មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា រងការិះគន់ពីមហាជនថា កំពុងបង្កើតឲ្យមានអំពើពុករលួយ រាល់សេវាសាធារណៈ យកលុយពីពលរដ្ឋ ផ្ទុយពីការប្រតិភូកម្ម អំណាចដែលថ្នាក់លើប្រគល់ជូន និងការណែនាំ

ចេញផ្សាយដោយ៖ អង្គភាពសារព័ត៌មាន គេហទំព័រ CSN ការិយាល័យផ្ដល់ព័ត៌មាន 076 28 44444 / 097 777 6000 (  ចាងហ្វាងការផ្សាយ លោក បាន គន្ធី  )

ភ្នំពេញ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា បញ្ហាជាច្រើន នៅក្នុងរដ្ឋបាលសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនទានបានកំណែទំរង់ស៊ីជម្រៅ ជាហេតុបង្កើតឲ្យមានភាពមិនប្រក្រតី ទៅជាអំពើពុករលួយ រាល់សេវាសាធារណៈ យកលុយពីពលរដ្ឋ ផ្ទុយពីការប្រតិភូកម្ម អំណាចដែលថ្នាក់លើ ប្រគល់ជូន និងការណែនាំ ពីគណៈបញ្ជាការឯកភាពខណ្ឌ ពិសេសគោលការណ៍ អភិបាលរាជធានីភ្នំពេញ ជម្រុញអោយអាជ្ញាធរ ទាំង១៤ខណ្ឌ បម្រើការពារ ផ្តល់សេវា ជូនប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវនោះ។

ប្រភពពីមន្ត្រី និងប្រជាពលរដ្ឋ ក្នុងល័ក្ខខ័ណ្ឌ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា៖ លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា កំពុងតែដឹកនាំសំលឹង ឃើញប្រយោជន៍បុគ្គល បក្ខពួកជាធំ ជាងលើកតម្កល់ផលប្រយោជន៍រួម របស់អង្គភាព ។ ហើយរាល់ការប្រព្រឹត្តអំពើពុករលួយ មិនមែនគាត់មិនដឹងថា កំពុងបំពានច្បាប់ ធ្វើអោយខាតពន្ធរដ្ឋនោះទេ តែគាត់អាច ( មិនដេកលក់ ធ្វើជាដេកលក់ ឬ មន្ត្រីគ្រាប់ល្ពៅ )។

ប្រភពដដែរបានបន្តថា លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានយកលុយពីប្រជាពលរដ្ឋ ចំនួន ៥០០០ដុល្លារ ដើម្បីធ្វើលូ តែរហូតមកទល់បច្ចបុន្ន លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា មិនបានធ្វើឲ្យពលរដ្ឋទេ។ ហើយលោក ចូវ តុន ( ហៅ តឹង ) បានប្រាប់អ្នកព័ត៌មានយើង តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា៖ ខ្ញុំពិតជាបានឲ្យលុយ ៥០០០ដុល្លារនោះ ទៅសង្កាត់មែន តែគេធ្វើលូ មិនដល់ផ្ទះខ្ញុំទេ ដូច្នេះខ្ញុំក៍មិនទាមទារលុយវិញដែរ។ ហើយខ្ញុំក៍មិនអាច រង់ចាំការធ្វើលូនេះទៀតដែរ មានតែធ្វើលូ ចេញលុយខ្លួនឯងទៀតចុះ ព្រោះជិតដល់ខែវស្សាហើយ អាចទឹកហូរចូល បើអត់មានលូប្រើ។ ហើយលោកថៅកែផលិតទឹកសុទ្ធ លោក ចូវ តុន ( ហៅ តឹង ) បានបន្តថា៖ មុននឹងខ្ញុំធ្វើលូ ក៍ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ជាមុនសិនដែរ ជៀសវាងខុសច្បាប់។

ពាក់ព័ន្ធករណីនេះ លោកចៅសង្កាត់ព្រែកប្រា បានច្រាលចោល តាមទូរស័ព្ទ តាមរយៈការធ្វើបទសម្ភាសន៍ ជាមួយអ្នកព័ត៌មានយើង កាលពីថ្ងៃទី១៣ ខែមិនា នេះថា គាត់មិនបានយកលុយទេ។ ហើយលោកនិយាយយ៉ាងដូច្នេះថា៖ ( ខ្ញុំមិនបានយកលុយអីទេ និងសូមច្រាលចោលពាក្យនេះ )។

ដោយឡែក លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា៖ ជាគោលការណ៍ ខ្ញុំមិនឲ្យយកលុយទេ រាល់ការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន លើកលែងតែប្រជាពលរដ្ឋ អ្នកមានលទ្ធភាព គាត់ស្ម័គ្រចិត្ត។ ហើយលោកបន្តថា៖ ថៅកែទឹកសុទ្ធ ឈ្មោះ ចូវ តុន ( ហៅ តឹង) នោះបានឲ្យលុយមែនករណីធ្វើលូ ក្នុងនោះមានសប្បុរស ជនដល់ ៧រូប បានជួយដល់អាជ្ញាធរ សរុបជាទឹកប្រាក់បាន ១០៦០០ដុល្លារ ហើយជាតម្រូវការយើង ត្រូវចំណាយជាង១មុឺនដុល្លារឯណោះ។

លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា រងនូវការរិៈគន់ធ្ងន់ៗ ពីមន្ត្រីថា គាត់ខ្វះវិធានការទប់ស្កាត់ រឿងសំណង់អនាធិបតេយ្យ តែគាត់ឆ្លៀតទាញយកផលប្រយោជន៍ការងារ ហ្នឹងទៅវិញ..? គេលើកឡើងថា៖ យោងតាមសារាចរណ៍ សសរ ០៣ របស់រាជរដ្ឋាភិបាល រាល់សំណង់មិនរៀបរយ សង់លើដីសាធារណៈរបស់រដ្ឋ ត្រូវបានហាមឃាត់។ តែផ្ទុយទៅវិញ ចៅសង្កាត់ព្រែកប្រា បានប្រើគ្រប់មធ្យោបាយ ដើម្បីបានលុយ ពីការសាងសង់សំណង់ លំនៅដ្ឋាន តាមមាត់ទន្លេ មួយកន្លែងពី៥០០ដុល្លារ ដល់១៥០០ដុល្លារ ទៅតាមទំហំ នៃការសាងសង់ តែលោកចៅសង្កាត់មិនទទួលខុសត្រូវ បើថ្ងៃក្រោយមានបញ្ហាអី កើតឡើង។

ការងារផ្សេងទៀត ត្រូវបានគេចាត់ទុកថា ចៅសង្កាត់ព្រែកប្រា ពុករលួយ និងមានចេតនា ធ្វើអោយខាតពន្ធរដ្ឋ ខណៈការសុីញ៉េឯកសារ ផ្ទេរកម្មសិទ្ធដីធ្លី ផ្ទះ ឃុបឃិត ធ្វើចុះលេខ ចេញ-ចូល ត្រឹមសង្កាត់ ដើម្បីបញ្ចៀសតម្រូវការ អោយប្រថាប់ត្រាបង់ពន្ធ គឺយកសេវាក្រោមតុ ៧០០ដុល្លារ ទៅ១៥០០ដុល្លារ ទៅតាមទំហំដីតូចឬធំ បញ្ហានេះ អាច ( ត្រូវរ៉ូវគ្នារវាងស្មៀន និងចៅសង្កាត់ ) ធ្វើឯកសារ ដាក់កាលបរិច្ឆេតមុន រដ្ឋកំណត់ឲ្យបង់ពន្ធប្រថាប់ត្រា ដោយមិនបាច់បញ្ជូនឯកសារ ទៅអង្គភាពការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ។

មហាជនបានលើឡើងថា បើមានករណីនេះមែន ពិតជាបន្សល់ទុកនូវឯកសារ ចុៈលេខជាន់គ្នា មិនខាន ដូច្នេះខាងអាជ្ញាធរខណ្ឌ គួរបង្កើតក្រុមអធិការកិច្ច ពិនិត្យមើល ទៅលើឯកសារ នៅក្នុងសៀវភៅចុះលេខ ចេញ-ចូល នៅរដ្ឋបាលសង្កាត់ព្រែកប្រា អាចមានតម្លាភាព ហើយក៍អាចនិយាយបានថា រកឃើញនូវភាពមិនប្រក្រតីទាំងនេះ។

មន្ត្រីសាលាខ័ណ្ឌមួយរូប បានបង្ហើបឲ្យដឹងថា លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ហាក់ខ្ជីខ្ជាបន្តិច ក្នុងការទទួលយក នូវការសំណូមពរ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ខ្វះឆន្ទះចុះដោះស្រាយបញ្ហា ជាចំណុចខ្វះខាត ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ។

លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ផងដែរថា៖ ខ្ញុំបានណែនាំមិនឲ្យមន្ត្រីមូលដ្ឋាន គ្រប់សង្កាត់ ធ្វើឯកសារ បកក្រោយនៃកាលបរិច្ឆេតនោះទេ លោកថា នេះជាការប្រព្រឹត្តខុសច្បាប់។ បើជាស្មៀនខ្ញុំ ដកចោលភ្លាម បើចៅសង្កាត់ខ្ញុំ ត្រូវពិនិត្យ និងមានក្រុមប្រឹក្សាវិន័យ ធ្វើកិច្ចការនេះ។

លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ក៍បានអៈអាងថា៖ រាល់ការរិៈគន់ ទាំង ៤ចំណុច ខាងលើ លោកសូមបដិសេធន៍ និងច្រាលចោលទាំងស្រុង ( ខ្ញុំអត់បានប្រព្រឹត្តចឹងទេ ធានាថា អត់មានមែន )..៕

Share on Facebook