មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អាជ្ញាធរនឹងសមត្ថកិច្ច សង្កាត់ចំការសំរោង ឃុបឃិតបើកដៃ ឲ្យស្ត្រីមេបនល្បែង ឈ្មោះ ម៉ែត្រងោល បើកលេងបៀអាប៉ោងយ៉ាងរលូន ខណៈលោកអភិបាលខេត្ត ងួន រតនៈ នឹងលោកស្នងការ អ៊ុច សុខុន រក្សាភាពស្ងៀមស្ងាត់

ចេញផ្សាយ ដោយអង្គភាពគេហទំព័រ ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន 076 28 44444 / 097 777 6000

ប្រភពច្បាស់ការ បានឲ្យដឹងថា នៅក្នុងទឹកដី ខេត្តបាត់ដំបង ទាំងមូល ពោរពេញដោយល្បែងស៊ីសង មាន់ជល់ និង បៀអាប៉ោង ជាច្រើនកន្លែង ជាពិសេសបច្ចុប្បន្ន ល្បែងអាប៉ោង បើកលេងទ្រង់ទ្រាយធំ នៅក្នុងរបងថ្មដីឡូត៍មួយកន្លែង ដែលមានស្ត្រីម្នាក់ ជាមេបនល្បែង មានឈ្មោះ មែត្រងោល នឹងមានបក្ខពួកមួយចំនួន ជាអ្នករត់ការរៀបកញ្ចប់ អោយសមត្ថកិច្ច នឹងអាជ្ញាធរ ក្នុងការបើកលេងល្បែងសុីសង បៀអាប៉ោងនេះ យ៉ាងរលូន ជាយូរឆ្នាំណាស់មកហើយ នៅក្នុងភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នឹងលោក អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង បានជ្រាបដែលឬទេ ចំពោះករណីនេះ?។

បើយោងតាមប្រភព ពីប្រជាពលរដ្ឋ រស់នៅភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្នក្នុងភូមិសាស្ត្រខាងលើ កំពុងបើកលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន។

ហេតុនេះហើយ ទើបប្រជាពលរដ្ឋ ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អំពាវនាវ​ឲ្យ​លោក ងួន រតន អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង នឹងលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង ចាត់វិធានការ បង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា ចាប់តាំងពី​ល្បែងស៊ីសង​ខុសច្បាប់ កើតឡើងក្នុងមូលដ្ឋានពួកគាត់ គឺ​បទល្មើស​ផ្សេងៗ​ ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ក៏​កំពុង​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​។ ហើយបច្ចុប្បន្ន​ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ឃុបឃិតឲ្យមានល្បែងស៊ីសង ទ្រង់ទ្រាយធំ ដំណើរការយ៉ាងគគ្រឹកគគ្រេង ចូលរួមលេងល្បែង យ៉ាងពពាក់ពពូន។

