មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មេឈ្មួញឈើទាំង៣ ដែគេស្គាល់ឈ្មោះថា ឈ្មោះ ធា ឈ្មោះ សម្បត្តិ នឹង ឈ្មោះ ផុន កំពុងធ្វើសកម្មភាព ប្រមែប្រមូលគៀងគរបក្ខពួក ចូលកាប់នឹងដឹកជញ្ជូនឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់

ខេត្ត​ក្រចេះ ៖ សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលអង្គភាព CSN ទទួលបានថា បច្ចុប្បន្នគេសង្កេតឃើញ ក្រុមឈ្មួញធ្វើសកម្មភាព ដឹកជញ្ជូនឈើ តាមគោយន្ដកន្រ្តៃ និងរថយន្តសាំងយ៉ុង ( កែឆ្នៃ តរម៉កខ្នាតយក្ស ) យ៉ាងអនាធិបតេយ្យ ចេញពីដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ខេត្តក្រចេះ ដឹកកាត់តាមមុខទីស្នាក់ការរង ស្រែវាល និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើង ប្រចាំនៅចំណុច អង្រ្គងសាប ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ហើយបន្តទៅលក់នៅ ចំណុចភូមិបែកអន្លូង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ ដោយមិនមានការ រំខានដល់អស់លោក មន្ត្រីជំនាញបរិស្ថាន លោកនាយស្នាក់ការរង ស្រែវាល និងសម្ថកិច្ចពាក់ព័ន្ធ ឈរជើងនៅតំបន់នោះឡើយ។

ប្រភពបានញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញពីភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ខេត្តក្រចេះ ដឹកកាត់មុខ ស្នាក់ការរងស្រែវាល ស្ថិតនៅក្នុង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បន្តឆ្លងកាត់ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានលក់ចែកចាយ នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងផងដែរ ។

ជាក់ស្ដែង នៅថ្ងៃទី០៧ ទី០៨-០៩-និងទី១០ ខែកក្កដា ឆ្នាំ ២០២០នេះ មានគោយន្តកន្រ្តៃជាច្រើនគ្រឿង និងរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះ ។ ហើយត្រូវបានគេស្គាល់ឈ្មោះដូចជា ៖ ទី១- ឈ្មោះ ធា ទី២- ឈ្មោះ សម្បត្តិ នឹងទី៣- ឈ្មោះ ផុន ។ ហើយមិនតែប៉ុណ្ណោះ នៅមានបក្សពួក ដែលជាមេឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងសកម្ម ជាច្រើននាក់ទៀត ដែលពួកគេបានធ្វើការសហការគ្នា កែនប្រជាពល រដ្ឋឲ្យ ចូលក្នុងព្រៃ ដែលជាដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីកាត់ឈើនៅតំបន់នោះ ហើយប្រមូលទិញឈើទាំងនោះ យកមកលក់បន្ត ទៅខេត្តកំពង់ចាម ខេត្ត ត្បូងឃ្មុំ និងខេត្តព្រៃវែង បានយ៉ាងរលូន ដោយមានការឃុបឃិត ពីសំណាក់សមត្ថកិច្ច ដែលកំពុងឈរជើង ទទួលការពារ និងបង្រ្កាប នៅតំបន់នោះ ។

ពាក់ព័ន្ធនឹងករណីនេះដែរ ភ្នាក់ងារយើង មិនអាចសំការបំភ្លឺ ពីលោកនាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តក្រចេះ និងលោកនាយស្នាក់ការរង​ ស្រែវាល បានទេ ដោយសារមិនមានលេខទូរស័ព្ទ ។

ពាក់ព័ន្ធករណីនេះផងដែរ ក៍មានការអំពាវនាវ ពីប្រជាពលរដ្ឋជាច្រើន នឹងមន្ត្រីសមត្ថកិច្ច មួយចំនួនផងដែរ ទៅដល់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៍ដូចលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ មេត្តាចុះពិនិត្យមើលជាក់ស្ដែង នឹងមានវិធានការទបស្កាត់ នឹងបង្ក្រាប រាល់សកម្មភាព ការដឹកជញ្ជូនឈើខុសច្បាប់ដ៍សកម្ម របស់ឈ្មួញទាំងនោះ ឲ្យបានទាន់ពេលវេលាផងទាន ដើម្បីឲ្យស្របទៅតាមបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើមិនដូច្នោះទេ ការដឹកជញ្ជូនបទល្មើសព្រៃឈើ មានការកើនឡើង ឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង នូវការវិនាសហិនហោច ធនធានធម្មជាតិទាំងនោះ ៕

Share on Facebook