មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពិតជាថ្លើធំមែន ជនជាតិវៀតណាម ប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ ដាក់គ្រឿងចក្រលួចជីកដីគេគ្មានការអនុញ្ញាតិ ត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថខេត្តធ្វើការបង្ក្រាប

ចេញផ្សាយដោយ៖ អង្គភាពសារព័ត៌មាន គេហទំព័រ CSN ការិយាល័យផ្ដល់ព័ត៌មាន 076 28 44444 / 097 777 6000
ចាងហ្វាងការផ្សាយ លោក បាន គន្ធី

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ទី មនិន្ទ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចុះឃាត់គ្រឿងចក្រ កំពុងធ្វើសកម្មភាព លួចជីកយកអាចម៍ដី មួយកន្លែង ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយពុំមានការអនុញ្ញាត្តពីម្ចាស់ដី ដោយយោងទៅតាមបណ្ដឹង របស់ម្ចាស់ដី ដែលបានប្ដឹង ដាក់ជូនទៅលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ផងដែរ ។

យោងតាមប្រភពព័ត៌មាន ពីម្ចាស់ដី ដែលបានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ បានបញ្ជាក់ថា រូបគាត់មាន ឈ្មោះ មិន ពុធជេ ដ្ឋានវណ្ណ ភេទប្រុស អាយុ៥១ ឆ្នាំ ជាមន្ត្រីរាជការ ផ្នែកសុខាភិបាល មានទីលំនៅរាជធានីភ្នំពេញ បានទិញដីស្រែធ្វើស្រូវ ឡើងទឹក មួយកន្លែង ចំនួន១ ហិកតា នៅចំណុចបឹងតម្រែក ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅក្នុងអំឡុងឆ្នាំ២០១៦ ហើយក៍បានកាន់កាប់អាស្រ័យផលរហូតមក ។

ប្រភពបន្តថា ស្រាប់តែនៅក្នុងអំឡុង ពាក់កណ្តាល ខែកុម្ភះ ឆ្នាំ២០២០ មានឈ្មោះ ប៊ួយ មិញតាំ ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជនជាតិវៀតណាម ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ បានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ទៅជីកយកអាចម៍ដីរបស់គាត់ ដោយគ្មានការអនុញ្ញាត្តិ ទោះបីតែគាត់ហាមឃាត់ យ៉ាងណាក៏ឈ្មោះនេះ មិនដែលស្ដាប់ដែរ។ ហើយក្រោយមក គាត់បានធ្វើពាក្យប្ដឹង ទៅកាន់លោកមេឃុំស្វាយជ្រុំ ឱយជួយដោះស្រាយ លោកមេឃុំក៏បានកោះហៅ ឈ្មោះ បួយ មិនតាំ ជនជាតិវៀតណាម ប្រើឈ្មោះអត្តសញ្ញា ណប័ណ្ណខ្មែរ រូបនេះ ទៅដោះស្រាយចំនួន ៣លើក នៅសាលាឃុំ ប៉ុន្តែឈ្មោះនេះ មិនចូលខ្លួនទៅដោះស្រាយឡើយ។ ដោយហេតុនេះហើយ ទើបរូបគាត់ដាក់ ពាក្យប្ដឹងចូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយទាមទារសំណង ការខូចខាត ចំនួន ២រយលានរៀល ទាមទារអោយឈ្មោះនេះ ចាក់ដីលុប រណ្ដៅឱយដូចដើមវិញ និងសុំអោយតុលាការ អនុវត្តទៅតាមផ្លូវច្បាប់ ។

សូមរំលឹកដែរថា ឈ្មោះ បួយ មិនតាំង ដែលជាជនវៀតណាម ប្រើប្រាស់ឈ្មោះខ្មែរ មានអត្តសញ្ញាណប័ណ្ណខ្មែរ បានទិញដីនៅតំបន់នោះ ដើម្បីអភិវឌ្ឍន៍ឲ្យប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹក ឡើងគោក តាមគោលការរបស់ខេត្ត ប៉ុន្តែឈ្មោះនេះ បាននិងកំពុងតែដាក់គ្រឿងចក្រ ជីកកកាយយកអាចម៍ដី ពីបឹងបុរាណ១កន្លែង ស្ថិតនៅក្នុងតំបន់២ គឺបឹង ( តម្រែក ) ដែលត្រូវបានគេជីកយកអាចម៍ដី អស់ជាច្រើនសឹបហិកតា ដើម្បីយកមកចាក់លុប ដីព្រៃលិចទឹក ក្នុងតំបន់២នោះដែរ ក្នុងរូបភាពប្រែក្លាយ ទៅជាដីលំនៅដ្ឋាន ដោយរណ្ដៅដីនីមួយៗ ត្រូវបានគេជីកជំរៅពី ៤ទៅ៥ ម៉ែត្រឯណោះ។

ឈ្មោះ បួយ មិញតាំ ខាងលើនេះ ក៏កំពុងត្រូវបានប្រជាពលរដ្ឋម្នាក់ផ្សេងទៀត បានអះអាងថា បានទិញដីពីគាត់ ចំនួន ៣៧ហិកតា តែប៉ុណ្ណោះ តែបានយកដីរបស់គាត់ រហូតទៅដល់ ៤០ហិកតា ហើយពេលនេះ ក៍មានសំណុំរឿងដល់ដៃតុលាការផងដែរ៕

Share on Facebook