ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ នាពេលឆាប់ៗខាងមុខនេះ នឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ

ជួយត្រេកអរផង អ្នកក្រចេះ! នាពេលឆាប់ៗខាងមុខនេះ នឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះហើយ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងពិធីពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយស ជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះ។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបានកន្លងមក ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈ ដោយដើម្បីបង្ខិតសេវា ទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗ ដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់ គុណភាព សេវាសាធារណៈ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីគម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែមានភាពប្រសើរឡើង​។ ហើយលេីសពីនេះទៅទៀត​ នាពេលខាងមុខនេះ នឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ។ ហើយគម្រោងនេះ​ នឹងរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ច ក្នុងតំបន់​ និងប្រទេស​ តាមរយ:​ សម្រួលការដឹកជញ្ជូន​ទំនិញ​ និងកសិផល​ ជាពិសេសផ្សារភា្ជប់ទំនាក់ទំនង រវាងបងប្អូនប្រពលរដ្ឋ ពពីត្រេីយម្ខាង ទៅត្រេីយម្ខាងទៀត​ ភាពរហ័ស​ ចំនេញពេល​វេលា និងចំនេញថរិកា​៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author