មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ផ្អើលសមត្ថកិច្ចទាំងយប់ ខណៈបុរសម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យបាញ់ប្រហារ

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈជនប្រដាប់អាវុធ​ ៣​នាក់​ បាន​ធ្វើ​សកម្មភាព​ ដក​កាំភ្លើងខ្លី​ មិន​​ស្គាល់​ម៉ាក​ បាញ់​ទៅលើ​ បង្ក​ការ​​ភ្ញាក់​ផ្អើល​ ដល់​សមត្ថ​​កិច្ច​ ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​បានហៅ​រថយន្តសង្គ្រោះ​បន្ទាន់​ មក​ដឹក​យក​ទៅ​​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ហេតុការណ៍​​ខាងលើ​នេះ​ បានកើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង ៣០​នាទី​ ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមេសា​ ឆ្នាំ​២០២០​ នេះ នៅ​ចំណុច​ទល់មុខ​ នឹង​ផ្សារ​សូ​រិ​យា​ម៉​ល​ តាម​បណ្ដោយ​ផ្លូវ​ លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសជាជនរងគ្រោះ គេមិនស្គាល់អត្ត​សញ្ញាណនោះទេ ​បាន​រង​របួសធ្ងន់ ។ ហើយចំណែក​ខ្មាន់កាំភ្លើងទាំង​​​​៣​នាក់​ ខាងលើ​ក៍មិនស្គាល់អត្ត​សញ្ញាណផងដែរ បានរត់គេចខ្លួន​បាត់ ។​

តាម​ប្រភព​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​ករណី​ ផ្ទុះអាវុធ​​ខាងលើ​នេះ ពួក​គាត់​បានឃើញ​ជនសង្ស័យ​ចំនួន​ ៣​នាក់​ បាន​ជិះ​ម៉ូតូ​ ចំនួន ២​គ្រឿង ​ក្នុង​នោះ​ ម៉ូតូ​មួយ​គ្រឿង​ ជា​ប្រភេទ​ម៉ូតូ​ធំ​ មិន​ចាំ​ម៉ាក ជិះ​ដោយ​បុរស​ម្នាក់ និង​ ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ​ជិះ​គ្នា ២​នាក់ បាន​ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ​ក្នុង​ទិស​ដៅ​ ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​​ខាងលើ ​ស្រាប់តែជនសង្ស័យ​ បាន​ឈប់​ម៉ូតូ​ រួច​ធ្វើ​សកម្ម​ភា​ព ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក​ បាញ់​ទៅលើជន​រង​គ្រោះ​ ចំនួន ៣​គ្រាប់ បណ្ដាល​ឲ្យជន​រង​គ្រោះ​ រងរបួសធ្ងន់ ត្រូវគេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​ បាន​ឲ្យ​ដឹងបន្ត​​ថា ក្រោយ​ពី​ជនសង្ស័យ​ បាន​ដក​កាំភ្លើង​បាញ់​ជន​រង​គ្រោះ​រួច​​ហើយ​ បានបង្ក​ការ​ភ្ញាក់​ផ្អើល​ ដល់​កម្លាំង​សមត្ថកិច្ច​ ចុះមកពិនិត្យ​កន្លែងកើតហេតុ ដោយ​បាន​រក​ឃើញ​ សំបក​គ្រាប់​ ចំនួន​ ១​គ្រាប់ និង​ ស្រោម​កាំភ្លើង​ ដែល​ជនសង្ស័យ​បន្សល់​ទុក​ នៅ​កន្លែង​កើតហេតុ​ ដើម្បី​ទុក​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​ យក​មក​ផ្ត​​ន្ទា​ទោស​តាម​ផ្លូវច្បាប់​៕

Share on Facebook