លោក នួន ង៉ែត ប្រធានស្នាក់ការគយ ច្រកទ្វារតំបន់អូរអន្លក់ អាងខ្នងលោក យូ ហេង ប្រធានសាខាគយខេត្ត ធ្វើអ្វីៗតាមតែអំពើចិត្ត

ចេញផ្សាយដោយ៖ { CSN } ព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងការពិត រិះគន់ដើម្បីស្ថាបនា ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

ខេត្តបាត់ដំបង៖ សេចក្ដីរាយការណ៍ ពីតំបន់ច្រកអូរអន្លក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា លោក នួន ង៉ែត ប្រធានស្នាក់ការគយនិងរដ្ឋាករ ច្រកអូរអន្លក់ មានតួនាទីភារកិច្ច ក្នុងការប្រមូលពន្ធចូលរដ្ឋ បែជាប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ ឃុបឃិតជាមួយឈ្មួញធំៗ លំហូចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ ពីប្រទេសថៃម កកម្ពុជា នៅពេលយប់ យ៉ាងគគ្រឹកគគ្រេង មិនខ្លាចញញើត ទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយ បន្តិចណាសោះ។

ប្រភពពីសមត្ថកិច្ច នឹងភ្នាក់ងារគយ មួយចំនួន បានលើកឡើងឲ្យដឹងថា សព្វថ្ងៃនេះ លោក នួន ង៉ែត កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញនាំចូលទំនិញ នឹងក្រុមឈ្មួញនាំចេញអង្ក នឹងកន្ទួក ដែលគេមើលឃើញថា បច្ចុប្បន្ន ក្រុមឈ្មួញកំពុងសម្រុកនាំចេញ ពីកម្ពុជា ទៅប្រទេសថៃ តាមច្រកខាងលើនេះ ដូចទឹកបាក់ទំនប់ ទាំងថ្ងៃទាំងយប់ ។

ប្រភពបន្តថា លោក នួន ង៉ែត ធ្វើអ្វីៗ តាមអំពើចិត្តទាំងនេះបាន ក៍ដោយសាមានការបើកភ្លើងខៀវ ពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង ជាខ្នងបង្អែកផងដែរ ។

ដូច្នេះហើយ ក៍មានការអំពាវនាវ ដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យមើល នឹងចាត់វិធានការទប់ស្កាត់ ភាពល្បីល្បាញ អំពើពុករលួយជាប្រព័ន្ធ របស់លោក នួន ង៉ែត ប្រធានស្នាក់ការគយ ច្រកអូរអន្លក់ ស្រុកកំរៀង នឹងលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបងនេះ ជាបន្ទាន់ផង ជៀសវាងការរិះ ពីសំណាក់មហាជនថា ត្រីច្រវា ចញ្ចឹមត្រីឆ្ដោ ទើបរក្សាភាពស្ងប់ស្ងាត់ ធ្វើមិនដឹងមិនឮបែបនេះ។

បើតាមប្រភព ពីមន្ត្រីគយ នឹងភ្នាក់ងារគយខេត្ត ដោយសមិនបញ្ចេញឈ្មោះ បានលួចខ្សឹបឲ្យដឹងថា លោក យូ ហេង កំពុងធ្វើការងារប្រមូលពន្ធ តាមរបៀបជិះសេះលែងដៃ រៀបចំខ្សែទុយោ ឲ្យកាន់ការងារប្រមូលលុយខ្មៅ លើតុក្រោមតុ និងប្រើមន្ត្រីខុសជំនាញ?។ ហើយលោក យូ ហេង មិនត្រឹមតែ មិនទាន់ធ្វើ កំណែទម្រង់ ភាពអសកម្ម និងអំពើពុករលួយ ក្នុងចំណោមមន្ត្រីគយ ដែលធ្វើឲ្យអ្នករកស៊ី ដឹកជញ្ជូនទំនិញក្តៅក្រហាយនោះទេ លោកថែមទាំងរក្សាទុកមន្ត្រី ដែលចេះប្រមូលលុយ និងចេះអែបអប ឲ្យកាន់ការងារសេដ្ឋកិច្ច ថែមទៀត ងាយស្រួលក្នុងការក្ដោបសេដ្ឋកិច្ច?។

