មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក យូ ហេង មេសាខាគយខេត្តបាត់ដំបង ផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន ក្នុងការឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទ ប្រើប្រាស់រថយន្តសេរីទំនើបអត់ពន្ធ បិទស្លាកសញ្ញាគយ!

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

ខេត្តបាត់ដំបង៖ ថ្មីៗនេះ មន្ត្រីគយនឹងរដ្ឋាករ ខេត្តបាត់ដំបង ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់លោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្ត រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ខណៈខ្លួនជាមន្ត្រីអនុវត្តច្បាប់ បែរជាជិះរថយន្តសេរីទំនើប គ្មានស្លាកលេខ ប្រើក្នុងម៉ោងការងាររដ្ឋ នឹងឯកជនពេញតែខេត្តបាត់ដំបង។

ហេតុការណ៍នេះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋស្ទើតែទូទាំង ខេត្តបាត់ដំបង បានសម្ដែងការមិនពេញចិត្ត ដោយពួកគាត់លើកឡើងថា ឃើញហើយហួសចិត្ត នឹងរកពាក្យអ្វីថ្លែងមិនបានឡើយ ខណៈមន្រ្តីគយ និងរដ្ឋករសាខា ខេត្តបាត់ដំបង ប្រើប្រាស់រថយន្តលិចហ្សិសLexus 330 ពណ៌ខ្មៅ ១គ្រឿង ដែលជារថយន្តអត់ពន្ធ គ្មានស្លាកលេខ និងបានយកនិមិត្តសញ្ញាឡូហ្គូ (logo) គយនិងរដ្ឋករកម្ពុជា ពាសបិតតាមទ្វារ និងដំបូមុខរបស់រថយន្ត បើកយ៉ាងរំភើយ ទាំងចុះប្រតិបត្តិការងារម៉ោងរដ្ឋ និងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ពេញក្នុងខេត្តតែម្តង។

ប្រជាពលរដ្ឋខាងលើបន្តថា ទង្វើបែបនេះ ហាក់ជាការបង្ហាញនូវការប្រព្រឹត្តិខុសច្បាប់ទាំងស្រុង នឹងជាសញ្ញា បើកភ្លើងខៀល ឲ្យជនខិលខូច ប្រើប្រាស់តាម ដែលជាហេតុធ្វើឲ្យបាត់ នូវប្រភពចំណូលរដ្ឋ ដែលគយ មានតួនាទីចាប់ និងផាកពិន័យ លើសម្ភារៈនាំចូល ដែលអត់បង់ពន្ធ ប៉ុន្តែបែរជាមន្រ្តីគយខ្លួនឯង ប្រើរថយន្តអត់បង់ពន្ធ អត់ស្លាកលេខ បើកបរសំញ៉ែងពលរដ្ឋ យ៉ាងគគ្លើនទៅវិញ។

បើតាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ច ក្នុងខេត្តបាត់ដំបង បានខ្សឹបប្រាប់ អង្គភាព ស៊ី អេស អិន ( CSN ) ដឹងថា៖ ជារឿយៗ គេឃើញមន្រ្តីគយរូបនេះ តែងតែបើករថយន្តអត់ពន្ធ ម៉ាក lexus 330 ពណ៌ខ្មៅ មកចាក់សាំង នៅចំណុចហ្គារាសសាំង មួយកន្លែង ដែលមានទីតាំង នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាតដំបង ខាងលិចផ្សារលើ ដែលទីតាំងចាក់សាំងនេះ នៅចម្ងាយតែ ១គីឡូម៉ែត្រ ពីស្នាក់ការសាខាគយ និងរដ្ឋករ ខេត្តបាត់ដំបងប៉ុណ្ណោះ។ ហើយមិនតែប៉ុណ្ណោះ មន្ត្រីគយរូបនេះ ជារើយៗ តែងតែប្រើប្រាស់រថយន្តអត់ពន្ធ គ្មានស្លាកលេខ ខាងលលនេះ ធ្វើសកម្មភាព រកប្រយោជន៍ផ្ទាល់ខ្លួនផងដែរ?។

ប្រភពបន្តថា ករណីមន្ត្រីអនុវត្តច្បាប់ ប្រើប្រាស់រថយន្តទំនើបអត់ពន្ធ បើកសំញ៉ែងមហាជន បានយ៉ាងរលូនបែបនេះ ក៍ដោយសារមានការបើកដៃ ពីសំណាក់លោក យូ ហេង មេសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង ជាមេកើយផងដែរ ទើបមន្ត្រីក្រោមឱវាទ ជាកូនចៅហ៊ាន ប្រើប្រាស់យ៉ាងអនាធិបតេយ្យដូចនេះ ។ ហេតុដូច្នេះហើយ ក៍មានការអំពាវនាវ ពីប្រជាពលរដ្ឋ ដែលជាប់ជាអ្នកគោរពច្បាប់ សឲ្យឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេតា្តពិនិត្យមើល នឹងស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ លើការដឹកនាំរបស់លោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង នឹងបក្សពួកមួយចំនួនផង។

តែទោះយ៉ាងណាក្ដី មន្ត្រីរូបនេះ មិនត្រូវបានប្រភព បង្ហាញអត្តសញ្ញាណទេ គ្រាន់តែឲ្យដឹងថា ជាមន្រ្តីសាខាគយនឹងរដ្ឋាករ ខេត្តបាត់ដំបង ដែលជាកូនចៅ របស់លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋករ ខេត្តបាត់ដំបង ។ ហើយក៍មិនបានបញ្ជាក់ថា មន្ត្រីគយរូបនេះ មានតួនាទីអ្វីនោះទេ ទើបអាចប្រើប្រាស់រថយន្តអត់ពន្ធ បិតឡូហ្គូ ស្លាកសញ្ញា អគ្គយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យ៉ាងអនាធិបតេយ្យបែបនេះ។

ជាវិញការរិះគន់ ពីសំណាក់មហាជនខាងលើ អង្គភាព ស៊ីអេសអិន ( CSN ) មិនអាចទំនាក់ទំនង សុំការបកស្រាយពន្យល់ ពីលោក យូ ហេង ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តបាត់ដំបងបានទេ រហូតមកដល់ពេលនេះ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនង៕

Share on Facebook