ខេត្តក្រចេះ៖ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) ផ្លូវជាតិលេខ៧ ស្រុកស្នួល រងការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអាជីវករ នឹងមន្ត្រីរាជការ បម្រើការក្នុងមន្ទីរសាធារណការនឹងដឹកជញ្ជូន ខេត្តក្រចេះ ជាបន្តបន្ទាប់ថា ទោះបីរឿងអាស្រូវពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ល្បីកាន់ខ្លាំង ខាងពុករលួយ ជិៈសេះលែងដៃយ៉ាងណាក៍ដោយ លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ធ្វើមិនដឹងមិនឮ អ្វីទាំងអស់។ ហើយសូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មិនទាន់ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ ពេញបន្ទុក របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) នូវឡើយទេ។ ដូច្នេះហើយ ទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយ យ៉ាងត្រជាក់ចិត្ត សង្ស័យមានការឃុបឃិតបើកដៃ ពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ដែលកំពុងល្បីល្បាញ ខាងពុករលួយផងដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ( វ៉ាលឺ ) ភាគច្រើនដឹកជញ្ជូនតាមរថយន្តធុនធំ ផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) ដោយមិនបាច់ចូលថ្លឹង ឲ្យបានត្រឹមត្រូវតាមការកំណត់ឡើយ។ ហើយប្រភព បានឲ្យដឹងទៀតថា ម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញទាំងនោះ គ្រាន់តែឈប់បង់លុយ ឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) និងបក្ខពួកតាមការកំណត់ គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន?។ ហើយជាងនេះទៅទៀត ក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញ ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយ ថ្លៃបាយទឹក តាមការកំណត់ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) និងបក្ខពួកមិនអាចតវ៉ាបានឡើយ?។
ប្រភពពីមន្ត្រី នៅក្នុងមន្ទីរសាធារណការ នឹងដឹកជញ្ជូន ខេត្តក្រចេះ មួយចំនួន បានលើកឡើងថា ទំនងជាអំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) ជាប្រភពចំណូលដ៏សំខាន់ របស់លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ផងដែរ ទើបលោក សេង ឈួន បណ្តោយឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត?។ ហើយជាងនេះទៅទៀត លោក នូ សុវណ្ណា តែងប្រើឈ្មោះលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ដើម្បីការពារទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់ខ្លួន មិនខ្វល់ពីការរិះគន់ អ្វីឡើយ?។ ហេតុនេះហើយ ទើបមានសេចក្តីអំពាវនាវ ឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ( មានជ័យ ) និងលោក សាំង ប៊ុនថេន ជាបន្ទាន់ផង ព្រោះរឿងអាស្រូវពុករលួយ របស់មន្ត្រីទាំង ២រូបនេះ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ហើយ ។
ជុំវិញការរិះគន់ខាងលើ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល នឹងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តក្រចេះ អង្គភាពគេហទំព័រ ស៊ីអេសអិន ( CSN TV ព័ត៌មាន ) មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំរង់ចាំ ការបកស្រាយបំភ្លឺ ពីសាមីខ្លួនពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ បឋម នៅមានត