មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពលរដ្ឋរស់នៅជើងភ្នំភូមិពិការ ភ័យខ្លាចនាំកូនចៅរត់ចេញពីផ្ទះ ខណៈភ្នំបាក់ជាបន្តបន្ទាប់ ដោយសាក្រុមហ៊ុន តាន់គឹមអេង កាយភ្នំដូងព្រះ កសាងពហុកីឡាដ្ឋាន

ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 097 777 6000/ 976 28 44444

បន្ទាយមានជ័យ៖ ថ្មីៗនេះប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅជើងភ្នំ ភូមិពិការ មានការភ័យតក់ស្លុតយ៉ាងខ្លាំង ខណៈភ្នំ បាក់ធ្លាក់លាន់ឮ យ៉ាងសន្ធឹក គំរាមកំហែង សំដៅមករកផ្ទះរបស់ពួកគាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ នៅចំណុចភ្នំ ភូមិពិការ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ម៉ាង ស្រីនាង ភេទស្រី អាយុ៤០ រស់នៅចំណុចកើតហេតុ ខាងងលើ បានប្រាប់អ្នកព័ត៌មានយើង ឲ្យដឹងថា៖ នៅវេលាម៉ោង១១ ថ្ងៃត្រង់នោះ គាត់កំពង់ ដេកលេងនៅក្នុងផ្ទះស្រាប់តែមានសំលេង ចេញពីជើងភ្នំ យ៉ាងខ្លាំង នៅពេលនោះ គាត់បានរត់ចេញពីផ្ទះទៅមើល ស្រាប់តែឃើញមានថ្មផ្ទាំងធំៗ បាក់ពីលើកំពូលភ្នំ ដូចរញ្ជួយផែនដី ធ្លាក់មកទើលើចំរាក់ ក្រោយឃើញហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋ រស់នៅជើងភ្នំ ក៍បាននាំកូនចៅ រត់ចេញពីផ្ទះ យ៉ាងប្រញាប់ ព្រោះខ្លាចផ្ទាំងថ្ម ធ្លាក់មកដល់ផ្ទះពួកគាត់ នឹងភ័យខ្លាច ធ្លាក់ចំកូនចៅ បណ្ដាលឲ្យគ្រោះថ្នាក់ នឹងអាចស្លាប់។

ប្រជាពលរដ្ឋដដែរ បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា កាលពីប៉ុន្មានឆ្នាំមុន មានគ្រឿងចក្រគ្រប់ប្រភេទ មានដូចជា៖ ម៉ៃខូ និង រថយន្តដឹកដីជាច្រើន គ្រឿង បានមកជីកកកាយ យកអាចម៍ដីលក់ យ៉ាងអាណាធិបតេយ្យ មានជម្រៅជ្រៅ រាប់សិបម៉ែត្រ ពីកំពូលភ្នំ ដល់ជើងភ្នំ គេពុំដឹងថា ការជីក កកាយដីលក់នោះ មានការអនុញ្ញាតិពីមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពលឬយ៉ាងណានោះទេ។ ហើយក្រោយមក សកម្មភាពត្រូវជីកកកាយ ត្រូវបានផ្អាក ដោយគេឈប់អនុញ្ញាតិ ឲ្យជីកដី នៅកន្លែងនេះ បន្តទៀត ក៍ប៉ុន្តែការបញ្ឈប់នេះ បានរយៈពេលប្រហែល ២ខែ តែប៉ុណ្ណោះ ស្រាប់តែឃើញមានសកម្មភាពឡើងវិញ។

ករណីខាងលើនេះ មានប្រជាពលរដ្ឋជាច្រើន រស់នៅជើងភ្នំ កើតហេតុខាងលើ បានបន្តទៀតថា ពួកគាត់រស់នៅ ចំណុចនេះសព្វថ្ងៃ មានការភិតភ័យខ្លាចយ៉ាងខ្លាំង ព្រោះដីនៅចំណុចជើងភ្នំនោះ នៅតែបន្តបាក់ថ្មទាំងផ្ទាំងៗ គំរាមកំហែង លើការរស់នៅរបស់ពួកគាត់ ករណីនេះ បើសិនអាជ្ញាធរ ពុំមានវិធានការទប់ស្កាត់នោះទេ ពួកគាត់រស់នៅទីនេះ គ្មានសេចក្តីសុខទេ ពោលគឺរស់នៅទងការភ័យខ្លាច ទាំងយប់ទាំងថ្ងៃ។

