មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

បឹងបែកក្អម ដ៍ធំល្វឹងល្វើយ ប្រឈមនឹងបាត់ឈ្មោះ នាពេលខាងមុខនេះ ខណៈឈ្មួញគ្រាក់ៗ មានលុយ មានអំណាច មានទាំងជំទាវ បោះបង្គោលព្រោងព្រាត សូមសម្ដេចតេជោ ហ៊ុន សែន ជួយសង្រ្គោះបឹងនេះផង

ខេត្តកណ្តាល៖ មហិច្ឆតាលោភលន់របស់ របស់អ្នកមានលុយ មានអំណាចមួយចំនួន មិនចេះគ្រប់គ្រាន់ឡើយ ដើររំលោភបំពាន យកដីរាស្ត្រ ហើយអ្នកខ្លះទៀត រំលោភបំពាន យកចំណីព្រែក ចំណីផ្លូវ ចំណីបឹង ចំណីទន្លេ ។ ល ។ ជាក់ស្ដែង បច្ចុប្បន្ន ដីព្រែកអូរស្វាមួយកន្លែង ដែលមានទទឹង ជាង១០ម៉ែត្រ បណ្ដោយរាប់ពាន់ម៉ែត្រ តភ្ជាប់ពីបឹងអូរបែកក្អម ជាប្រឡាយមេទឹក សម្រាប់ប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំព្រែកអញ្ចាញ សម្រាប់ប្រើប្រាស់ ស្រោចស្រង់លើដំណាំស្រូវ ដំណាំឈូក ។ ល ។ ក៍ប៉ុន្តែបច្ចុប្បន្ន ព្រែកអូរស្វា ដ៍អភ័ព្វមួយនេះ ត្រូវបានក្រុមឈ្មួញ មានលុយ មានអំណាច មិនត្រឹមតែ រំលោភយកចំណី ប៉ុណ្ណោះទេ បច្ចុប្បន្នព្រែកមួយនេះ ត្រូវបានឈ្មួញចាក់ដីលុប អស់ទាំងស្រុងហើយ រហូតមកទល់ពេលនេះ មិនឃើញមាន អាជ្ញាធរឃុំ ឬ អាជ្ញាធរ ស្រុកមុខកំពូល មានវិធានការទប់ស្កាត់ ឬចាត់វិធានការ ទៅលើបុគ្គល មានលុយ មានអំណាច រំលោភបំពាន យកដីព្រែករបស់រដ្ឋនេះ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅឡើយទេ។

បើតាមប្រភព ពីអ្នករកស៊ីគុជេដីម្នាក់ បានបង្ហើបឲ្យដឹងថា ព្រែកអូរស្វា របស់រដ្ឋ ក្រោយពីឈ្មួញចាក់ដីលុបរួចរាល់ គេនឹងរត់ការធ្វើប្លង់ ឲ្យក្លាយមកជាកម្មសិទ្ធិឯកជន?។ ហើយករណីដីបឹង អូរបែកក្អម ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល រាប់រយហិកតានេះ ក៍កំពុងប្រឈម ទៅនឹងការបាត់បង់ ជាក់ជាមិនខានឡើយ បើមិនមានវិធានការទប់ស្កាត់ ទាន់ពេលវេលា ដូច្នេះហើយ ក៍មានការអំពាវនាវ ទៅដល់អស់លោក ប្រធានមន្ទីរស្ថាប័ន ក្រសួងពាក់ព័ន្ធ ជាពិសេស សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសម្ដេច មេត្តាពិនិត្យ នឹងចាត់វិធានការ ជាបន្ទាន់ផង ព្រោះថា បឹងរបស់រដ្ឋមួយនេះ ត្រូវបានក្រុមឈ្មួញគ្រាក់ៗ នឹង អ្នកមានលុយ មានអំណាច ជាច្រើននាក់ តាមរយៈអ្នកគុជេ ដើរបោះបង្គោល លើផ្ទៃទឹកបឹងរបស់រដ្ឋ វាតទីចែកគ្នា សម្គាល់ជាកម្មសិទ្ធិឯកជន អស់ហើយ ។ ហើយបញ្ហានេះ មិនទើបនឹងកើតឡើងនោះទេ គឺកើតបានឡើង តាំងពីជំនាន់ ឯកឧត្ដម បណ្ឌិត ម៉ៅ ភារុណ នៅកាន់តំណែង ជាអភិបាលខេត្តកណ្ដាល ឯណោះ ។ ហើយករណីនេះ ប្រជាពលរដ្ឋរស់នៅ ភូមិព្រែកថ្មី នឹង ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានបង្ហើបប្រាប់ ឲ្យអង្គភាព CSN ដឹងថា៖ នៅក្នុងចំណោម ក្រុមឈ្មួញគ្រាក់ៗ បោះបង្គោលក្នុងផ្ទៃបឹង អូរបែកក្អម ធ្វើជាកម្មសិទ្ធិនោះ ក៏មានជំទាវ ដ៍ល្បីឈ្មោះមួយរូបផងដែរ ពាក់ព័ន្ធទិញដីបឹងរបស់រដ្ឋនេះ ។

ប្រភពពីប្រជាពលរដ្ឋ ខាងលើ បានអះអាងថា ដីបឹងរបស់រដ្ឋដ៍ធំមួយនេះ មានតាំងពីដូនតា ជាយូរណាស់មកហើយ សម្រាប់អោយប្រជាពលរដ្ឋ អាស្រ័យផល ប៉ុន្តែមួយរយៈពេល ឯកឧត្តម បណ្ឌិត ម៉ៅ ភារុណ កាន់តំណែងជាអភិបាលខេត្ត មិនដឹងយ៉ាងមិច បានជាបណ្ដោយ ឲ្យឈ្មួញគ្រាក់ៗ បោះបង្គោលវាតយកដីបឹង ធ្វើជាកម្មសិទ្ធិឯកជន យ៉ាងអណាធិបតេយ្យ នៅចំណុចបឹងនេះ ទៅវិញ ។

បញ្ហានេះ ប្រជាពលរដ្ឋជាច្រើន ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល សំណូមពរ ដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល ទើបឡើងថ្មី មេត្តាជួយពិនិត្យ និងមានវិធានការ ជុំវិញបញ្ហានេះផង ។

ពាក់ព័ន្ធករណីខាងលើនេះ លោក តុង ស៊ឺមី អភិបាលនៃគណអភិបាល ស្រុកមុខកំពូល នៅរសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នេះ តាមរយៈទូរស័ព្ទ លោកបានបញ្ជាក់ថា ករណីនេះលោក មិនទាន់ទទួលបានព័ត៌មានទេ ព្រោះលោក ទើបមកថ្មី រួចរាល់ការងារកូវីដ១៩ ចែកអង្កប្រជាពលរដ្ឋ លោកនឹងរៀបចំចាត់ចែង ពិនិត្យមើលរឿងនេះ ដោយឡែក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល CSN មិនអាចស្វែងរកសំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនង រីឯលោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ កន្លងមក លោកធ្លាប់បានប្រាប់ អង្គាព CSN ថា ដីបឹងរបស់រដ្ឋ គ្មានបុគ្គលណាម្នាក់ មានសិទ្ធិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ៕

Share on Facebook