញ្ចឹមមេឆ្ដោ មានន័យថា៖ មន្ត្រីថ្នាក់ក្រោមប្រឹងច្បាម សេដ្ឋកិច្ចពីឈ្មួញ យកលុយ មកឧបត្ថម្ភចិញ្ចឹមមេៗ។

ទង្វើរទាំងនេះហើយ ដែលបណ្ដាលឲ្យបាត់ចំណូលរដ្ឋ យ៉ាយធ្ងន់ធ្ងរ ក្នុង១ឆ្នាំៗ បែជាចំណេញបុគ្គល នឹងបក្ខពួក មន្ត្រីខិលខូច មួយចំនួនទៅវិញ នាំគ្នាមានបាន យ៉ាងសុខស្រួល។ ករណីនេះ មានតែឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេត អោយបានស៊ីជម្រៅផងទាន ព្រោះថា បញ្ហាច្រកទ្វារព្រំដែន ខាងលើនេះ ល្បីល្បាញ ពុករលួយ ជាយូឆ្នាំមកហើយ៕

Share on Facebook