មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ប្រជាពលរដ្ឋរបស់ខ្លួន បបួលស្បថ ក្នុងរឿងរំលោភយកដីគាត់

ខេត្តកណ្ដាោ ៖ ពលរដ្ឋរងគ្រោះរឿងដីធ្លី ឈ្មោះ ម៉ៅ រិនឌី រស់នៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានធ្វើការរិះគន់ចំៗ ទៅលើលោក អ៊ុំ ឈុនស្រេង មេឃុំឬស្រីជ្រោយ ថាបានប្រើអំណាចជាមេឃុំ រំលោភយកដីអាស្រ័យផលរបស់គាត់ កំពុងកាន់កាប់ប្រើប្រាស់ ហើយយកគ្រឿងចក្រ មកជីកកាយ យកអាចម៌ដីទៅលក់ ឲ្យឡឥដ្ឋ នឹងរោងចក្រក្ដារបន្ទះ ។ល។ យ៉ាងអនាធិបតេយ្យ ដោយអះអាងថា ជាដីរបស់រដ្ឋ នឹងដីរបស់ខ្លួន ដោយគ្មានការខ្មាស់អៀនសោះឡើយ។

ពលរដ្ឋរងគ្រោះ ឈ្មោះ ម៉ៅ រិនឌី នៅថ្ងៃដដែរនេះ ផងដែរ ក៍បានធ្វើពិធីដុតធូបស្បថស្បែ នៅលើដីមានទំនាស់ ដោយឲ្យរន្ទះបាញ់ផងដែរ ពាក់ព័ន្ធរឿងទំនាស់ដីធ្លីខាងលើនេះ ខណៈពេល លោក ហង្ស សំណាង ភ្នាក់ងារសារអ្នកព័ត៌មាន អង្គភាព CPN ធ្វើបទសម្ភាសន៍ ។

ពលរដ្ឋរងគ្រោះដដែរ បានបន្ដថា ដីនេះរូបគាត់មិនបានរំលោភ យកដីមេឃុំឬស្សីជ្រោយ អ៊ុំ ឈុនស្រេង នោះទេ គឺដីនេះ ម្ដាយរបស់គាត់ចែកឲ្យ អាស្រ័យផង ដាំដំណាំឈូក ជាយូមកហើយ មិនដែរមានបញ្ហាទេ តាំងពីជំនាន់លោកមេឃុំចាស់ តេក ស៊ីម ជាមេេឃុំ ពលរដ្ឋមិនដែរទឹកភ្នែកទេ ដល់មកជំនាន់ លោកមេឃុំថ្មី អ៊ុំ ឈុនស្រេង មកកាន់ជាមេឃុំ នាំយកភាពលោភលន់របស់ខ្លួន ជាថៅកែឡឥដ្ឋ នឹងជាឈ្មួញគ្រឿងចក្រ បូកជាមួយ អំណាចមេឃុំផងនោះ រំលោភដីបឹងរបស់រដ្ឋ នឹងដីប្រជាពលរដ្ឋទន់ខ្សោយ ធ្វើជាកម្មសិទ្ធិ នឹងជីកយកអាចម៌ដីលក់ យ៉ាងអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋទឹកភ្នែកឥល្ហែ ហើយអាជ្ញាធរពាក់ព័ន្ធ ក្នុងស្រុកមុខកំពូល ហាក់ដូចជា ខ្លាចនូវអំណាច របស់មេឃុំឬស្សីជ្រោយ បណ្ដោយឲ្យបុគ្គ អ៊ុំ ឈុនស្រេង មេឃុំរូបនេះ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។

ពាក់ព័ន្ធករណី ខាងលើនេះផងដែរ ប្រជាពលរដ្ឋរស់នៅ ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បានលើកឡើងផងដែរថា លោក អ៊ុំ ឈុនស្រេង ជាមេឃុំបម្រើ បក្សពួកនិយម ធ្វើអ្វីបើគ្មានប្រយោជន៍ សម្រាប់បក្សពួកខ្លួន និងប្រយោជន៍ ក្រុមគ្រួសារខ្លួនទេ មេឃុំរូបនេះ មិនចេញសកម្មភាពឡើយ ជាក់ស្ដែង ជីកយកអាចម៌ដីបឹងរបស់រដ្ឋ រាប់ហិកតា ក្រោមលេសស្ដាបឹង យកអាចម៌ដី មកចាក់ធ្វើផ្លូវ កាត់បឹងជន្លេន សម្រាប់ព្រជាពលរដ្ឋ ធ្វើដំណើរ តែផ្ទុយទៅវិញ នៅពេលផ្លូវធ្វើរួចរាល់ អត់បានប្រជាពលរដ្ឋណាធ្វើដំណើរទេ គឺផ្លូវនោះ ក្លាយទៅជាផ្លូវផ្ដាច់មុខ របស់បុគ្គល អ៊ុំ ឈុនស្រេង មេឃុំរូបនេះ ចរាចរណ៍ដឹកអាចម៌ដី ចូលឡឥដ្ឋរបស់ខ្លួន យ៉ាងងរលូន គ្មានពលរដ្ឋណាម្នាក់ ហ៊ាងនិយាយឬតវាទេ ខ្លាចមេឃុំរូបនេះប្ដឹង ព្រោះកន្លងមក មេឃុំរូបនេះ តែងតែគំរាមកំហែង ដល់ប្រជាពលរដ្ឋណា ដែលហ៊ាងនិយាយ ឬតវ៉ាអ្វីមួយ ពាក់ព័ន្ធភាពមិនប្រក្រតី របស់មេឃុំរូបនេះ ។

ពាក់ព័ន្ធរឿងរ៉ាវ ខាងលើនេះ អង្គភាព CSN TV ព័ត៌មាន មិនអាចសុំការបកស្រាយ ពីលោកមេឃុំឬស្សីជ្រោយ អ៊ុំ ឈុនស្រេង បានទេ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំកាបកស្រោយបំភ្លឺ ពីលោកមេឃុំឬស្សីជ្រោយ អ៊ុំ ឈុនស្រេង នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook