ក្រសួងសុខាភិបាល ប្រកាសបិទ KTV ក្លឹបកំសាន្ដ រោងភាពយន្ត ទូទាំងប្រទេស

ថ្ងៃអាទិត្យ ៨រោច ខែកត្តិក ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល គោរពជូន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ។

កម្មវត្ថុ៖ ការបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត នឹងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល។
យោង៖ អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ នឹងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត នឹងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានជូនដំណឹងជាថ្មី ។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នឹងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាចាត់ចែងអនុវត្ត ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធិភាពខ្ពស់៕

សូមជួយស៊ែរព័ត៌មាននេះផង: