មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រជាពលរដ្ឋក្រុងតាខ្មៅ សប្បាយរីករាយទទួលយកនូវកាដូថ្មី ជាចំណងដៃ សំរាប់ឆ្នាំថ្មី ឆ្នាំ២០២០ នេះ ពីឯកឧត្តមបណ្ឌឹត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

ក្រុងតាខ្មៅ៖ ប្រជាពលរដ្ឋក្រុងតាខ្មៅ សប្បាយរីករាយទទួលយក នូវកាដូថ្មី ជាចំណងដៃ សំរាប់ឆ្នាំថ្មី ឆ្នាំ២០២០ នេះ ពីឯកឧត្តម បណ្ឌឹត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ដែលបានផ្តល់កាដូថ្មីមួយបន្ថែមទៀត ជូនអ្នកក្រុងតាខ្មៅ តាមរយៈការជួយសាងសង់សួនកុមារ នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ការសាងសង់សួនកុមារ ក្រុងតាខ្មៅ មានសារៈសំខាន់ណាស់ គឺមិនគ្រាន់ តែបានផ្តល់ ផលប្រយោជន៍ ជាសាធារណៈ ដល់ប្រជាជន យើង ក្នុងការនាំកូនចៅ មកលំហែរកាយ និងលេងកំសាន្ត ប៉ុណ្ណោះទេ ប៉ុន្តែវាជា សុចនាករ បន្ថែមទៀត ដល់ទីក្រុងតាខ្មៅ ក្នុងចលនា ប្រឡងប្រណាំង ទីក្រុងទេសចរាចរណ៍អាស៊ាន លើកទី២ ឆ្នាំ២០២០ ហើយដែល ឯកឧត្តម អភិបាល ខេត្តកណ្តាល និងដឹកនាំប្រតិភូ ចូលរួមទទួលជយ័លាភី ជាទីក្រុងឆ្នើមនៅទូទាំងប្រទេស ក្នុងចំណោម ទីក្រុង និងខណ្ឌ ចំនួន២ទៀត គីទីក្រុង កំពតនិងខណ្ឌដូនពេញ និងប្រារព្ធធ្វើឡើង នៅប្រទេស ព្រុយណេ ក្នុងវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២០ នៅថ្ងៃទី ១៦មករា ឆ្នាំ ២០២០ ខាងមុខនេះ។

ក្នុងឱកាសបើកសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការ សួនកុមារ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បានក្រើនរំលឹក ដល់ប្រជាជន យើង ត្រូវរួមគ្នា ថែរក្សា បរិស្ថានហើយបរិស្ថាន គឺផ្តើម ចេញពីយើងទាំងអស់គ្នា ។

ជាមួយគ្នា នេះ ត្រូវចូលរួម សំអាតអានាមយ័ បរិស្ថាន នៅទីលំនៅដ្ឋាន របស់ខ្លួន ក៍ដូចជា ទីប្រជុំជន តាមដងផ្លូវសាធារណះជាដើម ដោយវេចខ្ចប់ កាកសំណល់ រុឹងរាវ អោយបានត្រឹមត្រូវ ។

ឯកឧត្តមបណ្ឌឹត បញ្ជាក់ថា៖ ជាទិសដៅ ខាងមុខ អាជ្ញាធរ ខេត្ត កណ្តាល និងរៀបចំ ច្រាំងទន្លេ បាសាក់ ពីសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ រហូតដល់ស្ពានព្រែកសំរោង ប្រយោជន៍ជា សួនច្បារ សំរាប់លំហែរកាយ ផង និងម៉្យាងទៀតដើម្បីពង្រីក ច្រាំងទន្លេបាសាក់ នេះ អោយមានវិសាលភាព ទូលំទូលាយ សំរាប់ភ្លៀវទេសចរ ជាតិអន្តរជាតិ មកលេងកំសាន្តអោយបានច្រើន កុះករ សក្តិសមជាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន លើកទី២ ឆ្នាំ២០២០ ។

ក្នុងឱកាសនោះ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ក៍បានឲ្យដឹងថា៖ ការសាងសង់ សួនកុមារ ក្រុងតាខ្មៅ លេចចេញជារូបរាង នាពេលនេះ ជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោម សមិទ្ធិផល ជាច្រើនទៀត ដែលឯកឧត្តមអភិបាល ខេត្តកណ្តាល ផ្តល់ជាចំណងដៃ ជូនប្រជាជន ក្រុងតាខ្មៅ សំរាប់ឆ្នាំថ្មី ឆ្នាំ២០២០នេះ៕

Share on Facebook