មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

នាយ​នគរបាលជាតិ​ថ្នាក់​​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៥​រូប ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​

ភ្នំពេញ ៖ នាយ​នគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃក្រសួងមហាផ្ទៃ ចំនួន ០៥រូប ត្រូវបាន​ព្រះបាទ​ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់​ ដាក់ឲ្យចូលនិវត្តន៍ ដោយ​ព្រះរាជក្រឹត្យ​លេខ នស/​រកត​/០២២០/១៧៨ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​នាយ​នគរបាល​ ថ្នាក់នាយឧត្តមសេនីយ៍ និងថ្នាក់ឧត្តមសេនីយ៍ ទាំង​០៥​រូប ដែល​ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍ រួមមាន ៖

១-​នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម អត្តលេខ ០០៤៨
២-​នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អត្តលេខ ៦៧១៦៩
៣-​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អត្តលេខ ០៥០៧
៤-​ឧ​ត្ត​ម​សេនីយ៍ឯក សេក ភូមី អត្តលេខ ០២៩៨​
៥-​​ឧ​ត្ត​ម​សេនីយ៍ទោ ម៉ៅ តារា អត្តលេខ ០៦៣៦ ៕

Share on Facebook