កម្លាំងនគរបាលអគ្គនាយកដ្ធាន អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះឆែកឆេតាមរោងសិប្បកម្មកែឆ្នៃឈើ រកឃើញនឹងឃាត់ខ្លួនជនអន្តោប្រវេសន៍ជនជាតិវាតណាមបានចំនួន៦៨នាក់។
ការចុះឆែកឆេនឹងឃាត់ខ្លួនជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៣:៥៥នាទីល្ងេច នៅតាមរោងសិប្បកម្មកែឆ្នៃឈើមួយចំនួនក្នុងខេត្តស្ទឹងត្រែង។
មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងា កម្ពុជា ជោគជ័យ នៅរសៀថ្ងៃទី៥ ថា ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា នឹងលោកប្រធានតុលាការខេត្ត នឹងដោយមានបទបញ្ជាផ្ទាល់ ពីឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យចុះធ្វើការឆែកឆេតាមរោងសិប្បកម្មកែឆ្នៃឈើ ដើម្បីរកជនអន្តោប្រវេសន៍ ដែលឆ្លងដែនខុសច្បាប់ បន្ទាប់ពីមានការសើបអង្កេតយ៉ាងច្បាស់លាស់ នៅក្នុងខេត្តស្ទឹងត្រែងមានជនជាតិវៀតណាមឆ្លងដែន មកធ្វើការជាជាងសិប្បកម្មកែឆ្នៃឈើដោយខុសច្បាប់ បន្ទាប់មករកឃើញលោកដឹកនាំកម្លាំងឈានទៅដល់ការឃាត់ខ្លួនតែម្ដង។
មន្ត្រីដដែលបានបន្តទៀតថា ក្នុងការចុះឆែកឆេសិប្បកម្មកែឆ្នៃឈើក្នុងក្រុងស្ទឹងត្រែងបានចំនួន១៥កន្លែង ឃាត់ខ្លួនជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមបានចំនួន៦៨នាក់ ក្នុងនោះមានស្រី៤ ប្រុស៦៤នាក់។
បច្ចុប្បន្នជនអន្តោប្រវេសន៍ទាំង៦៨នាក់ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសក្រសួងមហាផ្ទៃ ដើម្បីបំពេញបែបបទទៅតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ផងដែលថា បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាសរួចរាល់ ទើបធ្វើកាបញ្ជូនជនអន្តោប្រវេសន៍ទាំងនោះទៅប្រទេសវៀតណាមវិញ៕ ដោយ លោក នួន ពុទ្ធា