មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក យូ ហេង មេគយខេត្តបាត់ដំបង ត្រូវបានមន្ត្រីគយ នឹងភ្នាក់ងារគយមួយចំនួន លាតត្រដាងរឿងអាស្រូវពុករលួយ

ចេញផ្សាយដោយ៖ អង្គភពគេហទំព័រ កម្ពុជា ជោគជ័យ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

រហូតមកទល់ពេលនេះ គេពុំទាន់ដឹងទេថា លោក យូ ហេង មេគយខេត្តបាត់ដំបង បច្ចុប្បន្ន សល់លុយប៉ុន្មានលានដុល្លារហើយទេ ដែលបានពីការឃុបឃិត បើកដៃឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង្កប់ ទំនិញខុសច្បាប់ រួមទាំងទំនិញ បង់ពន្ធមិនគ្រប់ផងនោះ ព្រោះថាភាពល្បីល្បាញ របស់លោក យូ ហេង មេគយខេត្តរូបនេះ ល្បីខាងប្រព្រឹត្តអំពើពុករលួយ តាំងពីនៅកាន់តំណែង ជាមេគយ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មកកាន់តំណែង ជាមេគយ ខេត្តបាត់ដំបង ត្រូវបានមន្ត្រីក្រោមឱវាទ លាតត្រដាង រឿងអាស្រូវពុករលួយ ច្រើនបែប ច្រើនយ៉ាង ជាបន្តបន្ទាប់ ។

ប្រភពពីមន្ត្រីគយខេត្តបាត់ដំបង បានឲ្យដឹងថា ទៅមានការបែកធ្លាយ រឿងអាស្រូវពុករលួយ របស់លោក យូ ហេង មេគយរូបនេះ យ៉ាងណាក៍ដោយ ក៍មេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងៀម​ ធ្វើមិនដឹងមិនឮ អ្វីទាំងអស់?។ ហើយសូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍រក្សាភាពស្ងៀមស្ងាត់ផងដែរ? ទុក​ឲ្យ​លោក យូ ហេង បង្កើន​សកម្មភាព​ ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងក្លាថែមទៀត។ ដូច្នេះហើយ មានតែអំពាវនាវ ដល់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ ប្រឆាំងអំពើពុករលួយ បើក​ការស៊ើបអង្កេត​ ឲ្យបានស៊ីជម្រៅ ទៅលើរឿងអាស្រូវពុករលួយ របស់លោក យូ ហេង ដើម្បី​កុំ​ឲ្យ​លោក យូ ហេង ប្រើ​តួនាទី​អំណាច​ ធ្វើអ្វីៗតាមតែអំពើចិត្តរបស់ខ្លួន ដូចសព្វថ្ងៃនេះ។


ប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយ ក្នុងខេត្តបាត់ដំបង មួយចំនួន​ បានបង្ហើបឲ្យដឹងទៀតថា ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ ជាប្រធានសាខាគយ ខេត្តបាត់ដំបង ជំនួស​លោក ឈុន សុភមង្គល រួចមក​គឺ​លោក យូ ហេង កំពុង​សាង​ភាពល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ លោក យូ ហេង កំពុង​យក​បទពិសោធន៍​ នៃការប្រព្រឹត្តអំពើពុករលួយ កាលនៅធ្វើជាប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ មក​អនុវត្តន៍​ នៅក្នុងខេត្តបាត់ដំបង យ៉ាង​ជំនាញ​តែម្តង​។ ហើយក្នុងនោះ​ លោក យូ ហេង បាន​ឃុបឃិត​ឲ្យ​ប្រធានការិយាល័យ​គយ​ តាមច្រកព្រំដែន ក្នុងស្រុកសំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ ដូច្នេះហើយ​ សូមអំពាវនាវ ឲ្យលោក គុណ ញឹម ដែលជា​អគ្គនាយក​ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការ​ទប់ស្កាត់​ អំពើពុករលួយ របស់លោក យូ ហេង និង​មន្ត្រី​គយ​តាម​ច្រកព្រំដែន ក្នុងខេត្តបាត់ដំបង ខ្លះ​ផង​។

​បើតាមប្រភព ខាងលើដដែល បានបញ្ជាក់បន្ថែម​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ ដែលឈ្មួញធំៗនាំចូល តាមច្រកព្រំដែន ក្នុងស្រុកសំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បង់ពន្ធ​ត្រឹម​៣០​ ទៅ៤០ ភាគរយ ប៉ុណ្ណោះ? ក្រៅពីនេះ​ គឺឈ្មួញធំៗ ឃុបឃិតបែងចែកផលប្រយោជន៍ ជាមួយមន្ត្រីគយពុករលួយ យ៉ាងរលូន?។ ហើយលើស​នេះ​ទៅទៀត ប្រធានការិយាល័យគយ តាមបណ្ដាច្រកព្រំដែនមួយចំនួន ហ៊ានឃុបឃិតជាមួយឈ្មួញ កែឯកសារបន្លំប្រភេទទំនិញ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ យ៉ាងគឃ្លើន ព្រោះ​មានការ​សម្របសម្រួល​ ពីសំណាក់លោក យូ ហេង ដែល​កំពុង​ល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ។

បើតាបើតាមប្រភព ដែលស្និទ្ធនឹងលោក យូ ហេង បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍ដូចជានៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ទើប​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ តាមអំពើចិត្ត។

ប្រភពខាងលើបន្តឲ្យដឹងថា ឈ្មួញ​ធំៗ ជាច្រើននាក់ សម្រុកនាំចូល៦ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញបង្កប់ និងទំនិញខុសច្បាប់ តាមច្រកព្រំដែន ក្នុងស្រុកសំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក កាន់តែ​ច្រើនឡើងៗ​?។ ហើយទន្ទឹមនឹងនេះ មន្ត្រីគយប្រចាំច្រកព្រំដែនទាំងនោះ បានគាបសង្កត់យ៉ាងខ្លាំង ទៅលើឈ្មួញនិងអាជីវករតូចតាច ក៍ដូចជាប្រជាពលរដ្ឋ ដែលនាំទំនិញពីទឹកដីសៀម ចូលទឹកដីខ្មែរ ដោយពុំមានការយោគយល់ បន្តិចណាឡើយ?។

បើតាមការបង្ហើបបាន ពីមន្ត្រីគយមួមរូប ដែលបម្រើការងារ នៅសាខាគយខេត្តបាត់ដំបង យូរ​ឆ្នាំ បានឲ្យដឹងថា សព្វថ្ងៃនេះ លោក យូ ហេង ទទួលប្រព្រឹត្ត​អំពើពុករលួយ ខ្លាំងជាងកាលលោក ឈុន សុភមង្គល ពេល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ ខេត្តបាត់ដំបង ទៅទៀត​?។ ហើយមិនតែប៉ុណ្ណោះ លោក យូ ហេង ប្រធាន​សាខាគយ​ ខេត្តបាត់ដំបង តែង​ប្រើ​ឈ្មោះ​ លោក គុណ ញឹម អគ្គនាយក​គយ និងមេគយធំៗ មួយចំនួន មកបិទបាំងទង្វើរបស់ខ្លួន?។

សូមបញ្ជាក់ ទោះយ៉ាណាក្ដី ពាក់ព័ន្ធព័ត៌មានខាងលើ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង បានទេ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង អង្គភាពយើងខ្ញុំ សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោក យូ ហេង នៅពេលក្រោយ បន្ទាប់ពីចេញផ្សាយលេខនេះ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

Share on Facebook