មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ល្បិចរកលុយធ្វើសេដ្ឋី របស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

ថ្មីៗនេះ មានការបែកធ្លាយ ចេញពីមន្ទីរសុរិយោដី ខេត្តតាកែវ ពីល្បិចរកលុយ ធ្វើសេដ្ឋី របស់ប្រធានមន្ទីរ សុរិយោដី ខេត្តតាកែវ កាត់ប្លង់ដី មួយប្លង់ តម្លៃចាប់ ៤០០ដុល្លា? ដល់ពាន់ដុល្លា? រត់ខុសខ្សែរ កប់ឯកសារចោលសិន រហូតមានអ្នកឆាតចូលផេក សម្តេចតេជោ ហ៊ុន សែន ទើប ហៅមកទទួលប្លង់ដី ជាង ២ឆ្នាំហើយ រកលេសទុកចោលរហូត។

ប្រភពពីមន្ត្រី នៃមន្ទីរសុរិយោដី ខេត្តតាកែវ បានឲ្យដឹងថា៖ ការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិ ពីឪពុកម្ដាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លី តាមរយៈការទិញលក់ ដែលត្រូវកាត់ឈ្មោះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដែលមានលោក នួន សុធា ប្រធានមន្ទីរ គឺអ្នកកាន់ឯកសារ ត្រូវការចំណាយប្រាក់ យ៉ាងតិច ៤០០ដុល្លា? ឡើងទៅដល់រាប់ពាន់ដុល្លា តាមចំនួនលុយទិញលក់ដី តិច ឬ ច្រើន។ ហើយប្រសិនអ្នករត់ឯកសារ ចំមនុស្សដែលមិនម៉ែនជាខ្សែរបក្ខ ប្រធានមន្ទីរ ឯកសារចេញ ក៏យូដែរ ទោះចំណាយលុយម៉ែន?។

ប្រភពបានបន្តឲ្យដឹងទៀតថា ករណីរឿងអាស្រូវ របស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ គឺបានកើតមានយូហើយ ចាប់តាំងពីលោកឡើងជាប្រធានមន្ទីរ។ ហើយនៅមន្ទីរមួយនេះ សព្វថ្ងៃពោពេញដោយបក្ខពួកនិយម និងការិយាល័យធិប្បតេយ្យ យ៉ាងខ្លាំង ដែលចាំបាច់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែដកតំណែងប្រធានមន្ទីរ ចេញ ដើម្បីប្រសិទ្ធិភាពការងារ បំរើជាតិនិងពលរដ្ឋ។

សូមរំលឹកថា យោងតាមគណនីហ្វេសប៊ុក ឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា ៖សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន ២ប្លង់ (ដីគ្មានទំនាស់) នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ ក្នុងភូមិជាមួយ និងបានកាត់ប្លង់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវ តែរយៈពេល ២ឆ្នាំហើយ នៅតែមិនទាន់ទទួលបានប្លង់ដី ពីមន្ទីរដែនដី ខេត្តតាកែវ ។ ខ្ញុំព្យាយាមទូរស័ព្ទ និងទៅជួបដល់កន្លែងផ្ទាល់ជាច្រើនដង តែពួកគាត់ប្រាប់ថា កំពុងប្រជុំ និង រវល់ខ្លាំង ។ ខ្ញុំបានបង់សេវាកម្មជូនរដ្ឋត្រឹមត្រូវ និងគ្រប់ចំនួន ហើយក៏លើសចំនួន សម្រាប់ពួកគាត់ចង់បាន តែនៅតែមិនទាន់ទទួលបានប្លង់ដីទេ ។ សូមសម្តេច មេត្តាជួយដាស់តឿន ពួកគាត់ផង ។ ខ្ញុំសូមគោរពនិងជូនពរសម្តេច ។

ក្រោយការឆាតចូលផេក សម្តេចតេជោ ហ៊ុន សែន ភ្លាម , ទំនងជាភ័យខ្លួន ទើបលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី ខេត្តតាកែវ ហៅម្ចាស់ដីមកជួបដើម្បីដោះស្រាយបញ្ហានេះ ។

គិតទៅសម័យនេះទៅហើយ នៅសល់មន្ត្រីគ្រាប់ល្ពៅ ជាច្រើននាក់ទៀត ដែលនាំឲ្យអំពល់ទុក្ខ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានកាតព្វកិច្ច មមាញឹកដ៏ខ្លាំងក្លា សម្រាប់កិច្ចការប្រទេសជាតិ ជាពិសេសលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ តែម្តង ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកឆាតចូលហ្វេសប៊ុក សម្តេចតេជោ បានមកទទួលប័ណ្ណកម្មសិទ្ធិ អចលនវត្ថុទ្រព្យ ពីលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូនីយ៏កម្ម សំណង់និងសុរិយោដី ខេត្តតាកែវ រួចរាល់ជាស្ថាពរហើយ ។

តែទោះយ៉ាងណាក្តី ពាក់ព័ន្ធរឿងរាវនេះ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តតាកែវ CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

Share on Facebook