មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ពេជ្រ កែវមុនី នឹងលោក ម៉េង វិមានតារា រក្សាភាពស្ងាត់ស្ងៀម មិនបង្ក្រាបល្បែងស៊ីសង សង្ស័យខ្លាចបាត់ប្រយោជន៍ខ្លួន

ភ្នំពេញ៖ ពលរដ្ឋលើកឡើងថា ករណីនេះដែលៗពេកហើយ ពាក់ព័ន្ធទៅនឹងល្បែងស៊ីសង គ្រប់ប្រភេទ កើតមាននៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាពិសេស សង្វៀនមាន់ជល់ នឹងអាប៉ោង កំពុងកើតមាន៖ ៣កន្លែងធំៗ ទី១. ស្ថិតនៅ ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទី២. នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ ប្រឡាយទឹកស្អុយ ក្បែរគល់ស្ពានអាកាស ស្ទឹងមានជ័យ នឹង ទី៣ ស្តិននៅផ្លូវសេះស ចូលតាមផ្លូវក្រឡុកស៊ីម៉ង់ត៍ សិទ្ធតែប្រភពសេដ្ឋកិច្ច ចំណូប្រចាំខែ របស់អាជ្ញាធរ នឹងសមត្ថកិច្ចមូលដ្ឋានទាំងអស់? បើមិនដូច្នោះទេ មិនអាចដំណើរការបានសុខស្រួលឡើយ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែៗ ម្ដុំទីតាំងភ្នាល់បញ្ជុលមាន់ នឹង អាប៉ោង បានបញ្ជាក់យ៉ាងច្បាស់ថា ៖ សង្វៀនជល់មាន់ នឹងអាប៉ោងទាំង៣នេះ បើកដំណើរការយូ ខែ ឆ្នាំ មកហើយ ។ ហើយប៉ុន្មានថ្ងៃមុនផ្អាក ៣ថ្ងៃ ដោយឮថា លោក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ ឲ្យផ្អាកសិន ព្រះសភាពការណ៍ មិនសូវស្រួល តែឥឡូវចាប់ផ្ដើមបើកលេង នៅថ្ងៃសៅរ៍ – ថ្ងៃអាទិត្យ នេះ វិញហើយ អ្នកលេងមិនខ្លាចទេ ព្រោះម្ចាស់សង្វៀន ធានាថា មិនមានសមត្ថកិច្ច ចាប់ចងឡើយ ព្រោះពួកគេបានរត់ការបង់លុយ រួចរាល់អស់ហើយ ។

ប្រជាពលរដ្ឋខាងលើ បានបន្តលើកឡើងថា៖ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ ទៅនឹងល្បែងស៊ីសង កំពុងកើតមាន នៅក្នុងមូលដ្ឋាន របស់ពួកគាត់នេះ ទី១. នាំឲ្យកើតមានចោរលួច , ចោរឆក់ , ចោរប្លន់ , ចោរគាស់ផ្ទះ ។ ល។ ជាពិសេស កើតមានអំពើហិង្សា ក្នុងគ្រួសារ រហូតបែកបាក់គ្រួសារ ក៍ដោយសាតែល្បែងស៊ីសងនេះដែរ។ ហើយពួកគាត់បន្តថា៖ ករណីនេះ ពួកគាត់នឹងរងចាំមើល ថាតើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៍ដូច ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការនគរបាល រាជធានីភ្នំពេញ មានចំណាប់ការបែបណា ទៅលើទីតាំងល្បែង មានស្ទើរគ្រប់ទីកន្លែង ក្នុងទឹកដីខណ្ឌមានជ័យ ដោយមានការបើកភ្លើងខៀវ ពីសំណាក់អាជ្ជាធរ នឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាញយកប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅ ។

ប្រភពដដែរ បានលើកឡើងថា៖ ន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជា ឲ្យអាជ្ញាធរ គឺសំដៅទៅលើអភិបាលខណ្ឌ ទាំង ១៤ខណ្ឌ ពាក់ព័ន្ធទៅនឹងល្បែងស៊ីសង គ្រប់ប្រភេទ កើតមាននៅរាជធានីនេះ ផងដែរ តែផ្ទុយទៅវិញ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ហាក់ដូចជា មិនយកចិត្តទុក្ខដាក់ អនុវត្តនូវបទបញ្ជា របស់ ឯកឧត្តម អភិបាល ទាល់តែសោះ ល្បែងស៊ីសង នៅតែបន្តកើតមាន ក្នុងមូលដ្នានខ្លួនគ្រប់គ្រងដដែរ ។

ប្រជាពលរដ្ឋជាច្រើន ក៍បានសំណូមពរ ទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹង ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាមានចំណាត់ការ ចុះបង្ក្រាបទីតាំងល្បែង ខាងលើនេះ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ កំពុងភ័យខ្លាចនេះ ជាបន្ទាន់ផង ដេីម្បីឱ្យស្របទៅ តាមការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ពាក់ករណីខាងលើនេះ ផងដែរ លោក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ អង្គភាពយើង មិនអាចទំនាក់ទំនង សូមការបកស្រាយបំភ្លឺបានទេ ដោយទូរស័ព្ទ របស់លោក តេចូលជាច្រើនដង តែមិនមានអ្នកលើកទទួល រីឯលោកនាយប៉ុស្តិ៍ បានឆ្លើយតប តាមទូរស័ព្ទថា ករណីលោក លោកពុំទាន់ទទួលបានទេ ព្រោះលោក ចេញមកកម្សាន្តលេងតាមខេត្ត ។បឋម

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook