មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ចាំមើលពេលនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងលោក បោន បុិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាចគេចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា? បើមានបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ឲ្យស្រាវជ្រាវហើយនោះ!

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

បន្ទាយមានជ័យ ៖ ក្រោយមានការផ្ទុះ ធ្វើទារុណកម្ម លើជនរងគ្រោះ ស្លាប់ម្នាក់ ពាក់ព័ន្ធរឿងដីធ្លី នៅខេត្តបន្ទយមានជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យស្រាវជ្រាវ រកឲ្យឃើញអ្នកធ្វើទារុណកម្ម នឹងអ្នកបញ្ជា ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសឲ្យខានតែបាន។ ហើយសម្ដេចបានមានប្រសាសន៍ បញ្ជាក់ថា៖ រឿងទំនាស់ដីធ្លី គ្មានការចាប់ឃុំខ្លួនទេ លើកលែងតែករណីព្រហ្មទណ្ឌ ដែលបង្កឲ្យមានករណីព្រហ្មទណ្ឌ ប្រសាសន៍ដ៍ថ្លៃថ្លានេះ សម្តេចបានលើកឡើង នៅក្នុងពិធីជួបជុំ សំណេះសំណាល ជាមួយអ្នកសារព័ត៌មាន លើកទី៤ នៅមជ្ឈមណ្ឌលសន្និបាត នឹងពិណ៌កោះពេជ្រ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះ។

ស្រប់ពេលនេះផងដែរ តំណាងពលរដ្ឋរងគ្រោះ ៣នាក់ ( ទី១-ឈ្មោះ នូវ នឿន ទី២-ឈ្មោះ អាន សារូន ទី៣-ឈ្មោះ ហឹម គិរី ) តំណាងប្រជាពលរដ្ឋ ១៥០គ្រួសារ នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ពីបទផ្សំគំនិតធ្វើមនុស្សឃាត និងប្រើប្រាស់អំពើហិង្សា។

ក្នុងពាក្យបណ្ដឹងនោះដែរ ជនរងគ្រោះ បានដាក់ប្ដឹងមនុស្ស ៦នាក់ រួមមាន ៖
១-លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
២-លោកស្រី ចក់ពួក អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ
៣-លោក យឿន គង់ អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ
៤-លោក ជា ផល្លី ប្រធារដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ
៥-លោក ព្រិម សាលី ប្រធានពន្ធដាខេត្តបន្ទាយមានជ័យ
៦-លោក បោន បុិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ៖ ករណីនេះកាលពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ ១៥០គ្រួសារ បាននាំគ្នាមកធ្វើការតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ បញ្ហាទំនាស់ដីធ្លី នៅស្ថានីយ៍ព្រៃឈើតាបែន! ឃុំស្លាក្រាម ឃុំសឹង ស្រុកអូជ្រៅ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

នៅពេលដែលប្រជាពលរដ្ឋ ផ្ទុះការតវ៉ា នៅមុខសាលាខេត្ត លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអោយកម្លាំងប៉េអឹម ខេត្តខាប់ ខ្លួនមនុស្ស ចំនួន៥នាក់ ដាក់រថយន្ត បញ្ជូនទៅឃុំខ្លួន នៅកន្លែងប៉េអឹមខេត្ត និងបានធ្វើទារុណកម្មយ៉ាងសាហាវ ឃោឃៅបំផុតរយ:ពេល ៣ថ្ងៃ ទើបបញ្ជូនទៅពន្ធនាគារខេត្ត ក្រោយពីបញ្ជូនមកដល់ពន្ធនាគារ ជនរងគ្រោះ បានដួលសន្លប់ ក៍ធ្វើការបញ្ជូនទៅមន្ទីរពេទ្យ ហើយក៍បានស្លាប់តាមផ្លូវ ចំណែក ៤នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ខ្លះបាក់ធ្មេញ ខ្លះបាក់ឆ្អឹងជំនី ខ្លះក្អួតឈាម។

ពលរដ្ឋដែលស្លាប់ និងរបួសចំនួន ៥នាក់ ជាតំណាងពលរដ្ឋរាប់រយគ្រួសារ អ្នកទាំងនោះរួមមាន ៖

១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ៦២ឆ្នាំ
២-ឈ្មោះ អាន រូន ភេទប្រុស អាយុ៥៩ឆ្នាំ
៣. ឈ្មោះ ឃឹម ម៉ក់ ភេទប្រុស អាយុ៦២ឆ្នាំ
៤-ឈ្មោះ ហ៊ីម គីរី ភេទប្រុស អាយុ៤៦ឆ្នាំ នឹង
៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ(ស្លាប់)។

សូមជម្រាបថា ៖ ករណីធ្វើទារុណកម្មស្លាប់ជនរងគ្រោះម្នាក់ ដោយសារទំនាស់ដីធ្លី នៅខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួនអ្នកធ្វើទារុណកម្ម និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន។

សូមបញ្ជាក់ថា៖ ក្នុងករណីនេះ ដែរជនរងគ្រោះទាំងអស់ បានដាក់ពាក្យបណ្ដឹង គឺទាសងការខូចខាត និងជំងឺចិត្តចំនួន ២០,០០០០$ (ម្ភៃមុឺនដុល្លា)៕

Share on Facebook