មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ព្រៃឈើមិនទាន់គ្រប់អាយុ ទាំងតូចធំ នៅក្នុងខេត្តកំពង់ធំ រងការវិនាស

ខេត្តកំពង់ធំ ៖ ធនធានធម្មជាតិព្រៃឈើ សេសសល់ចុងក្រោយ រាប់ទាំងកូនឈើមិនទាន់គ្រាប់អាយុ បច្ចុប្បន្នកំពុងប្រឈម នឹងការវិនាស ក្រោមស្នាដៃមន្ត្រីមួយចំនួន ដែលមានតួនាទី បង្ក្រាបនឹងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ហើយបែជានាំគ្នាគិតតែពីប្រយោជន៍ សហការណ៍គ្នា ពុករលួយ ឃុបឃិតបើកដៃឲ្យឈ្មួញ ធ្វើសកម្មភាព ដឹកជញ្ជូនអុសម៉ែត្រ ដែលបានមកពីការកាប់បំផ្លាញព្រៃឈើ គ្រប់ប្រភេទ តាមរថយន្តយីឌុប ៣គ្រឿង ទៅ ៥គ្រឿង ក្នុងមួយថ្ងៃៗ នេះបើតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅភូមិរវៀង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ប្រភពព័ត៌មាន ច្បាស់ការណ៍ ពីប្រជាពលរដ្ឋ នៅតំបន់នោះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំម្នាក់ បានដើរបំផុស ឲ្យប្រជាពលរដ្ឋ ចូលកាប់ព្រៃឈើ មកធ្វើជាអុស ដើម្បីលក់ឲ្យក្រហមខ្លួន ហើយអ្នកខ្លះ នាំគ្នាចូលកាប់កូនឈើធ្វើជាអុសលក់ នឹងវាតទីយកដី ធ្វើកម្មសិទ្ធិទុកលក់ទៀតផង មិនដែលឃើញមានអាជ្ញធរមានសមត្ថកិច្ច ឬជំនាញខាងណា មកធ្វើការហាមឃាត់ ឬទប់ស្កាក់ឡើយ ព្រោះពួកគេទាំងនោះ សម្ងំដេកចាំទទួលប្រយោជន៍ ពីក្រុមឈ្មួញដឹកឈើ នឹងដឹកអុស តាមរថយន្តតូចធំ យ៉ាងស្ងាត់ស្ងៀម?។

បើតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅទីតាំងខាងលើ បានបញ្ជាក់ថា ក្រុមឈ្មួញធំៗ រកស៊ីដឹកអុស ភាគច្រើនបានរត់ការ បង់លុយដាក់ខែ ឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ មួយចំនួន ជាពិសេស មន្ត្រីរដ្ឋបាលព្រៃឈើ និង មន្ត្រីប៉ូលិសសេដ្ឋកិច្ច ទើបពួកគេរកស៊ីបាន សុខស្រួល និង មានភាពរលូន ។ ហើយដោយឡែក ប្រភពមួយផ្សេងទៀត បានឲ្យដឹងថា មូលហេតុ នៃការកាប់បំផ្លាញព្រៃឈើ ធ្វើជាអុសលក់នោះ គឺកើតចេញពីបុគ្គលមានអំណាច មួយក្ដាប់តូច បំផុសឲ្យពលរដ្ឋ ចូលព្រៃកាប់ឈើ ទាំងតូចទាំងធំ ដើម្បីជាការវាតទីយកដី ធ្វើជាកម្មសិទ្ធិទុក្ខលក់ និង បានអុសរាប់ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃៗ មានរថយន្ដយីឌុបខ្នាតយក្សដឹកអុស លក់បន្តធ្វើអាជីវកម្ម ប្រមាណជាជាង១០ គ្រឿង?។ ហើយប្រភពបន្តថា កត្តានេះ បង្កឲ្យមានការរិះគន់ ចំពោះចំណាត់ការ របស់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំតែម្ដង។ តើនេះជាការបើកភ្លើងខៀវ ឬ ជាភាពកម្សោយ ក្នុងការគ្រប់គ្រង ធូររលុងរបស់លោកអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាប នឹងបទ់ស្កាត់រាល់បទល្មើស..? ទើបមហាជន ស្នើឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនានេះ៕

(បឋម)

Share on Facebook