មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្តម សុខ សំណាង ធានក្រុមការងារចុះជួយឃុំភ្នំដិន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកគីរីវង់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា ( ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះគឺជាគុណតម្លៃនៃ សន្តិភាព )

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បា​ន​រៀបចំប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១  ទិវាជ័យជម្នះ ៧ មករា  ក្រោមអធិបតីភាពឯកឧត្តម សុខ សំណាង ប្រ​​​​ធានក្រុមការងារចុះជួយឃុំភ្នំដិន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកគីរីវង់ លោកឧញ្ញា អ៊ុក ភក្តី និងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងសិស្សានុសិស្ស យុវជនគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ជាង ៥០០នាក់ ។

ថ្លែងនាឱកាសនោះឯកឧត្តម  សុខ  សំណាង  បានឲ្យដឹងថា ការប្រារព្ធមិទ្ទិញអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញអោយឃើញនូវ ស្មារតីចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារី នៃរណសិរ្សសាមគ្គីស​ង្រ្គោះ​ជាតិកម្ពុជាដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំ​ម​ក​នូវការបង្រួបបង្រួមជាតិ   និងការជួបជុំគ្រួសារខ្មែរឡើងវិញ ជាពិសេសការពារការរស់ឡើងវិញ  នៃរបបដ៏អាក្រក់នេះ ។

ក្នុងការរម្លឹកខួប នៃការបញ្ចប់របប ខ្មែរក្រហម គឺជាថ្ងៃ ៧មករា ទិវាជ័យជម្នះលើការផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ៧ម​ក​រា គឺជាទិវាជាតិជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋទូទៅស្រលាញ់សន្តិភាពចាត់ទុកជាកំណើតទី២ របស់ខ្លួនរួចមកហើយ ។

ឯកឧត្តមប្រធានក្រុមការងារ ចុះជួយឃុំភ្នំដិន បានមានប្រសាសន៍បន្តថា ក្នុងអំឡុងនៃការដឹកនាំប្រទេសកន្លងមក រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្តារសន្តិភាព ស្ថិរភាពសង្គមកម្ពុជាទើបប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដូចស​ព្វថ្ងៃនេះ មិនថានូវតាមមូលដ្ឋានភូមិឃុំដាច់ស្រយ៉ាលឡើយ ៕

Share on Facebook