ប្រភពពីអាជ្ញាធរ មូលដ្ឋានបានបង្ហើប ឲ្យអង្គភាព CSN ដឹងផងដែរថា៖ ភ្នំនេះ បាក់ដោយសា អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានសម្រេចអនុញ្ញាតិ ឲ្យក្រុមហ៊ុន ( តាន់ គឹមអេង ) កាយភ្នំដូងព្រះ ដើម្បីការសាងសង់ ពហុកីឡាដ្ឋាន លើផ្ទៃដី ៧ហិចតា ស្ថិតនៅភ្នំដូងព្រះ ស្ថិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅជាប់និងជើងភ្នំ ដែលដីបាក់នោះ។ ហើយសព្វថ្ងៃនេះ គេឃើញមាន គ្រឿងចក្រ ប្រភេទ អែស្កា ៥ទៅ ៦គ្រឿង កំពុងធ្វើសកម្មភាព កាយដីភ្នំ ផ្នែកខាងជើង ដែលមានសកម្មភាព កាយដីយ៉ាងសរស្រាក់សស្រាំ នឹងមានរថយន្តដឹកដីចេញចូល មិនតិចជាង ៣០ គ្រឿងទេ។

ប្រភពបន្តថា គេអនុញ្ញាតិឲ្យ ក្រុមហ៊ុន ( តាន់គឹមអេង ) កាយដីភ្នំដួងព្រះ សំរាប់កសាង ពហុកីឡាដ្ឋាននេះ ឲ្យបានឆាប់រួចរាល់ ទើបមានរថយន្តដឹកដី សំរុកដឹកអាចម៌ដី ដើម្បីកសាងសង់ ពហុកីឡាដ្ឋាន លើដី ៧ហិចតា នៅភ្នំដូងព្រះ ឲ្យបានសម្រេច នៅថ្ងៃខាងមុខនេះ សំរាប់ឲ្យក្រុមកីឡាចូលហាត់កីឡា គ្រប់ប្រភេទ ត្រៀមនិងប្រគួត នៅឆ្នាំ២០២៣ ជាលក្ខណ: អន្តរជាតិ។

ប្រភពបន្តទៀតថា៖ ក្រុមហ៊ុន ( តាន់គឹមអេង ) ទទួលសិទ្ធិកាយដីភ្នំ ពង្រាយអាចម៌ដី និងលុបរណ្តៅចាស់ ដែលអាចប្រើប្រាស់ដី រាប់លាន ម៉ែត្រគីប ហើយត្រូវកាយដីចេញខ្លះ ព្រោះដីលើស ។ ហើយដើម្បីគម្រោងកសាង ពហុកីឡាដ្ឋាន ដែលខេត្តមួយនេះ កំពុងរកដៃគូវិនិយោគ កសាង ពហុកីឡាដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ តែរហូតមកដល់ពេល នេះ គេពុំទាន់ឃើញ ចេញជារូបរាង ជាពហុកីឡាដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ បន្តិចនៅឡើយទេ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ក៍ដូចមជ្ឈដ្ឋាននានា បាននាំគ្នាលើកឡើង នឹងរិះគន់ចំៗ ផងដែរថា៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងមន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធ ចេះរកនឹកឃើញ កាយបំផ្លាញភ្នំ ដែលជាសម្បត្តិ ធន់ធានធម្មជាតិ ដ៍ស្រស់ស្អាត ជាយូលង់មកហើយ ទៅធ្វើជាកន្លែងពហុកីឡាដ្ឋានទៅវិញ។ ហើយករណីនេះ ប្រជាពលរដ្ឋ ក៍បានដាក់សំនួរផងដែរថា៖ ខ្វះដីធ្វើណាស់មែនឬ បានជានាំគ្នាបំផ្លាញភ្នំបែបនេះ? សង្ស័យគ្រាន់តែជាលេសទេដឹង បានជារហូតមកដល់ពេលនេះទៅហើយ នូវតែពុំទាន់ឃើញ ចេញជារូបរាង ជាពហុកីឡាដ្ឋាន បន្តិចនៅឡើយចឹង ? ភ្នំជិតអស់ហើយ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋ ក៍បានអំពាវនាវ សុំឲ្យសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើល លើគម្រោងកសាង ពហុកីឡដ្ឋាន របស់អជ្ញាធរខេត្តបន្ទាយមានជ័យ លើផ្ទៃដី ៧ហិកតា នៅចំណុចភ្នំដូងព្រះ នេះជាបន្ទាន់ផងទាន ព្រោះថា រហូតមកដល់ពេលនេះ នូវតែពុំទាន់ឃើញ ចេញជាផ្លែផ្កាអ្វីនូវឡើយទេ ភ្នំជិតអស់ហើយ។ ហើយមិនតែប៉ុណ្ណោះ ចំណុចទីតាំងនោះ បាននឹងកំពុងរាលដាល ដល់ដល់ភ្នំមួយផ្សេងទៀត បណ្ដាលឲ្យបាក់ថ្ម ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការភ័យខ្លាចទៀតផង។

តែទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើ រហូតមកដល់ពេលនេះ CSN ពុំអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីអាជ្ញាធរខេត្ត ក៍ដូមន្ត្រីមន្ទីរពាក់ពន្ធ ដើម្បីបញ្ជាក់លម្អិត លើបញ្ហានេះបានទេ ដោយពីមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង៕

Share on Facebook