មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គ្រូប៉ោកត្រលិន នឹងសិស្សជំនិត ២នាក់ សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីនារីរងគ្រោះដាក់ពាក្យបណ្ដឹង នឹងឆែកឆេរកឃើញ សំបកថ្នាំសម្រើកជាច្រើនបន្ទះ

ខេត្ត​សៀម​រា​ប ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសមត្ថកិច្ច ចុះអនុវត្ត ឃាត់ខ្លួនលោកគ្រូខ្មែរ មើលជម្ងឺ នឹង សិស្សជំនិតៗ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលោកគ្រូមើលជម្ងឺ នៅភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប ។

ពាក់ព័ន្ធការឃាត់ខ្លួន លោកគ្រូមើលជម្ងឺ នឹង សិស្សជំនិត ខាងលើនេះ លោក​វរ​ស​នី​យ៍​ឯក ជា ហេង នាយ​កា​រិ​យ​ល័យ​នគរបាល​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ បានឲ្យអ្នកព័ត៌មានយើងដឹងថា កាលពី​ថ្ងៃ​ទី៩​ ឧសភា​ នារី​រង​គ្រោះ​ អាយុ ២០​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ថា ខ្លួន​បាន​ទៅ​នៅ​ថែ​ជម្ងឺម្តាយ​ នៅផ្ទះគ្រូមើលជម្ងឺម្នាក់  ឈ្មោះ អឹម ហើយ​ត្រូវ​បាន​លោកគ្រូ ឈ្មោះ អឹម ហៅ​ចូល​បន្ទប់​ ហើយយកដៃ​ច្រត់ ​ពីលើ​ក្បាល ហើយ​ឲ្យលេបថ្នាំ​ ពណ៌​ខៀវ​ ស្រាប់តែ​ទន់​ខ្លួន ហើយ​គ្រូ ឈ្មោះ អឹម​ បាន​រួម​ភេទ​ជាមួយ​ខ្លួន​ រហូតបានសម្រេច ​។​ ហើយបន្ទាប់​មក​ លោកគ្រូ​ អឹម​ ឲ្យកូនសិស្ស​ ឈ្មោះ សី ឈ្មោះ ប៊ុ​ន ឈ្មោះ ជាល នឹងឈ្មោះ វីត រួម​ភេទ​ជាមួយ​ខ្លួន​ បាន​សម្រេច ម្នាក់​ម្តង​​ទៀត​ផង ​។

លោក​បាន​បន្ថែម​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​រួច យើង​សុំ​លោក​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ ខេត្ត​​សៀមរាប ​បើក​ការ​ស៊ើបអង្កេត​បឋម ​។ ​ហើយរសៀល​ថ្ងៃ​ទី​១៤ ​ខែឧសភា​ ឆ្នាំ២០២០ នេះ ក៍មានការដឹកនាំ​កម្លាំង​ ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង បាន​ទៅ​ដល់​ផ្ទះលោកគ្រូ អឹម នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ សំបក​ថ្មាំ​ជា​ច្រើន​បន្ទះ ( ជាថ្នាំសម្រើប ) និង​ឃើញ​មាន​ជន​រង​គ្រោះ​ ចំនួន ២​នាក់​ទៀត ដែល​ជា​កូន​អ្នកជំងឺ​។

លោក​បាន​បញ្ជាក់​ ឲ្យដឹងថា ជនសង្ស័យ​ ៣​នាក់ សមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១, ឈ្មោះ ពិន អុឹម ភេទប្រុស អាយុ ៤៦​ឆ្នាំ​ មុខរបរ ( គ្រូ ) ទី២, ឈ្មោះ សយ សំ​ប៊ុ​ន ភេទប្រុស អាយុ ៣៤​ឆ្នាំ​ ( សិស្ស ) និងទី៣, ឈ្មោះ ស៊ាន កុសល (​ ហៅ ជា​ ) ភេទប្រុស អាយុ ៣៦​ឆ្នាំ ( សិស្ស ) ​។ ​អ្នក​ទាំង​ ៣​នាក់​ រស់នៅ​ភូមិ សង្កាត់ កើតហេតុ​ខាងលើ ​។​ ហើយ​ត្រូវ​បាន​កម្លាំងជំនាញ​យើង​ នាំ​មក​សួរ ប៉ុន្តែ​ពួក​គេ​ មិន​សារភាព​ទេ​ ។ ហើយបច្ចុប្បន្ន ជនសង្ស័យ​ ទាំង៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ តាម​បញ្ជា របស់លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី១៤ ​ឧសភា​ វេលា​ម៉ោង០៧​ និង​ ២០​នាទី ដើម្បី​យក​មក​សួរនាំ​ នៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ខេត្តសៀមរាប ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕

Share on Facebook