មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពេលនេះច្បាស់ហើយ លោកប្រធានក្លីនីកឯកជន ( មន្ទីរសំរាកព្យាបាល នឹងសម្ភព សុធារិទ្ធ បែកចាន ) បកស្រាយបំភ្លឺ នឹងបដិសេធចោលការចោទប្រកាន់ រឿងយកលុយ ៧៥០ដុល្លារ

យោងតាមប្រភពព័ត៌មាន បានធ្វើការបង្ហោះនៅលើបណ្ដាញ សង្គមហ្វេសប៊ុក ពាក់ព័ន្ធអ្នកជំងឺ ២នាក់ ប្តីប្រពន្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ ចូលទៅពិនិត្យនឹងព្យាបាល កាលពីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ ក្រោយពីលាងនឹងដេរុំរបួស ដាក់សេររ៉ូម មួយកំប្លោកម្នាក់រួច ពេលវិក័យប័ត្រមក ឃើញហើយញាក់សាច់ ដូចកង្កែបប្រលាក់អំបិល។ ហើយព័ត៌មាននេះ ត្រូវបានអ្នកសារព័ត៌មានមួយចំនួន យកទៅធ្វើការបង្ហោះ តៗគ្នាផងដែល។

បើតាមប្រភពព័ត៌មាន ដែលបាលបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ២នាក់ប្តីប្រពន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងបួសស្រាល ដោយរលាត់ដៃជើង និងលើមុខ ប៉ុន្តែក្រុមគ្រូពេទ្យខាងលើ បានសរសេរ នៅក្នុងវិក័យបត្រ ថាជនរងគ្រោះ ទាំង២នាក់ បាក់ដៃ និង បាក់ជើង និង បានព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់ ១កំប្លោក រួចរុំបង់ដៃជើង និង សរុប ៧៥០ដុល្លារ បង្ខំឲ្យពួកគាត់ យកលុយមកបង់ថ្លៃពេទ្យ ជាបន្ទាន់ បើដោះស្រាយមិនទាន់ ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួន ចាំដោះស្រាយគ្នា។

បើយោងតាមការបកស្រាយបំភ្លឺ ពីលោកគ្រូប្រធានគ្រប់គ្រង ក្លីនីកឯកជន ( មន្ទីរសំរាកព្យាបាល នឹងសម្ភព សុធារិទ្ធ បែកចាន ) អង្គស្នួល ខេត្តកណ្ដាល តាមរយៈទូរស័ព្ទ នៅម៉ោង៩ នឹង២០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះ ពាក់ព័ន្ធការចោទប្រកាន់ ថាបានទាថ្លៃកប់ពពក ទៅលើការព្យាបាលអ្នកជំងឺ ២នាក់ ប្ដីប្រពន្ធ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ ចំនួន ៧៥០ ដុល្លារ លោកបានបញ្ជាក់ថា ជារឿងមិនពិត។ ហើយលោកបានបដិសេធ ច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត ដែលបានធ្វើការបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នឹងតាមបណ្ដាញ សារព័ត៌មានមួួយចំនួន ដែលបានសរសេរ ដាក់បន្ទុក ចោទប្រកាន់មកលើ ( មន្ទីរសំរាកព្យាបាល នឹងសម្ភព សុធារិទ្ធ បែកចាន ) យើងខ្ញុំ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យមហាជនយល់ច្រឡំ។

លោកគ្រូពេទ្យខាងលើ បានបន្តថា៖ ការពិតពួកខ្ញុំ គិតថវិកា ២នាក់ ប្ដីប្រពន្ធ គាត់ហ្នឹង បានតែជាង ៤០០ ដុល្លារ ទេ មិនដូចអ្វីដែលថា ពួកខ្ញុំយក ៧៥០ ដុល្លារ នោះ មិនពិតឡើយ វាជារឿងយល់ច្រឡំទេ ដោយសាជើងរបស់គាត់ រយះខ្លាំង ហើយនឹងដៃ ហើយនឹងមុខមាត់ ក៍របួសធ្ងន់ដែល ដំបូងខាងខ្ញុំគិតថា របួសធ្ងន់អញ្ចឹងសង្ស័យថា បាក់ជើង ដោយសាកន្លែងខ្ញុំ ម្សិលមិញ ជាថ្ងៃឈប់សម្រាក ខាងទិចនិច គាត់អត់នៅ ខាងខ្ញុំក៍ចង់បញ្ជូនគាត់ទៅលើទៀត ដើម្បីទៅថត ហើយគិនថា កម្រៃជើងសាអីៗ បូកចូលទៅ ទាំងអស់ហ្នឹង អស់ជាង៧០០ ប៉ុន្តែក្រោយមក យើងបានសម្រួលជាមួយគាត់ ហើយគាត់ក៍បានស្រួលវិញទៅ យើងបានប្រើថ្នាំ នឹងដេរបួសជូនគាត់ នឹងចងសសៃឈាមឲ្យគាត់ ស្រួលទៅវិញទៅ។ ហើយក៍សម្រួលតម្លៃជូនគាត់ អស់ត្រឹមតែជាង ៤០០ ទេ ទាំង ២នាក់ ប្តីប្រពន្ធហ្នឹង គិិតជាលុយខ្មែរ ទាំងអស់ អស់ ១៨០០០០០ ( មួយលានប្រាំបីសែន ) រៀល គិតសរុបទាំងអស់ ទាំងសេវារថយន្តសង្គ្រោះ ទៅយកអ្នកជំងឺ ដីចម្ងាយជាង ៥០គីឡុម៉ែត្រ ។

លោកគ្រូពេទ្យដដែល បានបញ្ជាក់ផងដែលថា រឿងចោទប្រកាន់ ថាខាងពេទ្យខ្ញុំ ឃាត់ម៉ូតូទុក្ខ ឲ្យទៅយកលុយមកដោះស្រាយនោះ ក៍ជាងរឿងមិនពិតដែល វាជាការបំផ្លើស។ ហើយមុននេះបន្តិច ខាងខ្ញុំក៍បាន ទូរស័ព្ទទៅជួបកូនគាត់ដែល នឹងបានផ្ដាំឲ្យប្រាប់ ឪពុក ម្ដាយ របស់គាត់ សូមឲ្យគិតរឿងនេះសាជាថ្មី ព្រោះរឿងនេះ ជារឿងយល់ច្រឡំ សុំឲ្យកែសម្រួលឡើងវិញ ព្រោះថា នេះជារឿងបរិហាកេរ្ត៍ រឿងនេះ ខ្ញុំក៍បានជម្រាប ជូនទៅមេធាវីរួចផងដែរ ៕

Share on Facebook