អាសូណាស់ ព្រោះតែក្រពះ ធ្វើជាសន្តិសុខ ចំម្ចាស់ចិត្តពៀរ ដកកាំភ្លើងវាយបែកក្បាល ដួលសន្លប់ក្នុងថ្លុកឈាម ព្រោះតែរឿងបាត់ស្បែកជើងមួយគូរ

ខេត្តកណ្ដាល ៖ បើតាមការឱ្យដឹង ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្តកណ្ដាល នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ ថា ដើមចម ដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកដួលសន្លប់ ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿង បាត់ស្បែកជើង មួយគូរបស់ជនបង្ក ហើយជនបង្ក ហៅប្រធានសន្ដិសុខ មកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្តឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នូល កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។

បើតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា ជនបង្កជាមន្ដ្រីយោធា ពាក់ផ្កាយ១ និងជាម្ចាស់ មន្ទីរសម្រាកព្យបាល និង សម្ភព សុខ ម៉េង មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា នៅតុលាការយោធា ចំណុះក្រសួងការពារជាតិ។

ជុំវិញករណីអំពើហិង្សា ដែលបង្កដោយមន្ដ្រីយោធា ពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម មានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូច ឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំពោះជនបង្ក ឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះ មិនគួរឲ្យកើតមានទាល់តែសោះ នៅក្នុងសង្គម ៕

សូមជួយស៊ែរព័ត៌មាននេះផង: