មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សង្គ្រឿមដីធ្លី រវាងលោកឧកញ៉ា ឡាញ់ ភារ៉ា បោះបង្គោលព្រំ រំលោភលើដីលោកជំទាវ យស សុគន្ធារី ក្លាយទៅជា…..

ចេញផ្សាយដោយ៖ លោក បាន គន្ធី ចាងហ្វាងការផ្សាយ អង្គភាពគេហទំព័រ CSN ការិយាល័យផ្ដល់ព័ត៌មាន 076 28 44444 / 097 777 6000

ខេត្តព្រះសីហនុ៖ ទោះបី​ជាប្រមុខរាជរដ្ឋាភិបាល​នៃ​កម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយ​ករដ្ឋមន្ត្រី ធ្លាប់បានប្រកាសសម្រេចកាត់​ដី​ពី​លោកឧកញ៉ា ស៊ី គង់ទ្រីវ ប្រគល់​ឲ្យប្រជាពលរដ្ឋ​នៅឃុំគរ​គី រួចម្តងមកហើយ​ នៅក្នុងជម្លោះដីធ្លី​ដ៏រ៉ាំរ៉ៃ​ រហូតឈានដល់ការបង្កហឹង្សារ​ យ៉ាងអាក្រក់​ដាក់គ្នារ វាង​ប្រជាព​លរដ្ឋនឹងសមត្ថកិច្ចប្រដាប់អាវុធ​។​ ស្រា​ប់​តែ​កាល​ពីពេលថ្មីៗកន្លងទៅនេះ មា​នសកម្មភាពអនាធិប​តេយ្យ ពីសំណាក់អ្នកមានអំ​ណាចមួយចំនួ​ន បានដើរបោះបង្គោលព្រំដី ដោយគ្មានភាគីព្រំដីម្ខាងទៀត និងអាជ្ញាធរ មន្ត្រីជំនាញ ចូ​លរួមនោះឡើយ ដែលកម្មភាពនេះ កំពុងរីករាល​ដាល ដោយមិនញញើតកោតខ្លាចចំពោះទង្វើខុសច្បាប់អ្វីទាំង​អស់ ។

បើតាមប្រភពច្បាស់ការណ៍មួយ​ បានឲ្យ​ដឹងថា លោកឧ​កញ៉ា ឡាញ់ ភារ៉ា និងកូនចៅជំនិតៗ គឺជាកម្លាំ​ងពិសេសរបស់លោកឧកញ៉ា ដ៏មានឥទ្ធិពលរូបនេះ កំពុងដើរបោះបង្គោលព្រំដី កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានបោះបង្គោលព្រំ ជាន់ក្នុងដីរប​ស់លោកជំទាវ អ្នកឧកញ៉ា យស សុគន្ធារី ដែលគេមើលឃើញថា ការបោះបង្គោលនេះ បានបោះចូលគងគ្នា ប្រមាណជាពាក់កណ្តាលដី របស់ យស សុគន្ធារី ដែលមានកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) និងដីដែលគាត់ ទើបបានទិញ ដោយពុំទាន់បានធ្វើប័ណ្ណកម្មសិទ្ធិនៅឡើយ ។

ប្រភពបានបន្តឲ្យ​ដឹងថា ការបោះបង្គោលព្រំដី ពីសំ​ណាក់ លោកឧកញ៉ា ឡាញ់ ភារ៉ា ស្ថិតនៅចំណុច ភូមិពូធឿង ឃុំប៊ិ​តត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ កំពុងធ្វើឲ្យ​ប្រជាពលរដ្ឋ ក្តៅក្រហាយយ៉ាងខ្លាំង ព្រោះតែការលោភលន់ មិនចេះស្កប់ស្កល់រប​ស់ លោកឧកញ៉ា ឡាញ់ ភារ៉ា បណ្តាលឲ្យ​មានប​ញ្ហាទំនាស់ដីធ្លីកើតឡើងមិនចេះចប់ ។ ហើយបើស្តាប់ស​ម្តី អ្នកមានវិបត្តិដីធ្លី និយាយផ្ទាល់មាត់ ទាំងទឹកភ្នែករៀបរាប់វិញ គឺស្ទើរតែអស់សង្ឃឹម ក្នុងឆាកជីវិតនេះទៅហើយ ដែលម្នាក់ៗ ឮតែសម្លេងស្រែកដង្ហោយ រកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យ​ជួយ….! អញ្ចឹងសួរថា តើជនរងគ្រោះ ដោយអំពើរំលោភបំពានយកដីធ្លី ពីសំណាក់អ្នកមានអំ​ណាច អាចទទួលបានដំណោះស្រាយ ពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញបានដែរឬទេ ? ។

