មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក យឹម វណ្ណ: ប្រធានការិយាល័យគយច្រកដា អាជីវកររិះគន់ថា អាងខ្នងបង្អែកលោក ទន់ ចាន់ធី មេសាខាគយនឹងរដ្ឋាករខេត្ត ប្រព្រឹត្តអំពើរលួយកាន់តែខ្លាំង?

ខេត្តត្បូងឃ្មុំ៖ ប្រភពពីមន្ត្រីគយនឹងរដ្ឋាករ ខេត្តត្បូងឃ្មុំ មួយចំនួន បានលួចបង្ហើបឲ្យដឹងថា លោក យឹម វណ្ណៈ ប្រធានការិយាល័យគយ ច្រកដា ហៅ ( ច្រកដូង ៧ដើម ) កំពុងសាងភាពល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ ដោយអាងខ្នងបង្អែក លោក ទន់ ចាន់ធី ប្រធានសាខាគយនឹងរដ្ឋាករ ខេត្ត ឃុបឃិតឲ្យឈ្មួញធំៗ ចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ពីវៀតណាម ចូលមកកម្ពុជា?។ ហើយ លោក ទន់ ចាន់ធី ប្រធានសាខាគយនិងរដ្ឋាករ ខេត្តត្បូងឃ្មុំ បើទោះបីរឿងអាស្រូវពុករលួយ របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅ ( ច្រកដូង ៧ដើម ) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសារព័ត៌ចុះផ្សាយ រឿងអាស្រូវពុករលួយ ជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏លោក ទន់ ចាន់ធី ប្រធានសាខាគយ ខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់? ។ ប្រការនេះហើយ ទើបលោក យឹម វណ្ណៈ ប្រធានការិយាល័យគយ ច្រកដា នៅតែហ៊ានប្រព្រឹត្តអំពើពុករលួយ តាមច្រើនរូបភាព ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់?។

ទន្ទឹមនឹងនេះផងដែរ លោក ទន់ ចាន់ធី ប្រធានសាខាគយ ខេត្តត្បូងឃ្មុំ ក៍ត្រូវបានក្រុមអាជីវករតូចតាច រកស៊ីដឹកជញ្ជូនទំនិញបន្តិចបន្ទួច ពីប្រទេសវៀតណាម មកកម្ពុជា តាមច្រកដា ហៅ ( ច្រកដូង ៧ដើម ) ធ្វើការរិះគន់ផងដែរ ដោយនាំគ្នាលើកឡើងថា ករណី លោក យឹម វណ្ណៈ ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកដា ហៅ ( ដូង ៧ដើម ) ប្រព្រឹត្តអំពើពុករលួយ ក៍ដោយសាមានខ្នងបង្អែក លោក ទន់ ចាន់ធី ប្រធាសាខាខេត្ត ជាអ្នកបើកដៃដែល ទើបលោក យឹម វណ្ណៈ ប្រធានការិយាល័យគយ ច្រកដា ហៅ ( ច្រកដូង ៧ដើម ) ហ៊ានធ្វីអ្វីៗស្រេចតែអំពើចិត្ត ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុនទៅទៀត។

បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធ នៅច្រកដា ហៅ ( ច្រកដូង ៧ដើម ) បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើន កំពុងសម្រុកដឹកទំនិញ ឈ្មួញទាំងនោះ មានឈ្មោះដូចជា៖ ចែដែត . ចែពិដោរ និងឈ្មួញជាមន្ត្រីជាន់ខ្ពស់ ១រូប ក្នុងក្រសួងមហាផ្ទៃ ព្រមទាំងឈ្មួញច្រើននាក់ទៀត កំពុងនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកដានេះ យ៉ាងពេញបន្ទុក? ។ ហើយទន្ទឹមនឹងនេះ ក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រកដា ហៅ ( ច្រកដូង ៧ដើម ) ក៏ជាប្រភពចំណូល របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកដា ហៅ ( ច្រកដូង ៧ដើម ) នេះផងដែរ? ។

ប្រភពបន្តទៀតថា ករណីនេះ មិនដឹងថា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានដឹងដែរឬយ៉ាងណាបានទេ ឬបានដឹងដែរ តែធ្វើមិនដឹងមិនឮ ហើយរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យលោក យឹម វណ្ណៈ ប្រធានការិយាល័យគយ ច្រកដា ប្រព្រឹត្តអំពើពុករលួយ ជិះសេះប្រលែងដៃ ក្នុងការប្រមូលចូលរដ្ឋ ជាច្រើនឆ្នាំមកនេះ ទុកចែកគ្នាធ្វើមានបាន ទិញឡានទំនើបៗ ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះរឿងអាស្រូវពុករលួយច្រើនបែប ច្រើនយ៉ាង របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅ ( ច្រកដូង ៧ដើម ) ជារឿងមិនអាចបិទបាំងបានទេ។

ពាក់ព័ន្ធប្រភពរិះគន់ ខាងលើនេះ លោក យឹម វណ្ណៈ ប្រធានការិយាល័យគយនឹងរដ្ឋាាករ ច្រកដា ហៅ ( ដូង ៧ដើម ) នឹងលោក ទន់ ចាន់ធី ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តត្បូងឃ្មុំ អង្គភាព CSN យើងខ្ញុំ មិនអាចស្វែងរកសូមការបងស្រាយបំភ្លឺ ពីលោកទាំងពីរ ជុំវិញការរិគន់ចោទប្រកាន់ខាងលើនេះបានទេ រហូតមកទល់ពេលនេះ ដោយស្វែងរកមិនជួប នឹងមិនមានលេខទូរស័ព្ទទាក់ទង អង្គភាពយើងខ្ញុំសង្ឃឹមថា លោកទាំងងពី នឹងមានការបកស្រាយបំភ្លឺនៅពេលក្រោយ បន្ទាប់ពីអង្គភាពយើងធ្វើការផ្សាយលេខនេះ ៕ បឋម សូមបញ្ជាក់ថា អង្គភាពយើងខ្ញុំ ផ្សាយរិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិចទេ

Share on Facebook