នុញនោះធ្ងន់កហើយ! លោកឧកញ៉ា លី សាយឃាង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បញ្ជាឲ្យចូលខ្លួន

ចេញផ្សាយដោយ៖ { CSN } ព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងការពិត រិះគន់ដើម្បីស្ថាបនា ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

ភ្នំពេញ៖ ឧកញ៉ា លី សាយឃាង ត្រូវបានលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាបញ្ជា ឲ្យ ចូលខ្លួនឆ្លើយបំភ្លឺ ក្នុងសំណុំរឿង រៀបចំឯកសារ លួចដីអ្នកដទៃលក់។

ដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០០ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្គាប់ឲ្យលោកឧកញ៉ា លី សាយឃាង ភេទប្រុស អាយុ ៥៦ឆ្នាំ ចូលខ្លួនឆ្លើយឲ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធ សំណុំរឿងព្រហ្មទណ្ឌ ពីបទបំភាន់​មន្ត្រី​សូរិយោដី​ ក្នុងការបំពេញបេសកកម្ម ឬ​បំភាន់​អាជ្ញាធរ ក្នុងការចុះបញ្ជីដី លួចលក់​ ឬ​ លួច​បញ្ចាំអចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន និង​រំលោភលេីទំនុកចិត្ត​ តាមបណ្ដឹងរបស់ឈ្មោះ​ បាន​ ម៉េងទូច​ ។

សូមជម្រាបជូនថា ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា កែវ សុធា បានអនុញ្ញាតឲ្យមន្ត្រី​នគរបាល​យុត្តិធម៌​ ប្រេីប្រាស់​កម្លាំង​សាធារណៈ​ដេីម្បី​បង្ខំបុគ្គល (ឧកញ៉ា លី សាយឃាង) នោះ​ឲ្យចូលបង្ហាញខ្លួនបាន​៕

សូមជួយស៊ែរព័ត៌មាននេះផង: