មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អ្នកនាង យុង ចាន់កណ្ណិកា ផ្ដល់អំណោយ គ្រឿងឧបភោគបរិភោគ នឹងថវិកា មួយចំនួន ជួយដល់ចាស់ជរា គ្មានទីពិង នឹងព្រះសង្ឃគង់នៅវត្តឆ្ងាយៗ ដាច់ស្រយាល

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ខ្ញុំបាទ បាន គន្ធី ចាងហ្វាងការផ្សាយ CSN នឹងលោកស្រី សុខ គន្ធា ចាងហ្វាងការផ្សាយ CRN បានទទួលអំណោយ សប្បុរសជន ពីប្អូនស្រី យុង ចាន់កណ្ណិកា ម្ចាស់ក្រុមហ៊ុន កណ្ណិកា CKNK ដើម្បីយកចែកជូន ដល់ចាស់ជរា គ្មានទីពិង នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ចំនួន ១នាក់ នឹងប្រគេនដល់ព្រះសង្ឃ គង់នៅវត្តឆ្ងាយៗ ដាច់ស្រយាល ។ អំណោយសប្បុរជន រួមមានដូចខាងក្រោម ៖

១. អង្ក ចំនួន ៥បេ
២. មីសៀម ចំនួន ៥កេះ
៣. ទឹកផ្លែឈើ ចំនួន ៥កេះ
៤. ទឹកស៊ីអីវ ចំនួន ៥យួ
៥. ទឹកត្រី ចំនួន ៥យួ
៦. ទឹកសុទ្ធ វីតាល់ ចំនួន ៥កេះ
នឹងថវិការ ចំនួន ២០០ដុល្លា

សំភារៈ គ្រឿងបរិភោគ នឹងថវិកានេះ ខ្ញុំនឹងនាំយកទៅ ជូនដល់ចាស់ជរា គ្មានទីពិង នឹងបន្តប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តដាច់ស្រយាល គឺចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ ។ អគុណប្អូនស្រី កណ្ណិការ សាឡន នឹងស្វាមី រួមទាំងក្រុមគ្រួសារប្អូនស្រី ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ទិញសម្ភារៈគ្រឿងបរិភោគ ដើម្បីចូលរួមជួយដល់សង្គម តាមរយៈខ្ញុំបាទ បាន គន្ធី នឹងលោកស្រី សុខ គន្ធា យកទៅប្រគេន ដល់ព្រះសង្ឃ នឹងចែកជូន ដល់ចាស់ជរា គ្នានទីពឹង សូមឲ្យបុណ្យកុសលនេះ បានដល់ប្អូនស្រី នឹងក្រុមគ្រួសារប្អូន កុំបីឃ្លៀងឃ្លាតឡើយ ៕

     

Share on Facebook