មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រឿងអាស្រូវពុករលួយ របស់លោក យី ថុល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាក ត្រូវបានលាតត្រដាងដោយមហាជន ខណៈលោក គុណ ញឹម មេគយធំស្រុកខ្មែ រក្សាភាពស្ងៀមស្ងាត់

ខេត្តកំពត ៖ សមត្ថកិច្ចពាក់ព័ន្ធ ប្រចាំច្រកព្រែកចាក បានលើកឡើងថា៖ រហូតមកដល់ពេលនេះ លោក យី ថុល មេការយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ព្រែកចាក ទំទងជាសល់លុយច្រើនណាស់ មិនចាញ់ឧកញ៉ាៗ ស្រុកខ្មែប៉ុម្នានទេ ព្រោះថា ចាប់តាំងពី លោក យី ថុល ល្បី ផ្លាស់ប្តូរពីច្រក៤០០ សំឡូត មកកាន់ជាប្រធាន ការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ព្រែកចាក មេការិយាល័យរូបនេះ បានយកភាពប៉ិនប្រសប់ ស្ទាត់ជំនាញរបស់ខ្លួន ខាងប្រព្រិត្តអំពើពុករលួយ ដែលល្បីល្បាញ នៅច្រក៤០០ សំឡូត មកអនុវត្ត នៅច្រកទ្វារអន្តរជាតិ ព្រែកចាក ខេត្តកំពត យ៉ាងរលូន។

ប្រភពពីមន្ត្រីគយតូចតាច នៃសាខាគយនិងរដ្ឋាករ ខេត្តកពំត បានឲ្យដឹងថា៖ លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វា​​រអន្តរជាតិ ព្រែកចាក បើទោះបី រឿងអាស្រូវពុករលួយ របស់មេការិយាល័យគយ ព្រែកចាក រូបនេះ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏មេគយធំៗ ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮ អ្វីទាំងអស់? ។ ដូច្នេះហើយ ទើបលោក យី ថុល ប្រធានការិយាល័យគយ ច្រកទ្វា​​រអន្តរជាតិ ព្រែកចាក​ ជិះសេះលែងដៃ ប្រើតួនាទី និងអំណាច របស់ខ្លួនជាមេការិយាល័យគយ ប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយលើតុ ក្រោមតុ ពីក្រុមឈ្មួញ ដែលនាំចូលទំនិញ ពីស្រុកយួន តាមច្រកព្រែកចាក យ៉ាងសុខស្រួល? ។

ប្រភពដដែល បន្តទៀតថា ជាក់ស្តែង លោក យី ថុល មេការិយាល័យគយព្រែកចាក រូបនេះ ក៍ធ្លាប់ត្រូវបាន ក្រុមអ្នកសារព័មានមួយក្រុម មកធ្វើការឡាយ នៅច្រកអន្តរជាតិព្រែកចាក ពាក់ព័ន្ធទៅនឹងការបើងភ្លើងខៀវ ពីមន្ត្រីការិយាល័យគយ ប្រចាំច្រកទ្វារអន្តរជាតិ ព្រែកចាក ក្រោមការគ្រប់គ្រង របស់លោក យី ថុល ផងដែរ រហូតកើតមានអំពើហិង្សា រវាងក្រុមអ្នកសារព័ត៌មាន នឹងលោក យី ថុល ប្រធានការិយាល័យគយនិងរដ្ឋាករ ផ្អើដល់មេៗលើ នៃយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នូវតែគ្មានការទប់ស្កាត់ រឿងអាស្រូវពុករលួយ តាមច្រើនរូបភាព របស់លោក យី ថុល ប្រធានការិយាល័យគយ ច្រកទ្វា​​រអន្តរជាតិ ព្រែកចាក នោះទេ។ ហើយសូម្បីតែ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។

ថ្មីៗនេះ ប្រភពពីមន្ត្រីគយ នៃការិយាល័យគយនិងរដ្ឋាករ ច្រកទ្វា​រអន្តរជាតិ ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យ ឲ្យអង្គភាព ស៊ីអេសអិន ( CSN ) ដឹងថា លោក យី ថុល ប្រធានការិយាល័យគយ ច្រកទ្វា​​រអន្តរជាតិ ព្រែកចាក នៅតែប្រើតួនាទី និងអំណាច ប្រព្រឹត្តអំពើពុករលួយ ពេញទំហឹង? គ្មានញញើត អង្គភាពប្រឹងអំពើពុករលួយឡើយ? ។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗ​ ដែលមានទំនាក់ទំនង ជិតស្និទ្ធ ជាមួយលោក យី ថុល ប្រធានការិយាល័យគយ ច្រកទ្វា​​រអន្តរជាតិ ព្រែកចាក អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ និង ទំនិញខុសច្បាប់ផ្សេងៗជាច្រើន តាមច្រកព្រែកចាក យ៉ាងសុខស្រួល ។ ហើយសូម្បីតែ បង្គា មឹក ដែលមានផ្ទុកសារធាតុគីមី ក៏ឈ្មួញធំៗ អាចនាំចូល តាមច្រកព្រែកចាក យ៉ាងរលូនដែរ ឲ្យតែឈ្មួញទាំងនោះ បង់លុយតាមការកំណត់ របស់លោក យី ថុល ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វា​​រអន្តរជាតិ ព្រែកចាក​ និងបក្ខពួក? ។

ប្រភពពីរស់នៅរកស៊ីប្រចាំថ្ងៃ នៅច្រកព្រែកចាក ក៍បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកនេះ បង់ពន្ធត្រឹម ៣៥​% ទៅ ៤០% តែប៉ុណ្ណោះ ហើយក្រៅពីនេះ ឈ្មួញបែងចែក ផលប្រយោជន៍ ជាមួយលោក យី ថុល​ មេការិយាល័យគយប្រចាំច្រកនោះ? ។

ពាក់ព័ន្ធករណី អំពើពុករលួយ យ៉ាងពេញបន្ទុក ចេញពីការិយាល័យគយនិងរដ្ឋាករ ប្រចាំនៅច្រកទ្វារអន្តរជាតិ ព្រែកចាក ដែរមានលោក យី ថុល​ ជាប្រធាន ត្រូវបានគេដាក់ការសង្ស័យថា៖ ជាប្រភពចំណូល របស់មន្ត្រីធំៗ មួយចំនួន នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ដូចសព្វថ្ងៃនេះ៕ បឋម

ពាក់ព័ន្ធរឿងអាស្រូវពុករលួយ របស់លោក យី ថុល មេការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ស៊ីអេសអិន ( CSN ) មិនអាចសុំការបកស្រាយបំភ្លឺ ពីមេការយាល័យគយនិងរដ្ឋាករ ខាងលើនេះបានទេ ដោយហេតុថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា អង្គភាពយើង ធ្វើការទំនាក់ទំនងទៅ តាមប្រព័ន្ធ តេឡេក្រាម ( Telegram ) ផ្ទាល់របស់លោក សុំការបកស្រាយបំភ្លឺ ឃើញចូលមើល តែមិនមានការឆ្លើយតប។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook