ខេត្តឧត្ដរមានជ័យ ៖ មានសេចក្ដីរាយការណ៍ថា បច្ចុប្បន្ននេះ សត្វមាន់រស់រាប់សិបក្បាល ត្រូវបានក្រុមហ៊ុន S2V ( ឆាយណា ) ដែមាន ឯកឧត្ដម សូរ ប្រុស សមាជិកក្រុមប្រឹក្សា ខេត្តឧត្ដរមានជ័យ ជាម្ចាស់ក្រុមហ៊ុន កំពុងធ្វើអាជីវកម្ម នាំចូលមាន់ស្រែ ផ្ដាច់មុខ ពីកសិដ្ឋាន ខេត្តសិរិន នៃប្រទេសថៃ តាមច្រកអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ រាប់ម៉ឺឹនក្បាល ក្នុងមួយថ្ងៃៗ ធ្វើអោយប្រជាកសិករ ចចិញ្ចឹមមាន់ក្នុងស្រុកទឹកភ្នែក។
ទម្ទឹមនេះផងដែរ ក៍មានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ផងដែរថា ដោយសាមានការឃុបឃិតគ្នា ជាមួយលោក វ៉ាន់ ក្តេ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់ នឹងប្រធានការិយាល័យពេទ្យសត្វខេត្ត និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បណ្ដោយឲ្យវាយលុកទីផ្សារ នៅទូទាំងប្រទេស ធ្វើអោយប្រជាកសិករ ចាប់អាជីពចឹញ្ចឹមមាន់ស្រែ ជាលក្ខណៈគ្រួសារក្ដី ជាកសិដ្ឋាន និងជាសមាគមន៍ អស់សង្ឃឹម ដោយសារតែការនាំចូលសត្វមាន់ ប្រភេទមាន់ស្រែ ពីប្រទេសថៃ មានតំលៃទាប។
ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ មានសេចក្ដីរាយការណ៍មកថា មាន់ប្រភេទមាន់ស្រែ ដែលក្រុមហ៊ុន របស់ ឯកឧត្ដម សូរ ប្រុស នាំចូលពីខេត្តសុរិន ប្រទេសថៃ ផ្ដាច់មុខ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ មមិនក្រោមពីមួយម៉ឺនក្បាលនោះទេ? ក្នុងមួយថ្ងៃៗ នេះបើយោងតាមរបាយកាណ៍ពីគយថៃ ហើយចំនួនមាន់នាំចូលទាំងអស់ គឺលើសច្បាប់ក្រសួងកសិកម្ម បានអនុញ្ញាតអោយតែ ៤០០០ក្បាល ក្នុងមួយថ្ងៃ តែប៉ុណ្ណោះ។
ប្រភពពីក្រុមអាជីវករ រកស៊ីមាន់ បានឲ្យដឹងថា ក្រៅពីការលើសលប់នេះ ក្រុមហ៊ុនបានអោយក្រុមអាជីករ រកស៊ីមាន់ទាំងអស់ បង់ប្រាក់អោយក្រុមហ៊ុន ក្នុងមួយគីឡូក្រាម ៥០០ រៀល? ។ ហើយអនុញ្ញាតអោយត្រឹម ខេត្តសៀមរាប តែប៉ុណ្ណោះ? ។ ហើយជាក់ស្ដែង គឺមន្រ្ដីជំនាញ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រសួងកសិកម្ម និងលោក វ៉ាន់ ក្តេ មេច្រកអូរស្មាច់ មិនដែលធ្វើការបង្ក្រាប បានមួយករណីនោះឡើយ អាចបញ្ជាក់បានថា មន្រ្ដីជំនាញទាំងអស់ និងមេគយ កំពុងតែមានការឃុបឃិត និង ត្រូវរ៉ូវគ្នា ជាមួយនិង ឯកឧត្ដម សូរ ប្រុស សម្លាប់ប្រជាកសិករ ដែលចាប់អាជីពចិញ្ចឹមមាន់ស្រែក្នុងស្រុក ។ តើ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបានជ្រាបពីរឿងនេះដែរឬទេទាន? ។
ពាក់ព័ន្ធបញ្ហានេះ លោក សុខ ពិសិដ្ឋ ប្រធានផ្នែកទិញលក់មាន់ស្រែ របស់សមាគមន៍កសិករខ្មែរ បានអោយក្រុមការងារ ព័ត៌មានយើងដឹងថា សព្វថ្ងៃនេះ ការលក់ចេញមាន់ស្រែ របស់កសិករខ្មែរ មានភាពលំបាកខ្លាំងណាស់ រហូតដល់លក់មិនចេញ ដែលមាន់ស្រែនាំចូល ពីប្រទេសថៃ មានតំលៃទាបជាង ហើយវាយលុកទីផ្សារអស់ទៅហើយ។ ហើយមាន់ស្រែកសិដ្ឋានថៃ នាំចូលតាម ខេត្តឧត្ដរមានជ័យ មួយគីឡូក្រាម ស្មើ ១៣០០០រៀល និងមាន់មិនគ្រប់គីឡូ តែ ៧៥០០ រៀល រីឯមាន់ប្រជាកសិករចិញ្ចឹម ក្នុងមួយគីឡូ ១៥០០០ រៀល ទៅ ១៧០០០ រៀល ទើបលក់បាន ព្រោះការទិញវត្ថុធាតុដើម យកមកផលិតចំណី សុទ្ធតែថ្លៃទាំងអស់ ចឹងហើយ យើងមិនអាចលក់តំលៃ ដូចគេបានឡើយ។ បើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមានការិតបន្តឹង ការនាំចូលមាន់ពីប្រទេសជិតខាងទេនោះ ប្រជាកសិករ ចាប់អាជីពចិញ្ចឹមមាន់ស្រៃ នឹងបោះបង់អាជីពចោលហើយ។
ជាចុងក្រោយ ពួកគាត់សូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអោយមានការិតបន្តឹង ចំពោះការនាំចូលមាន់ ពីប្រទេសជិតខាង ដែលប្រជាកសិកររាល់ថ្ងៃ ប្រឈមនឹងការបាត់បង់ ក្នុងការវិញ្ចឹមមាន់ក្នុងស្រុក។
ជំវិញករណីខាងលើ យើងមិនអាចស្វែងរក សំការបកស្រាយបំភ្លឺ ពីឯកឧត្តម សូរ ប្រុស ម្ចាស់ក្រុមហ៊ុន ជុំវិញបញ្ហាខាងលើនេះបានទេ អង្គភាពយើងខ្ញុំ រងចាំការឆ្លើយតប បកស្រាយឡើងវិញ រៀងរាល់ម៉ោងធ្វេីការ ៕ បឋម