ប្រភពបញ្ជាក់ថា ជុំវិញរឿងរ៉ាវបោះបង្គោល ហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ លោកឧកញ៉ា ឡាញ់ ភារ៉ា ដោយសំអាងថា ខ្លួនឯងមានកម្មសិទ្ធិ ដែលទើបតែបានចេញក្នុងឆ្នាំ២០១៨ កន្លងមកថ្មីៗនេះទេ ចុះកាលពីអំឡុងឆ្នាំ១៩៩០ ដែលជាតំបន់​នៅមានខ្មែរក្រ​ហម នៅឡើយនោះ​ ប្រជាពលរដ្ឋមិន​ដែលឮឈ្មោះ លោកឧកញ៉ា ឡាញ់ ភារ៉ា រស់នៅឯ​ណាទេ ស្រាប់​តែលេចមុខពេលថ្មីៗនេះ បាននាំកូន​ចៅ ដើរទៅបោះបង្គោល កំណត់ព្រំ​ដី ជាន់លើដីរបស់ប្រជាពល​រដ្ឋចំនួន ៧៧គ្រួសារ លើផ្ទៃដីចំនួន៩០ ហិកតា ជា​ប់ខាងកើតប្រឡាយ ដែលពួកគាត់អះអាងថា ជាដីរបស់ពួកគាត់ បានប្រើប្រាស់ធ្វើស្រែកាន់កា​ប់ និង​អា​ស្រ័យផល នៅលើដីនោះ តាំងពីឆ្នាំ១៩៧៩​-​១៩៨០​ រហូតមកជានិរន្តរ៍ ។ ក្រោយមកទៀត ដោ​យមានអ្នកកួ​កជេរឈ្មោះ ជូ ឆាំ ប្រមូលទិញដី ឲ្យ​ឈ្មួញក៏ចេះតែធ្វើសកម្មភាពទិញដីចោះៗ បានមួយ​ចំនួន ដោយប្រជាពលរដ្ឋខ្លះលក់ ខ្លះមិនបានលក់ ហើយក៏នាំគ្នា ដើរបោះបង្គោលព្រំដី តាមទំនើង​ចិត្ត ដោយគ្មានការដឹងឮ ចូលរួមពីភាគីម្ចាស់ដី ទាំងសង្ខាង និ​ងមន្ត្រី អាជ្ញាធរមូលដ្ឋាននោះឡើយ ។

គួររំលឹកថា ករណីបោះបង្គោលព្រំដី​ ដោយគ្មានភា​គីព្រំជាប់គ្នាចូលរួម នឹងមន្ត្រីជំនាញព្រមទាំង លោ​កមេឃុំ-ចៅសង្កាត់ចូលរួមនោះទេ គឺស្មើនឹងលួចបោះបង្គោលព្រំរំលោភយកដីគេ ដែលកាន់តែបង្ក​ឡើងសុទ្ធសឹងតែជាអ្នកធំ អ្នកមានអំណាច ជាក់​ស្តែងដូចជា លោកឧកញ៉ា មហាលោភលន់ ឡាញ់ ភារ៉ា ដែលជាហេតុផល បង្កទំនាស់កាន់តែច្រើន​ឡើង ជាមួយប្រជាពលរដ្ឋ ។ ហើយបើទោះបី​ជាលោក​អះ​អាងថា​ មានប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី យ៉ាងណា​ក៏ដោយ ក៏ត្រូវតែជូនដំណឹង ដល់ម្ចាស់ដីនៅជាប់ព្រំជាមួយគ្នា ចូលរួមផងដែរ មិនត្រូវនាំបក្ខពួកខ្លួន ទៅលួចបោះបង្គោលព្រំដី តែខ្លួនឯងនោះទេ ហើយបើប៉ះពាល់ឲ្យ​មានរឿង ទើបបានដោះស្រាយគ្នា គឺរឿ​ងបែបនេះ វាធ្លាប់កើតមានតាំងពីយូរឆ្នាំមកហើយ ដែលត្រូវគេមើលឃើញថា ជាយុទ្ធសាស្ត្រប្តឹងឈ្នះ បានដី ប្តឹងចាញ់បានលុយ ហើយល្បិចដដែលៗនេះ គួរតែបញ្ចប់ទៅ។

ថ្មីៗនេះដែរ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ដាក់បទបញ្ជា សារជាថ្មីទៀត​ ឲ្យឯកឧត្តមឧបនាយ​ករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប​ចំដែនដី​ ន​គរូបនីយកម្ម និងសំណង់​ គឺធ្វើយ៉ាងណា ត្រូវជួយព​ន្លឿនក្នុងការដោះស្រាយ​ ឲ្យបានឆាប់បំ​ផុ​ត​ ប្រកប​ដោយតម្លាភាព​ សុច្ចរិតភាព​ ដើម្បីរកយុត្តិ​ធម៌​ ដល់​ពួកគាត់​ (ប្រជាពលរដ្ឋ)​ កុំឲ្យនៅតែមានភា​ពស្មុគ្រស្មា​ញតទៅទៀត​ ក្នុងឆ្នាំ២០២០នេះ ដោយត្រូវខិត​ខំសម្របសម្រួលដោះស្រាយ បញ្ចប់​ជាស្ថា​ពរ​​។​

សង្ឃឹម​ថា អាជ្ញាធរ​ខេត្តព្រះសីហនុ​ លោក គួច ចំ​រើន នឹង​ចុះទៅ​ពិនិ​ត្យ​ ចំពោះ​ភាពមិនប្រក្រតី​ របស់​លោកឧកញ៉ា ឡាញ់ ភារ៉ា ដែលនាំបក្ខពួក​លួចបោះបង្គោលព្រំ​ដី​ ជាន់លើដី​របស់ លោក​ជំទាវ​ អ្នក​ឧកញ៉ា យស សុគន្ធារី និងដី​របស់​ប្រជា​ពលរដ្ឋ​ ទាំង៧៧ គ្រួសារ​ ដោយ​ឈរ​លើ​មូលដ្ឋាន​តម្លាភាព និង​យុត្តិធម៌ ខណៈដែល​អង្គភាពប្រឆាំងអំពើពុករ​លួយ​ បាន​ចាប់ខ្លួន លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំ​ដែនដី ន​គរូបនីយកម្ម សំណង់​ និងសុរិ​យោដី ខេត្តព្រះសីហ​នុ ដែលគេសង្ស័យថា​ អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត អំពើពុករលួយ​ ក្នុងពេ​លលោក​កាន់តំណែងកន្លង​មក​។​

ពាក់ព័ន្ធបញ្ហានេះ អង្គភាពគេហទំព័រ CSN យើង​មិនអាចស្វែងរកសុំកាទំនាក់ទំនង ពីលោកឧកញ៉ា ឡាញ់ ភារ៉ា បានទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង អង្គភាពយើង រង់ចាំទទួ​លព័ត៌មានថ្មីៗ ថែមទៀត ដើម្បីយកមក​ចុះផ្សា​យ នៅពេលក្រោយ និ​ងរួមកិច្ចសហការ ជានិច្ច​រៀង​ រារាល់ម៉ោងធ្វើការ។ ព័ត៌មានបថម

សូមបញ្ជាក់ រាល់ការផ្សាយអង្គភាពយើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី ឧកញ៉ា ឯកឧត្ដម គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើងខ្ញុំ ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

 

Share on Facebook