មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកអញ្ចាញ ក្រោមវិធានបទ បរិស្ថាន សេវាសាធារណៈ នឹងការរំលោភបំពាន ដីសាធារណៈរបស់រដ្ឋ

ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

កណ្ដាល៖ អាជ្ញាធរឃុំព្រែកអញ្ចាញ នៅរសៀល ថ្ងៃអង្គា ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកអញ្ចាញ បានបើកវេទិកាសាធារណៈ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីទទួលយកការលើកឡើង នឹងសំណូមពរ របស់ប្រជាពលរដ្ឋ ក្រោមប្រធានបទ ១, សេវាសាធារណៈ ២-បរិស្ថាន ៣-ការំលោភបំពាន ដីសាធារណៈរបស់រដ្ឋ ។

sdr

ក្នុងនោះប្រជាពលរដ្ឋ បានលើកឡើង សួរទៅកាន់អង្គវេទិកា មាន ៥សំនួរ រួមមាន៖ ទី១, បរិស្ថាន ពាក់ព័ន្ធនឹងសំរាម ទី២, បរិស្ថានដដែល ពាក់ព័ន្ធរថយន្តដឹកអាចម៌ដី ដឹកខ្សាច់ មិនគ្រប ដឹកលើសពីទ្រង់ ជ្រុះធ្លាក់លើផ្លូវ ។ល។ ទី៣, ពាក់ព័ន្ធការំលោភ លើដីចំណីបឹង ទី៤, ពាក់ព័ន្ធដីរបស់វត្ត ជួលឲ្យឈ្មួញ ធ្វើអាជីវកម្មខ្សាច់ នឹងទី៥, ជាការសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំធ្វើលំមួយខ្សែ មាត់ទន្លេ ។

dav

ការឆ្លើយតប លោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ បានលើកយក នូវសំនួរទី៣, ពាក់ព័ន្ធការំលោភ លើដីចំណីបឹង ដោយលោកមេឃមានប្រសាសន៍ថា៖ នេះជារឿងរសើប ពាក់ព័ន្ធករណីនេះ អាជ្ញាធរមិនបានចេញនូវប្លង់កាន់កាប់ជូនជូនទេ ហើយអាជ្ញាធរយើង ក៍បានវាស់កំណត់ទៅលើទំហំបឹងរួចហើយ ឃើញថា មានការចាក់ចូល លើដីបឹងរបស់រដ្ឋពិតមែន រឿងនេះ រងចាំតែការងារថ្នាក់ខេត្តចុះពិនិត្យ នឹងឲ្យគាត់កាយយកទៅវិញ។ ហើយលោកបានបញ្ជាក់ថា៖ ការវាស់កំណត់ដីបឹងរបស់រដ្ឋនេះ អាជ្ញាធរយើង បានវាស់កំណត់ មានដូចជា៖ បឹងព្រែកអញ្ចាញ , បឹងដំរីឆ្លង , នឹងអូរបែកក្អម នឹងបឹងរំលិច ផងដែរ។

dav

ដោយឡែក ពាក់ព័ន្ធទៅនឹងបរិស្ថាន ដូចជា៖ សំរាម អាចម៌ដីដឹ នឹងខ្សាច់ ដឹកធ្លាក់លើផ្លូវ បង្កផលប៉ះពាល់បរិស្ថាន លោក សំ ប៊៊ុនធឿន អនុប្រធានការិយាល័យបរិស្ថាន ស្រុកមុខកំពូល ឆ្លើយតបមិនចំគោលដៅ ពលរដ្ឋសួរពីគោ បែជាមន្ត្រីការិយាល័យបរិស្ថានរូបនេះ រៀបរាប់ពីក្របីទៅវិញ ធ្វើឲ្យពលរដ្ឋ ក្នុងអង្គវេទិការសាធារណៈទាំងមូល ស្ដាប់មិនយល់់ មិនដឹងថា មន្ត្រីរូបនេះ ចង់និយាយអំពីអ្វី ធ្វើឲ្យពលរដ្ឋធុញ លែងចង់ស្ដាប់ ទាំងនេះ ទំនងជាមន្ត្រីបរិស្ថានរូបនេះ ធ្វើការខ្ជីខ្ជា មិនបានយកចិត្តទុកដាក់កត់ត្រា នៅពេលពលរដ្ឋដាក់សំនួរទៅខ្លួន ទើបធ្វើឲ្យការឆ្លើយតប មិនចំគោលដៅបែបនេះ។

dav

ចុងក្រោយលោក មិន យ៉ុន មេឃព្រែកអញ្ចាញ បានឡើងឆ្លើយត នឹងបញ្ជាក់ទៅនឹងការពាក់ព័ន្ធ ដីរត្តរតបុប្ផារាម ហៅ ( វត្តព្រែកអញ្ចាញ ) ដែលព្រះចៅអធិការ នឹងគណកម្មការ អាចារ្យ បានជួលឲ្យឈ្មួញធ្វើអាជីវកម្មខ្សាច់ ក្រោយមកកើតមានបញ្ហា នឹងឆ្លើយតប ទៅនឹងការសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំផ្លូវមួយខ្សែរ បណ្ដោយមាត់ទន្លេ ដោយលោកមេឃុំ មានប្រសាសន៍ថា៖ សុំណើនេះ លោកនឹងយកទៅពិគ្រោះគ្នា ប៉ុន្តែសុំឲ្យប្រជាពលរដ្ឋជួយវិញ រឿងផលប៉ះពាល់ អាជ្ញាធរមានលុយធ្វើផ្លូវជូន តែអត់មានលុយ សងថ្លៃប៉ះពាល់ទេ។

dav

ចុងកម្មវិធី លោក ពៅ សំបូ បានឡើងមានមតិផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ សុំឲ្យកុំជឿ នឹងចាញ់បោកការអូសទាញ របស់ក្រុមឧទ្ទាម ទណ្ឌិត សមរង្ស៊ី
នឹងបក្សពួក ដែលមានបំណងធ្វើរដ្ឋប្រហា ផ្ដួលរំលំរាជរដ្ឋាភិបាលច្រប់ច្បាប់។ ថ្ងៃ៩ វិច្ឆិការ ២០១៩ គឺកម្ពុជាហូបអំបុកទូទាំងប្រទេស ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមហូបអំបុកខ្មែរ ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្ដីស្រលាញ់ នឹងឯកភាពជាតិ៕

Share on Facebook