ខេត្តស្វាយរៀង៖ ករណីភ្ញាក់ផ្អើលទាំងយប់ បង្កឡើងដោយមន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេសម្នាក់ ប្រេីប្រាស់អាវុធខុសច្បាប់ បាញ់គំរាម នឹងយកកាំភ្លើងខ្លី វាយទៅលេីជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ស្រេចឈាមពេញខ្លួន កាលពីីវេម៉ោង ១០យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ស្ថិតនៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយយរៀង សមត្ថកិច្ចពុំទាន់បានឃាត់ខ្លួន ជនសង្ស័យ ដែលជាមន្ត្រីអាវុធហត្ថ ទំនើងរូបនេះ ធ្វើការសាកសួរនៅឡើយទេ។
បើតាមប្រភពបានឲ្យដឹងថា ករណីអំពើហិង្សានេះ បង្កឡើងពីការផឹកស៊ី ស្រាស្រវឹងឡូឡា ទាស់ពាក្យសម្តីគ្នា រវាងជនសង្ស័យ ឈ្មោះ ប៉េង ឡាដា ភេទប្រុស អាយុ ៤៧ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ជាមួយជនរងគ្រោះ ឈ្មោះ ទា ចាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតបង្កឲ្យមានហិង្សា ដោយមន្ត្រីប៉េអិមទំនើង ដកកាំភ្លើងខ្លី បាញ់គំរាមសំឡុត ប្រឡោះជើង ជនរងគ្រោះ ចំនួន ២គ្រាប់ មិនអស់ចិត្ត ស្ទុះទៅវាយជនរងគ្រោះ ចំនួន ២ស្នាប់កាំងភ្លើងថែមទៀត ហើយឡើងជិះម៉ូតូ គេចខ្លួនទៅបាត់ រីឯជនរងគ្រោះ ត្រូវបានសាច់ញាតិបងប្អូន បញ្ជូនទៅកាន់មន្ទីរពេទ្យលាងរបួស ហើយយកមកសម្រាកនៅផ្ទះវិញ។
បើតាមការលើឡើង ពីពីមន្ត្រីសមត្ថកិច្ចម្នាក់ នៅស្រុករំដួល បានឲ្យអ្នកព័ត៌មានយើងដឹងថា មុនពេលកើតហេតុ មានគ្នាចំនួន ៥នាក់ បានជុំគ្នាផឹកស៊ី រួមមាន៖ ទី១- ឈ្មោះ ហែម សុវណ្ណ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាម្ចាស់ផ្ទះ ទី២- ឈ្មោះ មាច វិបុល ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាកូនប្រសា របស់ម្ចាស់ផ្ទះ ទី៣- ឈ្មោះ ញឹម វ៉ាន់ឌី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងផ្ទឺម ឃុំត្រពាំងម្កាក់ ស្រុកអង់ស្នួល ខេត្តកណ្តាល ទី៤- ជនរងគ្រោះ ឈ្មោះ ទា ចាន់ណា និង ទី៥- ជនសង្ស័យ ឈ្មោះ ប៉េង ឡាដា ខណៈស្រវឹងឡូឡា ទាស់ពាក្យសម្តីគ្នា ក៍បានផ្ទុះអាវុធ ចំនួន ២គ្រាប់ នឹង ទៅវាយលើជនរងគ្រោះ ចំនួន ២ដៃ ចំក្បាល រួចក៏ទាញយកអាវុធខ្លី ពីចង្កេះ បាញ់ប្រឡោះជើង ជនរងគ្រោះ ចំនួន ៣គ្រាប់ រួចវាយចំនួន ២ស្នាប់កាំភ្លើង ត្រូវចំក្បាលពីក្រោយទៀត បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចដងខ្លួន ។ ហើយបន្ទាប់ពីផ្ទុះអាវុធ និង វាយជនរងគ្រោះរួចមក ជនបង្កបានឡើងជិះម៉ូតូ គេចខ្លួនបាត់ភ្លាមៗ ។ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចបាននឹងកំពុងកសាងសុំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគបាល ខេត្តស្វាយរៀង ដើម្បីស្រាវជ្រាវរកជនសង្ស័យ យកមកយកមកចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែង ពាក់ព័ន្ធករណីខាងលើ លោក ដែរ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង លោកបានបញ្ជាក់ ប្រាប់ខាងសារពត៌មានយេីង យ៉ាងខ្លីថា ករណីនេះ ភាគីទាំង២ ធ្វេីការសម្របសម្រួលគ្នា ក្រៅប្រពន្ធ័ច្បាប់ ដោយសារ របួសស្រាល នឹងជាបងប្អូន សាច់ញ្ញាតិនឹងគ្នា។
ការឆ្លើយតប បញ្ជាក់ពីលោក ដែរ វុទ្ធី មេបញ្ជាការកងរាជអាវុធវត្ថ ខេត្តស្វាយរៀង ធ្វើឲ្យមហាជនជាច្រើន បានប្រតិកម្ម នឹងបានដាក់ការសង្ស័យថា ការឆ្លើយបែបនេះ ទី១. ប្រហែលជាគាត់មិនយល់ ពីច្បាប់ប្រើប្រាស់អាវុធ បានជាមិនយកច្បាប់មកអនុវត្តន៍ ទី២. ប្រហែលគាត់ខ្លាចអំណាច មន្ត្រីអាវុធហត្ថ ទំនើងរូបនោះ ព្រោះមានខ្សែធំ ទី៣. ប្រហែលគាត់មិនចង់មានរឿងវែងឆ្ងាយ ជាមួយមន្ត្រីអាវុធហត្ថ រូបនោះ ទី៤. ប្រហែលជា មន្ត្រីអាវុធហត្ថ ទំនើងរូបនោះ ចេះប្រើសិលបន្ទុន់ចិត្តមេៗ តាមរយៈ ដុល្លាគីបៗ បានជារឿងធំប៉ិនមេឃ ក្លាយមកជារឿងតូច សម្របសម្រួលគ្នា បញ្ចប់រឿងស្ងាត់ៗ ក្រៅប្រព័ន្ធច្បាប់ស្រួលយ៉ាងនេះ បើធ្វើបានបែបនេះមែន ស្មើនឹងជួយបិទបាំង ជនសង្ស័យ មិនចង់ឲ្យថ្នាក់ដឹកនាំ ថ្នាក់ជាតិ លោកដឹងឮ បើដឹងឮវែងឆ្ងាយ អាចនឹងបាត់បង់ការងារតួនាទី ។
ករណីខាងលើនេះ មហាជនបានបញ្ចេញមតិថា ប្រសិនបេីប្រជាពលរដ្ឋទន់ខ្សោយ គ្មានខ្សែ ខ្នងវិញ មិនអាចគេចពីសំណាញ់ច្បាប់រួចឡេីយ បេីមិនជាប់គុកទេ ក៍អស់លុយរាប់ម៉ឺនដុល្លាដែរ តើច្បាប់ប្រើប្រាស់អាវុធ បង្កើតមកសម្រាប់ធ្វើអ្វី បើបង្កើតមកហើយ មិនយកមកអនុវត្តន៍ ដូច្ននេះហើយ មហាជនជាច្រើន សូមធ្វេីការសំណូមពរ តាមរយៈការចុះផ្សាយ គេហទំព័រ CSN ជូនដល់ថ្នាក់ដឹកនាំ រដ្ឋាភិបាល ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លេីផ្ទៃប្រទេស មេត្តាបេីកការសេីុបអង្កេត នឹង មានវិធានការចំពោះ មន្ត្រីមន្ត្រីអាវុធហត្ថ ប្រើប្រាស់អាវុធខុសច្បាប់ ខាងលេីនេះផងទាន ដេីម្បីកំឲ្យមន្ត្រីដ៍ទៃទៀត យកគំរូអាក្រកនេះ ទៅអនុវត្តន៍តាម៕