ប្រ​ភ​ពី​ប្រជាពលរដ្ឋ​ បានបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ប្រភេទអាប៉ោង ទ្រង់ទ្រាយធំនេះ បើកលេងនៅក្នុងរបងថ្ម ដីឡូត៍មួយកន្លែង នៅចំណុច ខាងលិចវត្តពោធិវង្ស ផ្លូវទៅស្រែ ១០០០ ក្រុមទី២៧ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មេបនល្បែងជាស្ត្រី មានឈ្មោះ ហៅថា ( ម៉ែត្រងោល ) បើកលេងយូឆ្នាំមកហើយ សូម្បីតែលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ចំការសំរោង លោក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង នឹងលោក ឃៀង គីមសុង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ទទួលបន្ទុកអន្តរាគមន៍ នឹងបង្ការល្បែងស៊ីសងទូទៅ ក៍រក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមគោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ទាំង៩ចំណុចនោះទេ។ ហើយសូសូម្បីតែអភិបាលក្រុងបាត់ដំបង និងលោកអភិបាលខេត្តបាត់ដំបង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ល្បែងស៊ីសង ក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ ដល់សនិ្តសុខសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាម​ប្រភព ពីអ្នកដែលចូលទៅ ល្បែងស៊ីសង ក្នុងទីតាំងខាងលើ បាន​ឲ្យ​ដឹងថា លល្បែងអាប៉ោងនេះ ពួកគេមិនខ្លាចការចាប់ចង ពីសំណាក់សមត្ថកិច្ចឡើយ ព្រោះម្ចាស់បើកល្បែង ឈ្មោះ ម៉ែត្រងោល បានរត់ការបង់លុយ ឲ្យអាជ្ញាធរនឹងសមត្ថកិច្ច តាំងពីមូលដ្ឋាន រហូតស្នងការ លេងរាប់សិបឆ្នាំមកហើយ រឿងអ្វីត្រូវភ័យខ្លាចទៀត គ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានណា ហ៊ានមកចាត់វិធានការ ចាប់ចងទៀតទេ។ ហើយប្រភពដដែល បានបន្តថា ក្នុងមួយថ្ងៃៗ មានអ្នកចូលរួមលេងល្បែង បៀ នឹងចាក់អាប៉ោង តាំងពីម៉ោង ៩-១០ ថ្ងៃ រហូតដល់យប់ជ្រៅ ហើយ​ម្ចាស់​វង់ល្បែង ឈ្មោះ ( ម៉ែត្រងោល ) អាចប្រមូលបានលុយរាប់សិបលានរៀល ពីក្រុមអ្នកកញៀនល្បែង ចូលលេងយ៉ាងពពាក់ពពូននោះ។

ហេតុនេះហើយទើបប្រជាពលរដ្ឋ ក្នុងក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ព្រួយបារម្ភ​យ៉ាងខ្លាំង​ ពីបញ្ហាអសន្តិសុខសង្គម ហើយ​អំពាវនាវ​ដល់​លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និង​លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ផងទាន។ ព្រោះថា បើតាមការអះអាង របស់ប្រជាពលរដ្ឋ ក្នុងភូមិភូមិចំការសំរោង បានឲ្យដឹងថា ពួកគាត់​បាន​រាយការណ៍​ ជាបន្តបន្ទាប់ ទៅមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែ​មកដល់ពេលនេះ​ មិនមានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចណា យកចិត្តទុកដាក់បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ នៅឡើយទេ។

ពាក់ព័ន្ធករណីខាងលើ មហាជនជាច្រើន ក៍ដូចប្រជាពលរដ្ឋ រស់នៅក្នុងភូមិស៊ីចំការសំរោង សង្កាត់ចំការសំរោង ទាំងមូល រងចាំមើល បន្ទាប់ពីមានការចេញផ្សាយនេះ មន្ត្រីអាជ្ញាធរ នឹងសមត្តកិច្ច សង្កាត់ ក្រុង ខេត្ត មានវិធានការ និងចំណាត់ការបង្ក្រាប ទៅលើទីតាំង អាប៉ោង ខាងលើនេះ បានដែរឬទេ? ឬមួយដូចពលរដ្ឋបានលើកឡើងថា ប្រហែលត្រូវមន្តស្នេហ៍ មេបនល្បែងហើយ បានជាមិនខ្វល់ពីបញ្ហាប៉ះពាល់ មកលើប្រជាពលរដ្ឋ ដែលកំពុងភ័យខ្លាច នឹងមិនមានសន្តិសុខសុវត្ថិភាព ក្នុងភូមិ.ឃុំ នោះឡើយ។

ពាក់ព័ន្ធករណីនេះ ពលរដ្ឋទទូចហើយ ទទូចទៀត ស្នើសុំមកដល់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្ត និង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង មេត្តាចាត់កម្លាំងជំនាញ ចុះទៅត្រួតពិនិត្យ និងមានវិធានការបង្ក្រាបផង បើមិនដូច្នោះទេនឹងកើតមានឡើងនៅចោរឆក់ ចោរលួច ចោរប្លន់ នឹងអំពើហឹង្សារ វាងអ្នកញៀនល្បែង និងអ្នកញៀនល្បែង និងក្រុមគ្រួសារ របស់ពួកគាត់ មិនខាននៅថ្ងៃណាមួយឡើយ៕

Share on Facebook