ប្រភពបានបន្តថា មួយរយ:នេះ លោក យូ ហេង កំពុងរងនូវការរិះគន់ ពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ អំពីការចាត់ចែង ឲ្យមន្ត្រីជាដៃជើងរបស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈការធ្វើស្ថិតិ ដើម្បីកេណ្ឌក្រុមឈ្មួញដែលរកស៊ី បង់ពន្ធមិនគ្រប់ និងការនាំចូលទំនិញខុសច្បាប់ ខណៈមានការសង្ស័យថា បានចំណាយលុយច្រើនម៉ុនដុល្លា ដើម្បីបានតំណែង? ហើយក៍បង្កើតឲ្យមានយុទ្ធសាស្ត្រ ទាញយកលាភសក្ការៈទាំងបំពាន ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីស្រង់ដើម។

ប្រភពបានបន្ថែមថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងកើតឡើងខ្លាំង នៅច្រកអូរអន្លក់ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹក ក្នុងមួយខែៗ។ ហើយក្រុមឈ្មួញបាននាំចូល ទំនិញបង់ពន្ធមិនគ្រប់ តាមរយៈអំពើសូកប៉ាន់ ពោលគឺជំនាញគយ បង្កើតឲ្យមាននូវអំពើពុករលួយ បំបាត់ពន្ធនាំចូល មានទ្រង់ទ្រាយកាន់តែធំជាងមុន ដោយសារមានភ្លើងខៀវ ពីលោក យូ ហេង។ ហើយទំនិញដែលហូរចូល មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង រួមមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបកកង់រថយន្ត ប្រេងម៉ាស៊ីន និងទំនិញខុសច្បាប់ ផ្សេងទៀត ភាគច្រើនបង់ពន្ធមិនគ្រប់?។

ប្រភពដដែល លួចខ្សឹបឲ្យដឹងទៀតថា ល្បិចបន្លំពន្ធរបស់ជំនាញគយ គឺស៊ីដោយស្របច្បាប់ គ្រាន់តែលួចបន្លំបង្កាន់ដៃ នាំចូលពីប្រភេទ ទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធជា ប្រភេទទំនិញចម្រុះ ហើយការបង់ពន្ធទំនិញចម្រុះនេះទៀត គឺបង់យ៉ាងច្រើន ត្រឹមពាក់កណ្តាលប៉ុណ្ណោះ?។ ហើយជាធម្មតា ទាំងច្រកតំបន់ ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញអាចដឹកទំនិញ ឆ្លងកាត់ច្រកព្រំដែន ចាប់ពីវេលាម៉ោង ៧ព្រឹក និងបញ្ឈប់ម៉ោងរដ្ឋបាល ត្រឹមម៉ោង ៦ល្ងាច ។ ប៉ុន្តែមន្ត្រីគយពុករលួយ បានអនុញ្ញាតឲ្យរថយន្តធុនធំឆ្លងកាត់ តាំងពីម៉ោង ៣-៤ទៀបភ្លឺ? មិនត្រឹមតែខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាព ហូរចូលទំនិញបែបនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាទំនិញគេចពន្ធ ឬទំនិញខុសច្បាប់។

ពាក់ព័ន្ធសេចក្តីរាយការណ៍ នឹងការលើកឡើង ពីប្រភពខាងលើ លោក យូ ហេង ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តបាត់ដំបង អង្គភាព CSN មិនអាចទំនាក់ទំនង សុំធ្វើការបកស្រាយបំភ្លឺ ពីលោក នួន ង៉ែក ប្រធានស្នាក់ការគយនឹងរដ្ឋាករ ច្រកអូរអន្លក់ បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចធ្វើការទំនាក់ទំនងចូល ដោយឡែក លោក យូ ហេង ប្រធានសាខាគយនឹងរដ្ខាករ ខេត្តបាត់ដំបង ក៍មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ជុំវិញការលើកឡើងខាងលើបានដែរ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនងទំនាក់ទំនង ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author