នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន។

គួររំលិកផងដែលថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងខេត្តកណ្ដាល ទៅជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានកាន់ជាស្នងការនគរបាលខេត្តកណ្ដាល អស់រយៈពេល ជាង១០ឆ្នាំ មកហើយ ដែលបានសម្រេចលទ្ធផលជាច្រើន នៅតាមមូលដ្ឋាន ក្នុងការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងខេត្ត៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author