មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលបាន ខេត្តមណ្ឌលគីរី កំពុងស្រាវជ្រាវស្វែងរកបុរសម្នាក់ បើករថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2AQ-1213 មកសាកសួរ

មណ្ឌលគិរី៖ មុននេះបន្តិច មានការភ្ញាក់ផ្អើលមួយបានកើតឡើង នឹងមានការបង្ហោះចែកចាយតៗគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីម្ចាស់គណនី Facebook ឈ្មោះ ( Phalla Piseth ) បានបង្ហោះសារនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖ « សូមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី តាមស្ទាក់ឃាត់ រថយន្តនេះផង ដែលបានប្រើប្រាស់អាវុធខុសច្បាប់ គំរាមបាញ់សម្លាប់ប្រពន្ធខ្ញុំ ដែលកំពុងមានផ្ទៃពោះ សូមមេត្តាមន្ត្រីសាធារណការ ជួយស្រាវជ្រាវស្លាកលេខនេះផង តើបុគ្គលនេះ ជាអ្នកណា ដែលដែលមានសិទ្ធិ ប្រើប្រាស់អាវុធ មកគំរាមប្រជាជនស្លូតត្រង់បែបនេះ! ប្រទេសមានច្បាប់ មិនមែនមានអំណាច់ មានលុយធ្វើអ្វីបានតាមចិត្តនោះទេ សូមជួយសែរ share ដើម្បីរកមុខជនទំនើងនេះ មកដោះស្រាយមុខច្បាប់ផង ស្លាក់លេខរថយន្ត (ភ្នំពេញ 2AQ 1213)»។

ទាក់ទិនករណីខាងលើនេះ អង្គភាព CSN TV ព័ត៌មាន ទើបទទួលព័ត៌មានបាន ពីលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកបានបញ្ជាក់ថា សមត្ថកិច្ចជំនាញរបស់លោក កំពុងតែតាមស្រាវជ្រាវស្វែងរក ម្ចាស់រថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋបង្ហោះ លើបណ្តាញ Facebook ថា ម្ចាស់រថយន្តនេះ បានដកកាំភ្លើងគំរាមបាញ់សម្លាប់គេ នៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ។

ដោយឡែកលោក កាន់ ពេញ អធិការនគរបាល ស្រុកសែនមនោរម្យ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារ CSN TV ព័ត៌មាន ថា៖ នៅពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការទំនាក់ទំនង ទៅម្ចាស់គណនី Facebook ឈ្មោះ ( Phalla Piseth ) ដែលបានបង្ហោះសារខាងលើនេះ ដើម្បីសួរនាំ ឲ្យដឹងពីសាច់រឿង ឲ្យច្បាស់លាស់ ចំពោះករណីរឿងនេះផងដែរ។

បើយោងតាមម្ចាស់គណនី Facebook ឈ្មោះ ( Phalla Piseth ) បានបង្ហោះសារនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖ « សូមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី តាមស្ទាក់ឃាត់ រថយន្តនេះផង ដែលបានប្រើប្រាស់អាវុធខុសច្បាប់ គំរាមបាញ់សម្លាប់ប្រពន្ធខ្ញុំ ដែលកំពុងមានផ្ទៃពោះ សូមមេត្តាមន្ត្រីសាធារណការ ជួយស្រាវជ្រាវស្លាកលេខនេះផង តើបុគ្គលនេះ ជាអ្នកណា ដែលដែលមានសិទ្ធិ ប្រើប្រាស់អាវុធ មកគំរាមប្រជាជនស្លូតត្រង់បែបនេះ! ប្រទេសមានច្បាប់ មិនមែនមានអំណាច់ មានលុយធ្វើអ្វីបានតាមចិត្តនោះទេ សូមជួយសែរ share ដើម្បីរកមុខជនទំនើងនេះ មកដោះស្រាយមុខច្បាប់ផង ស្លាក់លេខរថយន្ត (ភ្នំពេញ 2AQ 1213)»។

រហូតមកដល់ម៉ោង៤ រសៀល  ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ក៍មានអ្នកលេងបណ្តាញសង្គមខ្លះ បានបង្ហោះឆ្លើយថា សូមទោស ខ្ញុំមិនចង់លូកដៃទេ តែមិនយល់ ដដែលៗ ពីប្រពន្ធ័ផ្សព្វផ្សាយ មួយចំនួន នៅតែមិនមានភាពច្បាស់លាស់ ខ្ញុំមិនកាន់ជេីងអ្នកណាទេ តែនេះវាជាបញ្ហាររឿងទូច វាក្លាយជាធំ បុរសម្នាក់បានកាន់ដងឆ័ត្រ មានខ្សែរពីក្រោម ដោយមហាជន មួយចំនួន បានយល់ច្រទ្បំ បុរសម្នាក់នេះ បានកាន់កាំភ្លេីង សំញ៉ែញ ទីតាមសាធារណៈ នោះមិនកាពិតទេ សូមមហាជនជ្រាប់..!។

ជាមួយគ្នានេះដែរ បើយោងតាមរូបភាព ដែលម្ចាស់គណនី Facebook ឈ្មោះ ( Phalla Piseth ) ក៏បានបង្ហាញរូបភាពបុរសម្នាក់ បើករថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2AQ-1213 ដែលបានពាក់ម៉ាស់ជិត ដៃកាន់វត្ថុអ្វីម្យ៉ាង ក្នុងន័យគំរាមផងដែរ៕

Share on Facebook