មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពលរដ្ឋអាជីវករសង្ឃឹមថា លោក អ៊ី ចំរើន មេប៉ុស្តិ៍ថ្មី មិនដើរតាមកន្លងចាស់ លោក ខឹម ចិត្រា នឹងមិននាំយកជំនាញចាស់របស់ខ្លួន ដែលធ្លាប់ល្បីល្បាញនៅច្រកអូរយ៉ាដាវ មកអនុវត្តនៅច្រកប៉ោយប៉ែត

ចេញផ្សាយដោយការិយាល័យ គេហទំព័រ ស៊ី អេស អិន ( CSN ) ព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងការពិត រិះគន់ដើម្បីស្ថាបនា ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី 076 28 44444 / 097 777 6000

បន្ទាយមានជ័យ៖ លោកនាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីឡើងកាន់តំណែងជានាយប៉ុស្តិ៍ ជំនួសលោក ស៊ឹម សំអាត មិនយូរប៉ុន្មានផង ផ្ទុះរឿងអាស្រូវពុករលួយ មួយដងជាពីរដង មិនព្រមកែកំហុស ត្រូវបានថ្នាក់លើ រៀបចំពិធីប្រកាសផ្ទេរភារកិច កាលពីសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រោមវត្តមាន លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍, ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសេចក្ដីប្រកាស របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជានាយប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១។ ហើយលោកវរសេនីយ៍ឯក ខឹម ចិត្រា ផ្លាស់ពីនាយប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត ទៅជានាយប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្ដរជាតិអូរយ៉ាដាវវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ពាក់ព័ន្ធការផ្លាស់ប្ដូរ មេប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ខាងលើនេះ ក៍មានមតិមហាជនជាច្រើន បានដាក់ការសង្ស័យថា៖ ការផ្លាស់ប្ដូរ យ៉ាងប្រញាប់ប្រញាល់នេះ មកពីថ្នាក់លើមើលឃើញ ភាពមិនប្រក្រតី របស់លោក ខឹម ចិត្រា មេប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រព្រឹត្តអំអើពុករលួយ មិនព្រមកែកំហុស ម្ដងជាពីរដង ទើបសម្រេចធ្វើការផ្លាស់ប្តូរ ជៀសវាងប៉ះពាល់ ដល់ស្ថាប័នអន្តោប្រវេសន៍ធ្ងន់ធ្ងរ ។ ព្រោះថា៖ មេប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែតរូបនេះ ក្រោយពីឡើងកាន់តំណែង ជានាយប៉ុស្តិ៍រួចមក ប្រើអំណាចច្បាមសេដ្ឋកិច្ច ប្រញាប់ស្រង់ដើម គ្មានញញើតឡើយ។

បញ្ហានេះ ប្រជាពលរដ្ឋ អាជីវករតូចធំ រកស៊ីចេញចូល ថៃ-កម្ពុជា ក៍បានសម្ដែងក្ដីព្រួយបារម្ភ ក្នុងការកស៊ីរបស់ពួកគាត់ ប្រាប់ CSN ឲ្យដឹងផងដែរថា៖ អ្វីដែរពួកគាត់ព្រួយនោះគឺ ពិបាកក្នុងការរៀងចំ រកស៊ីជាថ្មី ព្រោះថា៖ មេថ្មីអ្វីៗក៍ថ្មីដែរ ដូច្នេះ អាជីវកររកស៊ីតូចធំ ចេញចូល ថៃ-កម្ពុជា ទាំងអស់ ទោះចង់មិនចង់ ក៍ត្រូវលូនក្រាប សូមស្គាល់មេថ្មីរូបនេះ ដើម្បីសុំការយោគយល់ ទើបការរកស៊ីអាចដំណើរការ ដោយរលូន មិនមានបញ្ហាអ្វី ។

សូមបញ្ជាក់ថា៖ ភាពល្បីល្បាញ របស់លោកមេប៉ុស្តិ៍ទាំងពីរ មហាជន គ្រប់មជ្ឈដ្ឋាន បានទទួលជ្រាបខ្លះៗមកហើយ ពាក់ព័ន្ធរឿងអាស្រូវពុករលួយ របស់មេប៉ុស្តិ៍ ២រូបនេះ លោក អ៊ី ចំរើន កាលនៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ធ្លាប់មានសារព័ត៌មានជាច្រើន បានចុះផ្សាយថា បានឃុបឃិតជាមួយក្រុមឈ្មួញ ឲ្យមានការដឹកជញ្ជូនឈើ ទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យបំផុត។ ហើយចំណែកលោក ខឹម ចិត្រា កាលនៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៍ត្រូវបានសារព័ត៌មាន ក្នុងស្រុកជាច្រើន បានផ្សាយថា ឃុបឃិតគ្នាជាមួយមន្ត្រីរបស់ខ្លួន យកលុយធ្វើប័ណ្ណផាសពលករខ្មែរ ទៅប្រទេសថៃលើសសៀវភៅបន្ទុក នឹងគៀបជំរិត ពីអាជីវកររកស៊ីតូចធំ ចេញចូល ថៃ-កម្ពុជា ផងដែរ។

តែទោះយ៉ាងណាក៍ដោយ ក៍មានប្រជាពលរដ្ឋខ្លះ សង្ឃឹមថា លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ( ថ្មី ) ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត អនុវត្តតាមអភិក្រម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនដើរតាមកន្លែងចាស់ របស់លោក ខឹម ចិត្រា អតិតនាយប៉ុស្តិ៍មុន នឹងមិននាំយកភាពមិនប្រក្រតី ដែរជាបទពិសោធន៍ចាស់ ក្នុងការប្រព្រឹត្តអុំពើពុករលួយ កាលពីនៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ មកបន្តអនុវត្ត នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតនេះជាខាច់ខាត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ុ

Share on Facebook