មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មួយពាន់សំណាង! បង្កឡើងដោយរថយន្តខ្នាតយក្សដឹកខ្សាច់ បើកកិនពីលើម៉ូតូ សំប៉ែតដូចចេកចៀន

ក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ វៀងរថយន្តដឹកខ្សាច់ នឹងម៉ូតូ បណ្តុះបណ្តាលឲ្យម៉ូតូ សំប៉ែតដូចចេកចៀន ដោយរថយន្តកិនពីលើ ពេញទំហឹង តែសំណាងល្អ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ដោយស្ត្រីរងគ្រោះ បើកបរម៉ូតូ លោតចេញទាន់ ធ្លាក់ក្នុងប្រឡាយ។

ហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នេះ នៅតាមបណ្តោយផ្លូវលំ ចូលក្រមហ៊ុនឥណ្ឌា ចំណុចផ្លូវកែង បារាស់ក្រុមហ៊ុនឥណ្ណា ស្ថិតក្នុងភូមិ រវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូ ពីខាងជើង ទៅត្បូង មកដល់ចំណុចកើតហេតុ ផ្លូងកែងគាត់បង្អង់ម៉ូតូតិចៗ ហើយក៍មានឡានដឹកខ្សាច់មួយគ្រឿង បើកមកពីក្រោយ ក្នុងទិសដៅស្របគ្នា ហើយប៉ះម៉ូតូគាត់ បណ្ដាលឲ្យដួល ម៉ូតូចូលក្រោមឡាន រូបគាត់ធ្លាក់ចូលក្នុងប្រឡាយ។

ដោយឡែក តៃកុងរថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បើករថយន្ត ចេញមកពីដាក់ខ្សាច់ កន្លែងក្រុមហ៊ុន មួយកន្លែង ក្នុងទិសដៅ ពីជើង ទៅត្បូង អត់ឃើញមានម៉ូតូ នៅពីមុខទេ លុះមកដល់កនកលែងកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង បើកបរដោយស្ត្រីរងគ្រោះ ជិះមកពីក្រោយ ហើយវ៉ាខាងស្ដាំរថយន្ត ប៉ះនឹងចំហៀងខាងក្រោយរថយន្ត ស្ត្រីរងគ្រោះ លោតពីម៉ូតូទៅក្នុងប្រឡាយ ហើយម៉ូតូ ក៍ដួលចូលក្រោយឡាន ចំកង់ខាងក្រោយកិនតែម្ដង។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវៀងរថយន្ត នឹង ម៉ូតូ ខាងលើនេះ អត់មានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង ដោះស្រាយសម្របសម្រួលទេ ពីភាគីទាំងពី ជជែកគ្នា រកខុសត្រូវ ជិត ២ម៉ោង គេឃើញថៅកែខ្សាច់មកដល់ ហើយពិនិត្យមើលកន្លែងកើតហេតុ ក៍ហៅស្ត្រីរងគ្រោះ ដោះស្រាយសម្របសម្រួល ដោយសងទៅឲ្យស្ត្រីរងគ្រោះ តម្លៃម៉ូតូ ១គ្រឿង ស្មើ ៨០០ ជាង គិតតាមតម្លៃទិញមក ហើយម៉ូតូ រងគ្រោះនោះ ត្រូវបានថៅកែខ្សាច់ លើកដាក់លើរថយន្តដឹកខ្សាច់ យកទៅផ្ទះតែម្ដងទៅ៕

Share on Facebook