មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការ សកម្មភាព ការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោក ឆ្នាំ២០២០

កាលសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងជាអនុប្រធាន គណៈកម្មការទី២ នៃគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាព ការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ, អភិបាលរងរាជធានី-ខេត្ត, ស្នងការ ស្នងការរង នគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

Share on Facebook