មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឃាត់ខ្លួនមេខ្លោង ជាជនបរទេស ២នាក់ រឹបអូសថ្នាំញៀនជិត៦០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការ បង្ក្រាបករណីកែច្នៃ ជួញដូរសារធាតុញៀន ដោយខុសច្បាប់ ឃាត់ខ្លួនមេខ្លោងប្រុសស្រី ជាជនបរទេស ២នាក់ រឹបអូសថ្នាំញៀនជិត៦០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀនេះ ធ្វើឡើងនៅវេលាម៉ោង១៤ នឹង ៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រត្តិបត្តិការបង្ក្រាបនោះ កម្លាំងជំនាញ « ក១១ » របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និង មានការសំរបសំរួល ពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានដំណើរការបង្ក្រាប ករណីកែច្នៃ ជួញដូរគ្រឿងញៀន។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជាដឹកនាំ របស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំ ដោយផ្ទាល់ របស់នាយ ឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

លទ្ធផលនៃការបង្ក្រាប ករណីកែច្នៃគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ២នាក់ មានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន ( ហុងកុង ) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និងឈ្មោះ THET THET HLAING ភេទស្រី ជនជាតិ មីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។

សម្រាប់វត្ថុតាង ដែលដកហូតបានរួមមាន៖ សារធាតុញៀន អិចស្តាស៊ី ប្រមាណ ១៤០,០០០គ្រាប់ មានទម្ងន់ជាង ៥៧គីឡូក្រាម និង ម៉ាស៊ីនកែច្នៃ ចំនួន ២គ្រឿង។ ជនសង្ស័យ និង វត្ថុតាងត្រូវបានបញ្ជូន មកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត ស្រាវជ្រាវតាមនិតិវិធីបន្តទៀត៕

Share on Facebook