មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ដឹងការពិតហើយ សមត្ថកិច្ច ខណ្ឌទួលគោក ឃាត់ខ្លួនវាយខ្នោះ បុរសម្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី១

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក បានបញ្ជាក់ថា ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ ៖៣០នាទី រសៀល ដោយកម្លាំង របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាត និងបញ្ជាផ្ទាល់មាត់ ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោក ទាវ សំអឿន អភិបាលរង ខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួល ពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ ក្រុមប្រតិបត្តិការ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ជាក់ស្ដែងពីបទ « ប្រឆាំងនឹងអ្នករាជការ សារធារណ: » នៅចំណុចមុខផ្ទះ លេខ ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា លាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការនោះ រឹបអូសរថយន្ត ចំនួន ០២គ្រឿង ម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 (ចាប់យកនៅកន្លែងកើតហេតុ)។

អាជ្ញាធររៀបរាប់ដំណើររឿងថា មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យដូច្នេះថា នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ ៖០០នាទី រសៀល ជនសង្ស័យឈ្មោះ ជា លាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវមិនអាចធ្វើដំណើរបាន ក្រុមប្រតិបត្តិការ បានធ្វើការណែនាំ ឲ្យម្ចាស់រថយន្តឈ្មោះ ជា លាង បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបាន ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធមិនព្រម បើកឡានចេញទេ ពេលនោះក្រុមប្រតិបត្តិការ បានយកខ្នោះចាក់កង់រថយន្ត ដើម្បីចាក់កង់រថយន្ត ត្រៀមលក្ខណៈ ស្ទូចរថយន្ត ចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្តឈ្មោះ ជា លាង ដណ្ដើមយកខ្នោះ ពីសមត្ថកិច្ច ដោយរារាំង មិនឲ្យចាក់កង់រថយន្ត ហើយយកខ្នោះ កំទេចចោល បោះចូលទៅក្នុងផ្ទះរបស់ខ្លួន ពេលនោះសមត្ថកិច្ច ក៏បានទៅហៅឈ្មោះ ជា លាង មកសួរនាំ ប៉ុន្តែត្រូវបានឈ្មោះ ជា លាង បានរុញច្រានសមត្ថកិច្ច ភ្លាមនោះ សមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួន ឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្ដែង និងចាប់យករថយន្ត ចំនួន ០២គ្រឿង ខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងបញ្ជូនសំណុំរឿង ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Share on Facebook