បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ ចោលប្រពន្ធឲ្យនៅមេម៉ាយ នឹងកូនកំព្រា

https://youtu.be/MI5NvLifxPI

ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

ខេត្តរតនគិរី៖ បុរស់ម្នាក់ ស្រវឹងស្រាជោគជាំ ជិះម៉ូតូធ្លាក់ផ្លូវ ចូលក្នុងព្រៃ បណ្តាល់ឲ្យស្លាប់ យ៉ាងអណោចអធ័ម ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ តាមបណ្ដោយផ្លូវជាតិ លេខ៧៨A ន្លោះបង្គោលគីឡូម៉ែត្រ ៥២៣ – ៥២៤ ស្ថិតភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសាច់ញាតិ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ឈួន គុនណា ( ហៅ វ៉ា ) ភេទប្រុស អាយុ ៤៣ឆ្នាំ កាលពីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា កន្លងមកនេះ មានការអត់ចិត្ត ជាមួយប្រព័ន្ធ ហើយជិះម៉ូតូ ចេញពីផ្ទះ ដើរផឹកស្រា ពីមួយកន្លែង ទៅមួយកន្លែង ប្រពន្ធក៍បានទូរស័ព្ទរក ហៅមកផ្ទះ ជនរងគ្រោះ ប្រាប់ប្រថា នៅផ្ទះ តា អ៊ុល ហើយក៍បិទទូរស័ព្ទទៅ ដោយបាត់យូមិនឃើញមក ប្រពន្ធទូរស័ព្ទម្ដងទៀត ចូលតែមិនមានអ្នកលើកទទួល ហើយក៍នាំគ្នាតាមរក តែរកមិនឃើញ បាត់មួយយប់ លុះព្រឹកឡើង ថ្ងៃទី៦ ខែវិច្ឆិកា ទូរស័ព្ទម្ដងទៀត ចូលនៅតែមិនមាន អ្នកលើកទទួលដដែល ទើបរសៀលម៉ោងប្រមាណ ៣ជាង ក៍សម្រេចចិត្ត រាយការណ៍ ជូនទៅអាវុធហត្ថ ស្រុកកូនមុំ ជួយអន្តរាគមន៍តាមស្វែងរកជនរងគ្រោះ ។

ប្រភពពីកម្លាំងអាវុធហត្ថ ស្រុកកូនមុំ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន រាយការណ៍ ពីក្រុមគ្រួសារ ជនរងគ្រោះ ភ្លាមៗនោះ កម្លាំអាវុធហត្ថ ស្រុកកូនមុំ ដឹកនាំដោយលោក អនុសេនីយ៍ទោ សេរី ឡុងឌី បានចេញស្វែងរក ជាមួយក្រុមគ្រួសារ ជនរងគ្រោះ ក៍បានប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃ ចម្ងាយប្រមាណ ២គីឡូ ពីផ្ទះ តា អ៊ុល ដោយម៉ូតូ សង្កត់ពីលើ ស្លាប់យ៉ាងអណោចអធ័ម។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឈួន គុនណា ( ហៅ វ៉ា ) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ: លក់ទឹកបរិសុទ្ធ បោះដុំ រស់នៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពបន្តថា ក្រោយស្វែងរកឃើញ សពជនរងគ្រោះ កម្លាំងអាវុធហត្ថ បានហការ នឹងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកកូនមុំ ចុះពិនិត្យ ធ្វើកោសល្យវិច័យ និងសុេីបអង្កេត យ៉ាងយកចិត្តទុក្ខដាក់ ដោយរកឃើងថា ជនរងគ្រោះ ស្រវឹងស្រា ជិះម៉ូតូធ្លាក់ផ្លូវ ហើយត្រូវបានម៉ូតូ សង្កត់ពីលើ បណ្ដាលឲ្យស្លាប់តែម្ដង សព្វជនរងគ្រោះ ក្រោយពីជំនាញ ធ្វើកោសល្យវិច័យរួច បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វេីបុណតាមប្រពៃណី៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author