មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អុញនោះមានស្លាបហើរក៍ពិបាកដែរ! លោក សៀក មុន្នី អភិបាលស្រុកអូរាំង នឹងបក្សពួក ប្រើអំណាចរំលោភយកដីសាធារណ:របស់រដ្ឋ

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ីអេសអិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 097 777 6000

ខេត្តមណ្ឌលគិរី ៖ ភាពមិនប្រក្រតី អំពើពុករលួយ របស់លោកអភិបាលស្រុកអូរាំង ខេត្តមណ្ឌលគីរី នឹងបក្សពួក ត្រូវបានលោក វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ គណបក្សខ្មែរក្រោក ស្រាវជ្រាវស៊េីបអង្កេត យ៉ាងល្អិតល្អន បានពិនិត្យលេីភស្តុតាង ឃេីញថា អភិបាលស្រុកអូរាំង លោក សៀក មុន្នី និងបក្សពួក ជាង១០នាក់ រៀបចំឯកសាខុសច្បាប់ វាយត្រាមុន ទាំងគ្មានថ្ងៃខែ សហការគ្នាជាប្រព័ន្ធ លួចដីរបស់រដ្ឋរាប់រយហិចតា ស្មេីនឹងទឹកប្រាក់ រាប់សិបលានដុល្លា ។

មន្ត្រីពាក់ព័ន្ធ អំពើពុករលួយ ដែលលួចដីរដ្ឋ មានឈ្មោះដូចខាងក្រោម៖

1/ លោក ខាត់ សាក់ មេបញ្ជាការប្រតិបត្តិការសឹករង ខេត្តមណ្ឌលគីរី មានឈ្មោះ លេីឯកសាខុសច្បាប់ ដេីម្បីយកដីរបស់រដ្ឋ។

2/លោក សុខ សុវណ្ណារិទ្ទ ជានាយករងរដ្ធបាល សាលាស្រុកអូរាំង មានឈ្មោះលេីឯកសាខុសច្បាប់ ដេីម្បីយកដីរបស់រដ្ឋ ។

3/លោក យាន សុខ ជាប្រធានរដ្ធបាលសាលាស្រុកអូរាំង មានឈ្មោះលេីឯកសាខុសច្បាប់យកដីរបស់រដ្ឋ ។

4/លោក សា លីប៉ោ ជាមន្តី្រក្នុងសាលាស្រុកអូរាំង មានឈ្មោះលេីឯកសាខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ។

5/លោក ង៉ែត បុនធឿន យកពីមន្រីពន្ធនាគាខេត្ត មានឈ្មោះលើឯកសាខុសច្បាប់ដេីម្បីយកដីរដ្ឋ។

6/លោក កែវ ប៊ុនថន ជាអ្នកឈរឈ្មោះ អោយលោកអភិបាលស្រុកអូរាំង យកមន្រីក្នុងសាលាស្រុក រៀបឯកសាខុសច្បាប់យកដីរដ្ឋ។

មន្ត្រីដែលពាក់ព័ន្ធ ក្នុងការចុះហត្ថលេខា រៀបចំឯកសាខុសច្បាប់រួមមាន៖

1/អភិបាលស្រុកអូរាំង សៀក មុន្នី « មានភស្តុតាងជាសម្លេង ដែលបញ្ជាដោយខុសច្បាប់ អោយកូនចៅក្រោមឱវាទ ចុះហត្ថលេខា បោះត្រា លេីឯកសាដី ចំហរ ថ្ងៃ ខែ ឆ្នាំ នឹងចំហរទំហំដី» ហេីយខ្លួនឯងក៏បោះត្រាខុសច្បាប់ លេីលិខិតខុសច្បាប់ ។

2/មេភូមិពូវ៉ាង ឈ្មោះ អ៊ុង សេរីវុទ្ធី « ចុះហត្ថលេខាខុសច្បាប់ លេីលិខិតដីធ្លីរបស់រដ្ឋ ដោយចំហរ ថ្ងៃ ខែ ឆ្នាំ នឹងចំហរទំហំដី»។

3/មេឃុំសែនមនោរម្យ ឈ្មោះ ថ្វាន់ ត្រែល « ចុះហត្ថលេខាបោះត្រា ខុសច្បាប់ លេីលិខិតដីធ្លីរបស់រដ្ឋ ដោយចំហរ ថ្ងៃ ខែ ឆ្នាំ នឹងចំហរទំហំដី»។

4/មេភូមិពូហ្យាម ឈ្មោះ ញ៉ាង ម្យក់ « ចុះហត្ថលេខាខុសច្បាប់ លេីលិខិតដីធ្លីរបស់រដ្ឋ ដោយចំហរ ថ្ងៃ ខែ ឆ្នាំ នឹងចំហរទំហំដី»។

4/មេឃុំស្ដីទី ឈ្មោះ ច្រូត ខន « ចុះហត្ថលេខាខុសច្បាប់ លេីលិខិតដីធ្លីរបស់រដ្ឋ ដោយចំហរ ថ្ងៃ ខែ ឆ្នាំ នឹងចំហរទំហំដី»។

ករណីនេះ ជាការបំពានអំណាច ជាការប្រេីអំណាច ដោយទុច្ចរឹត លួចយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយមានឯកសាខុសច្បាប់ ជាភស្តុតាងសរុប ៥០សន្លឹក ។ ហើយករណីនេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ គណបក្សខ្មែរក្រោម បានអះអាងថា៖ លោកនឹងបញ្ជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដេីម្បីពិនិត្យ ។

ទម្ទឹននឹងនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គណបក្សខ្មែរក្រោកអំពាវនាវដល់សាធារណៈជន សូមផ្អាក ការទិញអចលនទ្រព្យដី នៅតំបន់ស្រុកអូរាំង ខេត្តមណ្ឌលគីរី ប្រសិនជាពិនិត្យឃេីញឯកសាពាក់ព័ន្ធ ដូចខាងក្រោមនេះ ព្រោះនេះជាឯកសាខុសច្បាប់ទេ ៕

Share on Facebook