មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ កំពុងប្រើអំណាចពង្រាយកូនចៅ គៀបជំរិតយកលុយ ពីប្រជាពលរដ្ឋនឹងពលករយ៉ាងពឹញបន្ទុក តើលោក គៀត ចាន់ថារិទ្ធិ បានជ្រាបដែរឬទេ

ចេញផ្សាយដោយ៖ អង្គភាព { CSN } ព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងការពិត រិះគន់ដើម្បីស្ថាបនា ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

ថ្មីៗនេះមានសេចក្ដីរាយកាណ៍ថា នៅច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានភាពមិនប្រក្រតី បានកើតឡើងជាច្រើន ដោយសារលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ទើបឡើងថ្មី ដាក់ពង្រាយមន្ត្រីក្រោមឱវាទ ដែលជាកូនចៅជំនិតៗរបស់ខ្លួន ឲ្យប្រមូលលុយពីប្រជាពលរដ្ឋ នឹងពលករឆ្លងដែន រួមទាំងឥវ៉ាន់ផ្សេងៗទៀត តាមរបៀបពុករលួយ តាមរយៈការវាយត្រា លើសៀវភៅឆ្លងដែន តើឯកឧត្តម គៀត ចាន់ថារិទ្ធ ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជ្រាបដែរឬទេ?។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ កាលពីថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ នេះ ប្រជាពលរដ្ឋ និងពលករចំណាកស្រុក ជាច្រើននាក់ ព្រមទាំងអាជីវករ រកសុីដឹកឥវ៉ាន់ ចេញចូល បាននិយាយដូចៗគ្នាថា ដោយមានការរអ៊ូរទាំ និង បានសម្ដែងការមិនពេញចិត្ត ចំពោះលោក ថេរ សុរិទ្ធិយ៉ា ពួកគាត់គ្នាលើកឡើងសូច្ន ថា៖ តាំងពីលោក ថឹរ សុរិទ្ធយ៉ា មកកាន់ដំណែង ជានាយប៉ុស្តិ៍ុ ប្រចាំច្រកទ្វាអូរស្មាច់នេះ មិនទាន់បានប៉ុន្មានខែផង ប្រើអំណាចគៀបសង្កត់យកលុយ ពីពលរដ្ឋខ្មែរខ្លួនឯង ដោយដាក់កូនចៅរបស់ខ្លួន បង្ខំនិងរុញច្រាន អោយពួកគាត់ ចូលទៅបង់លុយម្នាក់ៗ ចាប់ពី ១០០បាត ទៅ ២០០បាត ។ ហើយបើនិយាយ ពីរឿងឈ្មួញ រកសុីដឹកឥវ៉ាន់ បន្លែផ្លែឈើ ត្រីសាច់សាច់ ចូលមកខ្មែរ មិនដែលឃើញត្រួតពិនិត្យសោះ សង្ស័យត្រូវរ៉ូវគ្នា រវាងឈ្មួញ នឹងសមត្ថកិច្ច ទើបមិនហ៊ានប៉ះពាល់ ខ្លាចបាត់ចំណូលសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋខ្មែរ សោះឡើយ ។

ហេតុនេះហើយ ក៍មានការអំពាវនាវ ពីសំណាក់ប្រជាពលរដ្ឋ និងមហាជនទូទៅ សូមសំណូមពរដល់ឯកឧត្តម គៀត ចាន់ថារិទ្ធ ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាជួយមើល ប៉ុស្តីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិ អូរស្មាច់ ដែើមានលោក ថេរ សុរិទ្ធិយ៉ា ដែលជានាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអូរស្មាច់នេះផងទាន? បើធ្វើតែបែបៗបែបហ្នឹង ពលរដ្ឋច្បាស់ជាស្លាប់មិនខានឡើយ ហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ស្ថាប័ អន្តោប្រវេសន៍ នឹងមន្ត្រីនគរបាលល្អៗ ដ៍ទៃទៀត ដែលពួកគាត់ខំប្រឹងប្រែងបំពេញភារ:កិច្ច និងមានស្នាដៃល្អៗ នាពេលកន្លងមក។

តែទោះយ៉ាងណាក្ដី ពាក់ព័ន្ធករណីខាងលើនេះ លោក ថេរ សុរិទ្ធយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ រហូតមកដល់ថ្ងៃនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបកស្រាយពីលោក ថេរ សុរិទ្ធយ៉ា ជុំវិញការចោទប្រកាន់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នឹងពលករចំណាកស្រុកបានទេ ដោយសាទៅដល់កន្លែងលោកមិនបានជួប នឹងមិនមានលេខទូរស័ព្ទ ទំនាក់ទំនង ៕

Share on Facebook