មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទើបឡើងកាន់ដំណែងថ្មី បានក្រើនរំលឹក ក៍ដូចជាដាស់តឿន ដល់លោកអធិការ និង បណ្តាប៉ុស្តិ៍នគរបាល

ចេញផ្សាយដោយ៖ អង្គភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

កណ្តាល ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលទើបតែឡើងកាន់ដំណែង នាពេលថ្មីៗនេះ បានក្រើនរំលឹក ក៍ដូចជាដាស់តឿន ដល់លោកអធិការ និង បណ្តាប៉ុស្តិ៍នគរបាល នៅទូទាំងខេត្តកណ្ដាល ត្រូវបើកទ្វារចំហរ ដើម្បីទទួល ដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ អោយទាន់ពេល និងគ្រប់ពេល នៃតំរូវការរបស់ពរដ្ឋ ។

ការក្រើនរំលឹក ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាស ដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល គោរពទង់ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានមានប្រសាសន៍ សង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ ត្រូវចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ពិសេសប៉ុស្តិ៍នគរបាល ត្រូវបើកទ្វារ២៤ម៉ោង លើ២៤ម៉ោង ។

ជាមួយគ្នានេះ ស្នងការនគរបាល ខេត្តកណ្តាល ក៍បានធ្វើការណែនាំ ដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ខ្ពស់ គោរពវិន័យ ដូចជាការស្លៀកពាក់ កាត់សក់ខ្លីជាប្រចាំ ។ ជាពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

Share on Facebook