មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក យឹម ច័ន្ទថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ កន្ទេលធំបន្លំដេក ត្រូវបានលាតត្រដាង

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

ខេត្តតាកែវ៖ កន្ទេលធំបន្លំដេក កិបកេង បែបពុករលួយ របស់លោក យឹម ច័ន្ទថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ត្រូវបានលាតត្រដាង ជាសាធារណៈ ក្រោយពីមាន​ការផ្លាស់ប្ដូរ ហិរញ្ញឹកថ្មី ដោយមានលោក ហោ ប៊ុនវឌ្ឍន៍​ ជា​ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវ​ត្ថុ​ខេត្ត​តាកែវ មកកាន់ជាហិរញ្ញឹក​ របស់សាខា ហើយ​មានការ​សើរើ នូវបញ្ជីស្នាម ទើបមានការបែកធ្លាយរឿងនេះតែម្ដង។

បើតាមប្រភព ពីមន្ត្រីសាលាខេត្ត សុំមិនចញ្ចេញឈ្មោះ បានឲ្យដឹងថា លោក យឹម ច័ន្ទថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បាន​យក​លុយ របស់សាខាកាកបាទក្រហមកម្ពុជា ចំនួន ៣០០០០ដុល្លា? អោយទៅប្រពន្ធ ដើរចងការឯកជន អោយពលរដ្ឋ ពេញក្រុងដូនកែវ យ៉ាងរំភើយ។

ជុំវិញ​ករណីខាងលើនេះ អ្នកព័ត៌មានយើង បានទូរស័ព្ទទៅកាន់ លោក ហោ ប៊ុន​វឌ្ឍន៍ ដើម្បីសុំកាបំភ្លែ ប៉ុន្តែលោកមិនបានបំភ្លឺ អោយបានច្បាស់លាស់នោះទេ ដោយលោកថា​ « ស្ដាប់អត់ច្បាស់ទេ ជាប់រវល់ » ហើយក៍បានបិតទូរសព្ទ័តែម្តង។

​ចំណែក​លោក យឹម ចន្ទ័ថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឆ្លើយយ៉ាងខ្លីថា « លោកពិតជាបានធ្វើរឿងនេះ ពិតមែន តែលោករកចំណូល ឲ្យសាខាទេ»។

តែទោះយ៉ាងនេះក្តី មហាជនសម្តែងការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីបានលឺសំដីលោក យឹម ចន្ទ័ថន ឆ្លើយ​ដោះសារ​បែប​នេះ​ ពីព្រោះកន្លងម​ក​មិនដែលឃើញ កាកបាទក្រហម រកចំណូលដោយរបៀបនេះនោះទេ៕

Share on Facebook