សៀមរាប~មានសេចក្ដីពីខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ កងកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងសៀមរាប នឹងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រា នៃស្នងការនគរបាលខេត្តសៀមរាម បានចុះបង្ក្រាបទល្មើសល្បែងស៊ីសងជល់មាន់ដុះស្លែមួយកន្លែង នៅក្នុងតំបន់អតីតភូមិភាគ៤ ស្ថិននៅភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
តាមការឲ្យដឹងពីលោកអនុសេនីយ៍ នួន ស័ក្តិចំរើនរិទ្ធ អធិការងនគរបាលព្រហ្មទណ្ឌកំរិតស្រាបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងជលមាន់ខាងលើនោះ សមត្ថកិច្ចបានរិបអូសបានវត្ថុតាងជាច្រើនរួួមមានរបាំងសង្វៀនមាន់ជល់ចំនួន២ មាន់ជល់៤ក្បាល រថយន្តកាមរីសេរី៩៥១គ្រឿង នឹងម៉ូតូ២២គ្រឿងផងដែរ។
ប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងទីតាំងជល់មាន់ ដែលកំពុងតែមានការលេងភ្នាល់គ្នា យ៉ាងគគ្រឹកគគ្រេង ក្រុមអ្នកញៀនល្បែងជល់មាន់ទាំងអស់នោះ បាននាំគ្នារត់ចែកជើងគ្នាប្រសាចបាតជើងសរព្រាត បន្សល់ទុកតែវត្ថុតាងខ្លះដែរត់ទៅយកមឹនទាន់នៅនឹងកន្លែង។
លោក នួន ស័ក្តិចំរើនរិទ្ធ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសៀមរាប ដើម្បីមានចំណាត់ការទៅតាមនិតិវិធីច្បាប់។
ពាក់ពន្ធ័ជុំវិញការបង្ក្រាបទីតាំងជល់មាន់ខាលើនោះ មានមតិប្រជាពលរដ្ឋ២ ផ្សេងគ្នា ប្រជាពលរដ្ឋមួយចំនួនបានរិះគន់នឹងដាក់ការសង្ស័យទៅលើសមត្ថកិច្ចថា ទីតាំងជល់មាន់នោះបើកលេងជាយូឆ្នាំមកហើយ សមត្ថកិច្ចដឹងទាំងអស់ហ្នឹង ថើមទាំងសមត្ថកិច្ចមួយចំនួនខ្លះ ក៍មកលេងភ្នាល់ជល់មាន់ផងដែរ រឿងអីថាមឹនដឹង មកពីសមត្ថកិច្ចមួយចំនួននោះ រក្សាទុកធ្វើជាឆ្នាំងបាយរបស់ពួកគេ ទើបមឹនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋមួយចំនួនទៀត បានមានមតិប្រហាក់ប្រហែលនឹងគ្នា ដោយពួកគាត់លើកឡើងថា ពួកគាត់រស់នៅក្បែលនឹងទីតាំងជល់មាន់នោះ ឃើញតែមានការភ្នាល់គ្នាដាក់លុយរាប់រយពាន់ដុល្លា ក្នុងមួយគូៗ មឹនដែលឃើញសមត្ថកិច្ចបង្ក្រាប មានតែសមត្ថកិច្ចមកលេង នឹងភ្នាល់ដាក់លុយ ទើបតែពេលនេះពួកគាត់សម្ដែងនូវការ ពេញចឹត្តយ៉ាងខ្លាំង ចំពោះការបង្ក្រាប តាំងពីមុនមកកន្លែងជល់មាន់នេះមឹនដែលមានសមត្ថកិច្ច ឬអាជ្ញាធរហ៊ានធ្វើកាបង្ក្រាបនោះទេ៕
ដោយ៖ សហការី
កម្ពុជាជោគជ័យ
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)