មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ដែនដីគ្រប់គ្រងរបស់លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នឹងលោក ឯម ភារី មេប៉ុស្តិ៍ កើតមានសង្វៀនជល់មាន់ នឹងអាប៉ោងដ៍ធំ មិនមានការបង្ក្រាប សង្ស័យមានភាគហ៊ុន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ឲ្យអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួចលាក់បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស បញ្ជល់មាន់ អាប៉ោង និងល្បែងស៊ីសងផ្សេងៗទៀត ដើម្បីធានាបាននូវសុវត្តិភាព ជូនពលរដ្ឋ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមួយចំនួន នៅមិនទាន់អនុវត្តន៍បាននៅឡើយ មិនតែប៉ុណ្ណោះ បណ្ដែតបណ្ដោយ ឲ្យមានទីតាំង បង្កប់ល្បែងស៊ីសងទាំងនេះ កើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជា របស់សម្តេចតេជោទៅវិញ។

ជាក់ស្ដែងមួយរយ:នេះ មានការល្បីល្បាញយ៉ាងខ្លាំង ពាក់ព័ន្ធល្បែងស៊ីសងបញ្ជុលមាន់ នឹង អាប៉ោងដ៍ធំ បើកលេងលើទីតាំងដីឡូ មួយកនកន្លែង ចូលតាមផ្លូវក្រឡយកស៊ីម៉ងត៍ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មានកាភ្នាល់ឈ្នះចាញ់ រាប់ពាន់ម៉ឺនដុល្លារ ហ៊ោកញ្ជ្រៀវកងរំពង មិនមានរំខាន ពីសំណាក់លោក ឯម ភារី មេប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក៍ដូចលោក ម៉េង វិមានតារា អធិការនគរបាល ខ័ណ្ណមានជ័យ ម្ដងណាឡើយ មិនខ្វល់ ពីប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាជាច្រើន លេងល្បែងបញ្ជល់មាន់ និងអាប៉ោងឡើយ ខណៈរាជរដ្ឋាភិបាល បានហាមមិនឲ្យមានការជួបជុំគ្នា លើសពី ៥នាក់ ដើម្បីទប់ស្កាត់ការរីករាយដាល ពីជំងឺ Covid-19 ។

គួរំលឹកថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បានដាក់ចេញជាវិធានការក្ដៅ លើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់ គ្រប់ប្រភេទ ទាំងអស់ នៅទូទាំងខណ្ឌ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការរស់នៅ ដោយភាពកក់ក្តៅ និងសុខសាន្ត ខណៈដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។ ហើយការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដោយមានការចូលរួម ពីកម្លាំងមានសមត្ថកិច្ច ទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឲ្យមានកិច្ចប្រជុំ គណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្ត ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។

គួបញ្ជាក់ដែរថា ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ កាលពីរសៀលថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២០ ក្រោយពីមានការចុះផ្សាយ ពីបណ្ដាញសារព័ត៌មាន មួយចំនួន ទៅនឹងទីតាំងសង្វៀនជល់មាន់ នឹងអាប៉ោង គេសង្កេតឃើញ លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដឹកកម្លាំងចុះទៅទីតាំងខាងលើ នៅវេលាម៉ោង១៤ និង៣០ នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ តែមិនឃើញមានអ្វីទេ ហាក់ដូចជា មេបនល្បែង នឹងក្រុមអ្នកញៀនល្បែង ដឹងជាមុន រយះរើសម្ភារៈទុក្ទ បន្សល់តែស្នាមដីឈួសឆាយ តែប៉ុណ្ណោះ។

ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ដ៍ធំខាងលើនេះ កាលពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២០ នេះ លោកចាងហ្វាងការផ្សាយ CSN បានរាយការណ៍ តៅលោក ម៉េង វិមានតារា ពីទីតាំងដែលកំពុងកើតមាន ល្បែងស៊ីសងយ៉ាងពេញបន្ទុក បែជាលោក ម៉េង វិមានតារា ឆ្លើយតបតាមទូរស័ព្ទវិញថា អត់មានលេងទេ ខ្ញុំបានដាក់ឲ្យកម្លាំងប៉ុស្តិ៍មើលហើយ បើមានលេងគេចាត់វិធានការហើយ មិនបាច់ប្រាប់ទេ ។

សូមបញ្ជាក់ថា ខណៈដែល ការឆ្លើយតប របស់លោក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យបែបនេះ ហាក់ដូចជាមិនមានឆន្ទះ ក្នុងការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង ដែលកំពុងកើតមានយ៉ាងពេញបន្ទុក ក្នុងដែនគ្រប់គ្រងរបស់ខ្លួន បណ្ដោយឲ្យកើតមាន សង្វៀនបញ្ជល់មាន់ និងអាប៉ោង បើកលេងយ៉ាងរលូន ផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាល នឹងមិនស្ដាប់នឹងការដាក់បទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាកន្លងមក។

បើតាមប្រភពបែកធ្លាយ ចេញពីទីតាំងល្បែងស៊ីសង នឹងអ្នកចូលលលេងល្បែងបញ្ជល់មាន់ នឹឹងអាប៉ោង បានបង្ហើបឲ្យដឹងខ្លះៗថា ពួកគាត់ដូចមិនមានការព្រួយបារម្ភ រឿងចាប់ចងពីសំណាក់សមត្ថកិច្ចឡើយ ព្រោះម្ចាស់បើកទីតាំងលេងល្បែងនេះ ពួកគេបានរត់ការបង់លុយ គ្រាប់កន្លែងអស់ហើយ?។ ហើយមិនតែប៉ុណ្ណោះ នៅក្នុងការបើកលេងនេះ ក៍មានភាគហ៊ុន របស់សមត្ថកិច្ចផងដែរ បើមានបញ្ហាពីលើមក គេដឹងមុនរៀបចំ នឹងឲ្យអ្នកមកលេងចេញអស់ហើយ សម្រាកមួយថ្ងៃ ស្អែកឡើងលេងវិញធម្មតា មិនឲ្យខកខានយូទេ ព្រោះរត់ការបង់លុយអស់ច្រើនណាស់ ប្រហែលជិត ២០០០០ ដុល្លារ ឯណោះ? ហើយនេះ នៅមិនទាន់គិត ក្នុងការបង់ជាកញ្ចប់ ប្រចាំខែទៀតផង? ៕

Share on Facebook