មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រជាពលរដ្ឋជាច្រើនរយនាក់ នឹងព្រះសង្ឃ វត្តព្រែកអញ្ចាញ ឡើងកម្ដៅខ្លាំងទ្រាំមិនបាន នាំគ្នាធ្វើបាតុកម្មទាំងយប់

ខេត្ដកណ្ដាល ៖ នៅមុខវត្តរតនបុប្ផារាម ( វត្តព្រែកអញ្ចាញ ) នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋប្រមាណភូមិ ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានប្រជាពលជាច្រើននាក់ បានឡើងកំដៅ ហើយនាំគ្នាធ្វើបាតុកម្មទាំងយប់ នៅមិចវត្តព្រែកអញ្ចាញ ដើម្បីទាមទារ បណ្ដេញឈ្មួញ ដែលបានជួលដីវត្តធ្វើអាជីវកម្ម ដាក់ខ្សាច់ គ្រួស ថ្ម ផុតកុងត្រាជួល ឲ្យចេញពីដីវត្ត ។

នៅក្នុងហេតុការណ៍នោះ ឃើញមាន ចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ព្រែកអញ្ចាញ នឹងប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើការតវ៉ាទាមទារ ឲ្យឈ្មួញជួលដីវត្ត ដែលផុតក្នុងការកំណត់ជួល ជិតមួយឆ្នាំ ឲ្យរុះរើចេញពីដីវត្ត ខណៈនោះផងដែល លោម មិន យ៉ុន មេឃព្រែកអញ្ចាញ ក៍បានចទៅធ្វើការសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យផ្អាកការធ្វើបាតុកម្មយប់នេះ ហើយជួបជុំគ្នា ធ្វើការដោះស្រាយ នៅម៉ោង៨ ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះវិញ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ និងព្រះសង្ឃ ទាមទារអោយឈ្មួញ ឈប់យកដីមុខវត្ត ធ្វើអាជីវកម្មស្ដុបខ្សាច់ និង គ្រួស បន្ដទៀត ព្រោះដីមុខវត្ត បានដាច់កុងត្រាជួលយូរហើយ តែឈ្មួញមិនព្រមចេញ។ ដីមុខវត្ត ព្រះសង្ឃទុកដីធ្វើការអភិវឌ្ឍ និងទុកកន្លែងសម្រាប់ធ្វើបុណ្យទានផ្សេងៗ។
ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរ គួរតែយកសំណើរ របស់ព្រះសង្ឃ និងពលរដ្ឋមកដោះស្រាយ ជាជាងអូលបន្លាយ ពេលរាប់ឆ្នាំទៀត៕

Share on Facebook